ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ជំនួស លោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជា អនុរដ្ឋលេខាធិការ នៃក្រសួង មហាផ្ទៃ។
បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែជួបការលំបាកផ្នែកសេដ្ឋកិច្ច ប៉ុន្តែនៅតែបន្តកសាង ពង្រឹកផ្នែកយោធារបស់ខ្លួន នៅមុនសមាជបក្សលើកទី៨ របស់ទីក្រុងព្យុងយ៉ាង នៅក្នុងខែមករាខាងមុខនេះ នេះបើយោងតាមការឲ្យដឹង ពីទីក្រុងសេអ៊ូល។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បាននិយាយ នៅក្នុងកិច្ចប្រជុំមេបញ្ជាការយោធាចុងឆ្នាំ នាថ្ងៃពុធថា របបរបស់លោក គីម ជុងអ៊ុន កំពុងតែជំរុញបន្តជាមួយគោលដៅ...
(ភ្នំពេញ) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០៖ ងាកៗជិតដល់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងដាច់ឆ្នាំបាត់ទៅហើយ…! និយាយចឹងតើលោកអ្នកមានត្រៀមកាដូពិសេសសម្រាប់គ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? បើមិនទាន់ទេ ឬមិនដឹងថាត្រូវជូនអ្វីទេនោះ…តោះ…ចាំស្តាប់ សាមសុង ហើយមកទទួលយកកំពូលកម្មវិធីប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ពី សាមសុង ទាំងអស់គ្នា! ជាមួយនឹង Samsung Galaxy Series លោកអ្នកនឹងមិនខកខាន...
ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ទីរព័ត៌មានខេត្តកានស៊ុ នៃប្រទេសចិន ប្រារព្ធកម្មវិធីពិព័រណ៍រូបថតមួយ ក្រោមប្រធានបទ «ការអញ្ជើញតាមវិថីសូត្រ» ដែលជាការផ្លាស់ប្តូរ វប្បធម៌ប្រជាប្រិយជនជាតិកានស៊ុនៃចិន ក្នុងប្រទេសកម្ពុជា។ ពិព័រណ៍រូបថត ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់២៤ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ...
ភ្នំពេញ៖ ប្រទេសអង់គ្លេស បានសម្រេចមិនបន្តអនុវត្តការព្យួរផ្នែកណាមួយ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA)មកលើកម្ពុជានោះទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់ ព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
បរទេស៖ អ្នកផលិតឱសថចិន នឹងទទួលបានវ៉ាក់សាំង ការពារមេរោគឆ្លងកូវីដ១៩ចំនួន ១០០ លានដូស ពីក្រុមហ៊ុនដែលជាសហការបង្កើតរវាង Pfizer Inc និង BioNTech SE ដោយសារប្រទេសនេះ (ចិន) ស្វែងរកការចាក់ថ្នាំបង្ការ ពីក្រៅប្រទេសបន្ថែម លើថ្នាំដែលផលិតនៅស្រុក ដើម្បីធានាការចាក់ថ្នាំបង្ការសម្រាប់ប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកមួយនេះ យោងតាមសារព័ត៌មាន Bloomberg...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា លោកនៅមិនទាន់ បានធ្វើការសម្រេចចិត្តថា លោកនឹងឈរឈ្មោះ បោះឆ្នោតប្រធានាធិបតីជាថ្មីម្តងទៀត នៅពេលដែលអាណត្តិ នៅវិមានក្រឹមឡាំងបច្ចុប្បន្នរបស់លោក ផុតនៅក្នុងឆ្នាំ២០២៤ដែរ ឬក៏អត់នោះទេ ហើយលោកបន្តថា វាលឿនពេកហើយ ដើម្បីនិយាយពីរឿងនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៧...
បរទេស៖ កងកម្លាំងម៉ារីន និងកងទ័ពជើងអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានតេស្តជោគជ័យជាលើកដំបូង នូវប្រព័ន្ធចែករំលែកទិន្នន័យដោយផ្ទាល់ លើយន្តហោះចម្បាំង F-22 និង F-35 ក្នុងសមយុទ្ធហ្វឹកហាត់មួយ នៅរដ្ឋអារីហ្សូណា និងណេវ៉ាដា។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ប្រាប់ថា យោងតាមកងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ក្រោយពីក្រុមអ្នកនយោបាយបក្សប្រឆាំង តែងតែផ្សព្វផ្សាយ ដំណឹងក្លែងក្លាយបំពុលសង្គម និងទំលាក់កំហុ សមកលើរាជរដ្ឋាភិបាលកម្ពុជា នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាល់ឧបាយកល ដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះ ត្រូវទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្រប និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន...