អូតាវ៉ា៖ លោកស្រី Theresa Tam ប្រធានផ្នែកសុខភាពសាធារណៈរបស់កាណាដា បានលើកឡើងថា ប្រទេសកាណាដា កំពុងទទួលរងនូវរលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ -១៩ ដោយសារទម្រង់ឆ្លងថ្មីនៃវីរុស នៅតែបន្តរីករាលដាលនៅក្នុងប្រទេស។ លោកស្រី Tam បានប្រាប់សន្និសីទសារព័ត៌មានថា ការរាប់ករណីឆ្លងថ្នាក់ជាតិរបស់ប្រទេសនេះ បានប្រែទៅជាអាក្រក់ជាងតាំងពីចុងខែកក្កដាមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ករណីថ្មីចំនួន...
នារសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) ជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ នៅក្នុងទីតាំងសាលាអនុវិទ្យាល័យចាក់អង្រែក្រោម ដោយធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់...
បរទេស៖ អ៊ីស្រាអែលនិងម៉ារ៉ុក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួននឹងពង្រឹងចំណងមិត្តភាពការទូត តាមរយៈការបើកស្ថានទូតពេញលេញ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid និងរដ្ឋមន្ត្រីការបរទេសម៉ារ៉ុក លោក Nasser Bourita បានប្រកាសពីផែនការធ្វើឲ្យកាន់តែប្រសើរឡើង នូវការិយាល័យទំនាក់ទំនងការទូត ឲ្យក្លាយទៅជាស្ថានទូតពេញលេញ ក្នុងពេលពីរខែ។ ថ្លែងនៅក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក...
បរទេស៖ ប្រទេសបារាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងកូវីដ -១៩ ចំនួន ៦៧០ ០០០ ដូស ទៅឱ្យប្រទេសវៀតណាមក្រោមយន្តការចូលដំណើរការ Covax ខណៈប្រទេសហុងគ្រី ក៏បានសន្យាដែរថា នឹងបញ្ជូន ១០០ ០០០ ដូស មកឱ្យវៀតណាមផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៧៨នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥.៩៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៧១៤នាក់ និងកំពុងសម្រាកព្យាបាល២.១៧៧នាក់ និង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចផ្ទាល់គឺ ខ្លាចសត្វដំរី តែបានធ្វើជាអ្នកក្លាហានឡើងជិះ ដោយមិនមានអ្នកណាដឹងថា សម្តេចខ្លាចដំរីឡើយ ។ ការលើកឡើងរបស់សម្តេចតេជោ ពីការខ្លាចដំរីនេះ ក្នុងឱកាសសម្តេចបានរំលឹកនូវរូបភាពមួយសន្លឹកជិះលើដំរីកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០០០ លើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការនិយាយថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ថា ជាការបម្រើនយោបាយគម្រោង ផែនការខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិន គឺជាការនិយាយលាបពណ៌លំអៀងនយោបាយ” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន ក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ១៣ សីហា។ ការលើកឡើងរបស់លោក សុខ ឥសាននេះ...
ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩នោះទេ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ដអនុវត្តវិធានការសុខាភិបាលឲ្យជាប់ជានិច្ច។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WHO ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោកស្រី Li Ailan...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៨នាក់ និងស្លាប់ចំនួន៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៧២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៥៧០នាក់ និងកំពុងសម្រាកព្យាបាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៩២នាក់ និងស្លាប់ ចំនួន១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១០ ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។...