ព័ត៌មានអន្តរជាតិ

ផ្ទុះដ៏កក្រើកនៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់និងរបួសជិត២០នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា ផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅក្រុង Chaman ខេត្ត Balochistan ភាគនីរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបន្សល់ទុកអ្នកស្លាប់ចំនួន០៤នាក់ ក្នុងនោះមានកុមារម្នាក់ និង១៤នាក់ផ្សេងទៀតបានរងរបួស ។

ក្រុមមន្ត្រីប៉ូលិសនៅក្នុងតំបន់ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា រថយន្តមួយគ្រឿងរបស់យោធាប៉ារ៉ា ដែលជាកងកម្លាំងជ្រើសរើស របស់ប៉ាគីស្ថាន បានមកដល់តំបន់ដែលបានវាយប្រហារដោយបំផ្ទុះ នៅផ្លូវ នៃក្រុង Taj ជាប់ព្រំដែនអាហ្វហ្គានីស្ថាន ។

យ៉ាងណាមិញ ក្រុមមន្ត្រី មិនបានបញ្ជាក់ ថាតើ សន្តិសុខជំនាញណាមួយ ដែលត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងការបំផ្ទុះនោះទេ ។

ប៉ូលិសបាននិយាយថា គ្រាប់បែកត្រូវបានបង្កប់នៅលើសួនច្បារផ្លូវសម្រាប់ទោចក្រយានមួយនៅជិតរថយន្ត ហើយត្រូវបានបំផ្ទុះ ជាមួយនឹងឧបករណ៍បញ្ជាពីចម្ងាយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top