ព័ត៌មានអន្តរជាតិ

កងកម្លាំងម៉ារីន និងកងទ័ពអាកាស តេស្តប្រព័ន្ធចែករំលែកទិន្នន័យ លើយន្តហោះចម្បាំង F-22 និង F-35

បរទេស៖ កងកម្លាំងម៉ារីន និងកងទ័ពជើងអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានតេស្តជោគជ័យជាលើកដំបូង នូវប្រព័ន្ធចែករំលែកទិន្នន័យដោយផ្ទាល់ លើយន្តហោះចម្បាំង F-22 និង F-35 ក្នុងសមយុទ្ធហ្វឹកហាត់មួយ នៅរដ្ឋអារីហ្សូណា និងណេវ៉ាដា។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ប្រាប់ថា យោងតាមកងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក ការធ្វើតេស្តសាកល្បងនោះ គឺជាការបង្ហាញដ៏ថ្មីបំផុត នៃការបង្កើតទម្រង់ប្រព័ន្ធ ដែលគាំទ្រដល់ប្រព័ន្ធគ្រប់គ្រង សមរភូមិកម្រិតខ្ពស់របស់ខ្លួន។

គួរបញ្ជាក់ថា យន្តហោះចម្បាំងជំនាន់ទី៥ ជាទូទៅមានសមត្ថភាព ត្រឹមតែធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក ជាមួយគ្នាវា ព្រមទាំងបញ្ជា និងគ្រប់គ្រងមជ្ឈមណ្ឌលនានាប៉ុណ្ណោះ ប៉ុន្តែមិនអាចធ្វើទំនាក់ទំនង ជាមួយយន្តហោះចម្បាំងប្រភេទផ្សេងគ្នាបានទេ ព្រោះពួកវាប្រើប្រាស់ភាសាឌីជីថល ដែលមិនត្រូវគ្នា៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top