ព័ត៌មានអន្តរជាតិ

ព័ត៌មានច្បាស់ការណ៍! ស្លាប់តិចបំផុតជិត១.៣០០នាក់ ក្រោយពីមានគ្រោះរញ្ជួយដី ដ៏ខ្លាំង៧,២រ៉ិចទ័រ វាយប្រហារមកលើហៃទី

ម៉ិកស៊ីកូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន ១.២៩៧នាក់ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសហៃទី កាលពីព្រឹកថ្ងៃសៅរ៍ ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះ បានធ្វើការកែសម្រួលថ្មីនូវតួលេខដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ ។


ទីភ្នាក់ងារខាងលើបានបង្ហោះស្ថិតិនៃអ្នកបាត់បង់ជីវិត ដែលបានឲ្យដឹងថា ចំនួន១.០៥៤នាក់ ត្រូវបានគេចុះបញ្ជីនៅអគារ Sud ចំនួន១១៩នាក់ នៅអគារ Grand’Anse ចំនួន១២២នាក់នៅអគារ Nippes និង២នាក់ នៅអគារ Nord-Ouest ។


ចំណែកអ្នករងរបួសវិញក៏បានកើនឡើងទ្វេរដងដែរ ដែលមានប្រមាណ៥.៧០០នាក់ នេះបើ យោងតាមទីភ្នាក់ងារការពារជន ស៊ីវិល ដែលបានរាយការណ៍ឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យ ដោយថា ចំនួនស្លាប់គឺ៧២៤នាក់ និងជាង២.៨០០នាក់ បានរង របួសដែលបានកត់ត្រាពីគ្រោះរញ្ជួយដី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top