ព័ត៌មានអន្តរជាតិ

លោក ពូទីន នៅមិនទាន់សម្រេចចិត្តថា លោកនឹងឈរឈ្មោះ បោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២៤

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា លោកនៅមិនទាន់ បានធ្វើការសម្រេចចិត្តថា លោកនឹងឈរឈ្មោះ បោះឆ្នោតប្រធានាធិបតីជាថ្មីម្តងទៀត នៅពេលដែលអាណត្តិ នៅវិមានក្រឹមឡាំងបច្ចុប្បន្នរបស់លោក ផុតនៅក្នុងឆ្នាំ២០២៤ដែរ ឬក៏អត់នោះទេ ហើយលោកបន្តថា វាលឿនពេកហើយ ដើម្បីនិយាយពីរឿងនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែត ប្រចាំឆ្នាំរបស់លោក ដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍នោះ លោក ពូទីន បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំមិនទាន់បានសម្រេចចិត្តឲ្យខ្លួនឯងថា ខ្ញុំនឹងឈ្មោះឬក៏អត់នោះទេ ក្នុងដំណើរបោះឆ្នោតនៅក្នុងឆ្នាំ២០២៤”។

គួរបញ្ជាក់ថា លោក ពូទីន បានធ្វើជាអធិបតី លើការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ នៅក្នុងឆ្នាំនេះ ដែលស្ថិតក្នុងចំណោមរឿងដទៃផ្សេងៗទៀត អនុញ្ញាតឲ្យលោក អាចឈរឈ្មោះបោះឆ្នោត ប្រធានាធិបតីចំនួនពីរអាណត្តិទៀត ដែលក្នុងមួយអាណត្តិ មានរយៈពេលដល់ទៅ៦ឆ្នាំ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top