ភ្នំពេញ៖រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ថ្មី និងមានករណីជាសះស្បើយ ៣២៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ ៤២៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១ ៥៧២នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៤នាក់ថ្មី និងមានករណី អ្នកជាសះស្បើយចំនួន ៨៩នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៩នាក់ និងករណីស្លាប់ ២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៦៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៩០នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៥ ស្រុកទៀត ដែលមានចំនួនប្រមាណជាជាង ៤០ម៉ឺននាក់។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការបន្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាននាក់ ហើយ ដោយបានទៅលើ ឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃ១៣ កក្កដា ។ លោក ណុប...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសកាណាដាបានធ្វើការប្រកាសនឹង បរិច្ចាគវ៉ាក់សាំងប្រភេទ AstraZeneca របស់ខ្លួនទៅឲ្យបណ្តាប្រទេស ក្រីក្រនិងមធ្យមទាំងឡាយ នៅលើលោក។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប្រទេស កាណាដាលោក Anita Anand បានថ្លែងប្រាប់ទៅកាន់សន្និសិតកាសែតថាវ៉ាក់សាំងទាំងនោះគឺជាផ្នែក នៃការបញ្ជាទិញរបស់រដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន ផលិតហើយវានឹងត្រូវយក ទៅប្រើប្រាស់ នៅក្នុងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។ កញ្ចប់វ៉ាក់សាំងទាំងនេះត្រូវបានគេមើលឃើញថា គឺជាការបរិច្ចាគបន្ថែម ពិសំណាក់រដ្ឋាភិបាលនៃប្រទេសកាណាដា...
បរទេស៖សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការព្រមានជាថ្មីចំពោះប្រទេសចិនថា ការវាយប្រហារណាមួយលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នៅក្នុងដែនសមុទ្រចិនខាងត្បូង នឹងជំរុញដល់សន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឆ្នាំ១៩៥១ រវាងអាមេរិកនិងហ្វីលីពីន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងសេចក្តីថ្លែងការណ៍លាយលក្សណ៍ជាអក្សរមួយ ប្រារព្ធគម្រប់ខួបលើកទី៥នៃសេចក្តីសម្រេចធ្វើឡើងដោយតុលាការ ដែលបដិសេធការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង។ ប្រទេសចិន ដែលបានធ្វើការអះអាងកម្មសិទ្ធិលើភាគច្រើន នៃដែនទឹកស្ថិតក្នុងបន្ទាត់ដែលគេហៅថា Nine Dash Line...
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កំលាំងជំនាញសុីម៉ាក់ បានបញ្ចប់ការបោសសំអាត គ្រាប់បែកដៃមួយរណ្តៅ មានចំនួន៤២៥គ្រាប់ ប្រកបដោយសុវត្ថិភាព នៅខេត្តសៀមរាប ។ លោកបញ្ជាក់ថា «គ្រាប់បែកដៃនេះជាប្រភេទN36 ផលិតនៅប្រទេសអង់គ្លេស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៣០នាក់ទៀត ជាសះស្បើយចំនួន១០១២នាក់ និងស្លាប់ចំនួន២៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៦១៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២១៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន៦២៧០០ នាក់ អ្នកជាសះស្បើយចំនួន៥៤៤៨៩នាក់ និងអ្នកស្លាប់ចំនួន៩៥៣នាក់៕