ភ្នំពេញ៖ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវរួមសាមគ្គីគ្នា ប្រឆាំងដាចខាត អ្នកនយោបាយ និងជនអគតិ មួយចំនួន ដែលនៅតែបន្ត ឃោសនាបំផុស ញុះញ៉ុង លាបពណ៌...
ភ្នំពេញ ៖ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ហើយជាគំរូល្អសម្រាប់សកលលោក យកតម្រាប់តាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងយុត្តិធម៌។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌...
វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់លោក Stephen Biegun បានឲ្យដឹងថា សហរដ្ឋអាមេរិក ពិតជាចង់ធ្វើឱ្យ កិច្ចពិភាក្សាជាបន្តរបស់ខ្លួនជាផ្លូវការ ជាមួយបណ្តាប្រទេស ក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ប៉ុន្តែក៏ពង្រីកវាផងដែរ ដើម្បីរួមបញ្ចូលតំបន់ផ្សេងទៀត ដែលមានផលប្រយោជន៍រួម ដូចជាកូរ៉េខាងត្បូង ដើម្បីដាក់ចេញនូវអ្វី ដែលជារចនាសម្ព័ន្ធពហុភាគី ដ៏រឹងមាំដំបូងគេនៅក្នុងតំបន់។ អនុរដ្ឋលេខាធិការលោក Stephen...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អនុវត្តវិធានការ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវី១៩ រលកទី២ ខណ:ដែលក្រសួងអប់រំ យុវជននិងកីឡា រៀបចំបើកឲ្យដំណើរការ សិស្សចូលរៀនវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ ។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៦លាននាក់ គិតត្រឹមថ្ងៃចន្ទ ។ សាកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក បានរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៦.០០២.៦១៥នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់...
ភ្នំពេញ៖ ក្នុងពិធីសម្ពោ រូបសំណាក់ “ស្ត្រីកំពុងអង្គុយឱបកូន” ក្នុងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានធ្វើការអំពាវ ដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាទប់ស្កាត់ បដិវត្តន៍ពណ៌ ការបម្រើមនោគមន៍វិទ្យាបរទេស និងប្រឆាំង រាល់ការជ្រៀតជ្រែក ពីសំណាក់កងកម្លាំងអមិត្ត ទាញឲ្យសង្គមជាតិ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវា នៅក្នុងអង្គភាពច្រក ចេញ-ចូល តែមួយ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ។ យោងតាមលិខិតជម្រាបជូនដល់ អភិបាល រាជធានី-ខេត្ត ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាល នៅតាមអង្គភាពច្រកចេញ-ចូល រាជធានី-ខេត្ត...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កើនឡើងលើសពី១២១.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥៥៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់១២១.៣៨១នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នា២៤ម៉ោង ការធ្វើតេស្តបានរកឃើញថា មានករណីឆ្លងជំងឺថ្មីចំនួន៤៥.៩៦១នាក់ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុបកើនឡើងដល់៣.៩០៨.២៧២នាក់ ។ គួរឲ្យកត់សម្គាល់ជាវិជ្ជមាន ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាប់ផ្តើមណែនាំការរឹតត្បិតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនក្នុងឆ្នាំ ២០១៩ ដោយលើកឡើងពីការ លួចបច្ចេកវិទ្យា និងការប្រើកូដសម្ងាត់ដើម្បីទទួលបានព័ត៌មាន និងផ្តល់អំណាចឱ្យចិនអាចធ្វើចារកម្មទៅលើអ្នកប្រើប្រាស់បរទេស។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបដិសេធ យ៉ាងដាច់អហង្ការចំពោះការអះអាងនេះ ហើយបាននិយាយថា ខ្លួននឹងស្វាគមន៍រាល់ការត្រួតពិនិត្យ សន្តិសុខឯករាជ្យនៃផលិតផលរបស់ខ្លួន។ លោក Ren Zhengfei នាយកប្រតិបត្តិក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុន Huawei បានបង្កើនការវិនិយោគនៅក្នុងប្រទេសរុស្ស៊ីយ៉ាងខ្លាំង...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានពន្យារពេលការបង់ប្រាក់ លើកដំបូងសម្រាប់នាវាមុជទឹកពីរបន្ថែមទៀត ដែលទិញពីប្រទេសចិន ប៉ុន្តែផែនការលទ្ធកម្មនៅតែដដែល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្រ្តី...