ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃឧត្តមសេនីយ៍ ប្រាយុទ្ធ ពន្យារពេលបង់ប្រាក់ សម្រាប់ការទិញនាវាមុជទឹក២គ្រឿង ពីប្រទេសចិន

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានពន្យារពេលការបង់ប្រាក់ លើកដំបូងសម្រាប់នាវាមុជទឹកពីរបន្ថែមទៀត ដែលទិញពីប្រទេសចិន ប៉ុន្តែផែនការលទ្ធកម្មនៅតែដដែល។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិផងដែរនោះ បានជួបពិភាក្សាជាមួយក្រសួងការពារជាតិ និងកងទ័ពជើងទឹកថៃ អំពីការពន្យារពេលការបង់ប្រាក់ ដោយសារតែនាវាមុជទឹកថ្មីចំនួន ២ គ្រឿងដែលបានបញ្ជាទិញពីប្រទេសចិន។

រដ្ឋាភិបាលបានប្រឈមមុខនឹងការរិះគន់ យ៉ាងខ្លាំងចំពោះផែនការដើម្បីទទួលនាវាមុជទឹកចំនួនពីរបន្ថែមទៀត បន្ទាប់ពីអនុគណៈកម្មាធិការត្រួតពិនិត្យ ថវិកាឆ្នាំ ២០២១ បានផ្តល់ភ្លើងខៀវសម្រាប់ការ ចំណាយថវិកាចំនួន ២២,៥ ពាន់លានបាត ទៅលើការទិញនេះ។

កងនាវាជើងទឹកថៃ កំពុងរង់ចាំការបញ្ជូននាវាមុជទឹក Yuan Class S26T លើកដំបូងរបស់ខ្លួនដល់ឆ្នាំ ២០២៣ ។ គណៈកម្មាធិថវិកាបានអនុម័តលើសំណើទិញ ២ បន្ថែមទៀត។ ការចំណាយសរុបរបស់នាវាទាំង ៣គ្រឿង គឺ ៣៦ ពាន់លានបាត៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×