បរទេស៖ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ពង្រាយប្រើប្រាស់យន្តហោះ ទម្លាក់គ្រាប់លឿនជាងសម្លេង នៅមហាសមុទ្រប៉ាស៊ីហ្វិក និងយន្តហោះចារកម្មនៅ ឧបទ្វីបកូរ៉េ ស្របពេលមន្ទិលសង្ស័យនៅតែបន្តមាន ជុំវិញស្ថានភាពរបស់លោក គីម ជុងអ៊ុន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រុមអ្នកតាមដានដែន អាកាសអនឡាញ ឈ្មោះ Aircraft...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានផ្តល់ឲ្យក្រុមហ៊ុន Marinette Marine Corp. នូវកុងត្រាមានទំហំទឹកប្រាក់ចំនួន ៧៩៥,១លានដុល្លារអាមេរិក នៅក្នុងសប្ដាហ៍នេះ សម្រាប់ការផលិតនាវាចម្បាំងនាវាចម្បាំងសមត្ថភាពមីស៊ីល ដល់ទៅចំនួន១០គ្រឿង។ យោងតាមកងទ័ពជើងទឹក នាវាចម្បាំងសមត្ថភាពមីស៊ីល FFG(X) នេះ គឺគេមានបំណងប្រើជានាវាចម្បាំងខ្នាតតូចជំនាន់ថ្មី ដោយវាមានសមត្ថភាពពហុបេសកកម្ម ក្នុងការធ្វើសង្គ្រាមដែនអាកាស សង្គ្រាមប្រឆាំងនាវាមុជទឹក សង្គ្រាមលើផ្ទៃទឹក...
ភ្នំពេញ ៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ បានសម្រេចបញ្ចប់មុខ តំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន គណបក្សខ្មែរក្រោក ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ដ្រី។ សូមរំលឹកថា រាជរដ្ឋាភិបាលបង្កើត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ។ យោងតាម លិខិត...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក នៅតែបន្តមានការរីករាលដាល កើនឡើងនូវជំងឺកូវីដ១៩នោះ លោកស្រី Li Ailan តំណាង អង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជាបានអះអាងថា កម្ពុជានៅតែមានការប្រឈម នៃការឆ្លងជំងឺកូវីដ១៩នេះដដែល បើមិនមានការប្រុងប្រយ័ត្នខ្ពស់។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ លោកស្រី Li Ailanបានថ្លែងថា ជំងឺកូវីដ១៩...
ទីក្រុងប៉េកាំង៖ ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) លោក Thomas Bach បាននិយាយនៅក្នុងលិខិតមួយ ទៅកាន់ចលនាអូឡាំពិក ដែលមានចំណងជើងថា អូឡាំពិក និងកូរ៉ូណាថា ចលនាប្រឆាំងនឹងមេរោគឆ្លង កំពុងកើតមានអាចជាឱកាស ដើម្បីពង្រឹងភាពពាក់ព័ន្ធ នៃចលនាអូឡាំពិករបស់យើង នៅលើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ដើម្បីសម្រេចគោលបំណងនេះ លោកប្រធានបានអំពាវនាវ ឲ្យមានការកែទម្រង់...
រតនគិរី៖ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បាននិងកំពុងសម្រុកយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណ:បច្ចេកទេស នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគីរី សរុបរយៈពេល៥ថ្ងៃ មានរថយន្តតូចធំចំនួន១៩១គ្រឿង ក្នុងនោះមាន១៦៤គ្រឿង មានលក្ខណៈត្រឹមត្រូវល្អ និង២៧គ្រឿង មិនមានលក្ខណៈគ្រប់គ្រាន់។ លោក ឃឹម រមណី ប្រធានស្តីទីមន្ទីរសាធារណ និងដឹកជញ្ជូន ខេត្តរតនគិរីបានអោយដឹង នៅព្រឹកថ្ងៃទី៤ ខែឧសភាឆ្នាំ២០២០នេះថា ក្នុងមួយថ្ងៃៗ មានរថយន្តតូចធំជាច្រើនគ្រឿង...
ចិន៖ រថយន្តប្រឆាំង នឹងមេរោគឆ្លងប្រទេសចិន ដោយមានប៊ូតុង និងកុងតឺន័រប្រើប្រាស់ថ្នាំកូត ប្រឆាំងមេរោគ និងតម្រងខ្យល់ ដែលមានពន្លឺកាំរស្មី UV ដើម្បីធ្វើឲ្យខ្យល់ ស្ថិតក្នុងចំណោមលក្ខណៈថ្មីៗ ត្រូវបានផលិត ដោយក្រុមហ៊ុនផលិតរថយន្ត ដើម្បីការពារអ្នកបើកបរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុន Geely បានផ្តួចផ្តើមគំនិតមួយ ដែលមានឈ្មោះថា គម្រោងរថយន្ត ដែលមានសុខភាពល្អ...
ភ្នំពេញ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០៖ ឱកាសពិសេស…!! ឱកាសចំណេញច្រើនជាមួយនឹង ការថែមជូនកាដូដ៏ធំអស្ចារ! ទិញថែមៗ…! សម្រាប់មហាប្រូម៉ូសិនពីការទិញ Galaxy S20+ | S20 Ultra ឬ Galaxy A51 នឹងផុតកំណត់ត្រឹមថ្ងៃទី 31 ខែឧសភា ឆ្នាំ...
តូក្យូ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសជប៉ុននឹងអនុញ្ញាតឱ្យបើកសួនឧទ្យាន សារមន្ទីរ បណ្ណាល័យ និងកន្លែងសាធារណៈមួយចំនួនផ្សេងទៀត និងសូម្បីតែនៅតំបន់ដែលមានចំនួននៃការឆ្លងមេរោគនេះច្រើនក៏ដោយ។ យោងតាមសារព័ត៌មានជប៉ុន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពធុញថប់សាធារណៈជាមួយនឹងការដាក់ក្នុងប្រទេសក្នុងភាពអាសន្នដ៏យូរនោះ លោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច បាននិយាយនៅក្នុងសន្និសីទកាសែតថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យបើកកន្លែងទាំងនោះឡើងវិញ...