ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសទុក ពេល៣ថ្ងៃ សម្រាប់អ្នកមានវិជ្ជមានកូវីដ-១៩ ទាំង៩នាក់ នៅភ្នំពេញត្រូវមកបង្ហាញខ្លួន បើពុំដូច្នេះ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ជាធរមាន៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែ មេសានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីករណីស្រ្តីជនជាតិខ្មែរអាយុ ៦១ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១៕
កងកម្លាំងសន្តិសុខឥណ្ឌា ជាង២០នាក់ បានស្លាប់ ក្នុងការវាយប្រហារ របស់ពួកម៉ៅនិយម បរទេស ៖ សមាជិកកងកម្លាំងសន្តិសុខឥណ្ឌា តិចបំផុត២២នាក់ ត្រូវពួកម៉ៅនិយមសម្លាប់ នៅក្នុងរដ្ឋមួយស្ថិតនៅភាគកណ្ដាលរបស់ប្រទេសឥណ្ឌា នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ធ្វើឡើងដោយក្រុមបះបោរឆ្វេង ជ្រុលនិយម នៅក្នុងឆ្នាំនេះ ។ នៅក្នុងទីក្រុង Raipur រដ្ឋ Chhattisgarh មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍...
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ស្លាប់ដោយជំងឺគាំងបេះដូង មិនមែនចាក់វ៉ាក់សាំង កូវីដ១៩ទេ ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាព ដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូន ដល់មន្ទីរពេទ្យកាលម៉ែត កាលពីវេលាម៉ោង២និង២០នាទី អធ្រាត្រ ថ្ងៃទី៤ ខែមេសា...
ភ្នំពេញៈ នាព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នូវទឹកបរិសុទ្ធ ហាយ ធិច ចំនួន២៥០កេស តាមរយៈ ក្រុមការងារ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ប្រគល់ជូនអង្គភាព ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែម លើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ...
បរទេស៖ ព្រះអង្គម្ចាស់ Philip ដែលជាស្វាមីរបស់មហាក្សត្រីយានី Elizabeth II និងជាអ្នកថែរក្សាចំណងអាពាហ៍ពិពាហ៍ដ៏យូរអង្វែង នៃព្រះមហាក្សត្រអង់គ្លេស បានសុគត ក្នុងព្រះជន្ម ៩៩ ព្រះវស្សា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ របស់គ្រួសាររាជវង្សនៅព្រឹកថ្ងៃសុក្របាននិយាយថា “ វាជាការសោកស្តាយយ៉ាងខ្លាំងដែលព្រះមហាក្សត្រីយានី...
ភ្នំពេញ៖លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិបានលើកឡើងថា “String of Pearls” គឺជាយុទ្ធសាស្រ្តផ្លូវសមុទ្ររបស់ចិន ក្នុងភូមិសាស្រ្តនយោបាយតំបន់មហាសមុទ្រឥណ្ឌា ដែលចិនប្រើដើម្បីទ្បោមព័ទ្ធឥណ្ឌា ទាំងពាណិជ្ជកម្ម និងយោធាតាមផ្លូវសមុទ្រ។ នេះមិនមែនជារឿងចៃដន្យ ឬស្រមើស្រមៃទ្បើយ តែចិនបានសាងសង់រួចហើយ នូវកំពង់ផែយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីទ្បោមព័ទ្ធឥណ្ឌា មិនអោយរើខ្លួនរួច ដោយផ្តើមចេញពីអាស៊ីខាងត្បូងរហូតដល់តំបន់អាហ្រ្វិក។ ចិនបានសង់កំពង់ផែ Chittagong ក្នុងប្រទេស...
រដ្ឋបាលរាជធានី បង្ហាញអត្តសញ្ញាណ របស់អ្នកជំងឺកូវីដ១៩ ទេីបឆ្លងថ្មី៥៤៤នាក់
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ដោយ សារជំងឺកូវីដ១៩ចំនួន៤.២៤៩នាក់ ដែនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺ នៅទូទាំងប្រទេសកើនឡើងដល់៣៤៥.០២៥នាក់ ។ វាជាលើកទី២ហើយក្នុង១សប្តាហ៍ ដែលប្រេស៊ីល មានអ្នកស្លាប់ប្រចាំថ្ងៃបានកើនឡើងខ្ពស់រហូតដល់ជាង៤.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់ចំនួន៤.១៩៥នាក់ គិតត្រឹមថ្ងៃអង្គារ ។ ក្រុមអាជ្ញាធរសុខាភិបាល បានព្រមានថា ខែមេសា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ បានលើកឡើងកាលពីថ្ងៃសុក្រថា តុលាការរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បទបញ្ជាមួយសម្រាប់ការដោះលែងទូកដែលបានរឹបអូសរបស់ប្រទេសកូរ៉េខាងត្បូង នៅឈូងសមុទ្រពែរ នៅក្នុងខែមករា ។ លោក Saeed Khatibzadeh អ្នកនាំពាក្យមកពីក្រសួងការបរទេស ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាននិស្សិតរបស់អ៊ីរ៉ង់ ថា “បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេតទៅលើបញ្ហានៃអំពើហិង្សាលើនាវារបស់កូរ៉េខាងត្បូង និងសំណើរបស់ម្ចាស់ (នាវា) និងរដ្ឋាភិបាលកូរ៉េ ដើម្បីធ្វើការដោះលែងទូកដែលបានរឹបអូស...