ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនចិន Huawei ដកការវិនិយោគនៅអាមេរិក ទៅដាក់នៅរុស្ស៊ីវិញ

បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាប់ផ្តើមណែនាំការរឹតត្បិតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនក្នុងឆ្នាំ ២០១៩ ដោយលើកឡើងពីការ លួចបច្ចេកវិទ្យា និងការប្រើកូដសម្ងាត់ដើម្បីទទួលបានព័ត៌មាន និងផ្តល់អំណាចឱ្យចិនអាចធ្វើចារកម្មទៅលើអ្នកប្រើប្រាស់បរទេស។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបដិសេធ យ៉ាងដាច់អហង្ការចំពោះការអះអាងនេះ ហើយបាននិយាយថា ខ្លួននឹងស្វាគមន៍រាល់ការត្រួតពិនិត្យ សន្តិសុខឯករាជ្យនៃផលិតផលរបស់ខ្លួន។

លោក Ren Zhengfei នាយកប្រតិបត្តិក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុន Huawei បានបង្កើនការវិនិយោគនៅក្នុងប្រទេសរុស្ស៊ីយ៉ាងខ្លាំង ដោយសារតែការរឹតត្បិតរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ។

លោក Ren បាននិយាយនៅក្នុងសុន្ទរកថាថ្មីៗនេះទៅកាន់សាកលវិទ្យាល័យនានារបស់ចិននាពេលថ្មីៗនេះ ដែលការលើកឡើងរបស់លោក ត្រូវសាកលវិទ្យាល័យ Jiao Tong ដកស្រង់ កាលពីថ្ងៃអាទិត្យ «បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចូលយើងនៅក្នុងបញ្ជីអង្គភាព យើងបានផ្ទេរការវិនិយោគរបស់ យើងនៅសហរដ្ឋអាមេរិក ទៅប្រទេសរុស្ស៊ី បង្កើនការវិនិយោគរុស្ស៊ីពង្រីកក្រុមអ្នក វិទ្យាសាស្ត្ររុស្ស៊ី និងបង្កើនប្រាក់ខែរបស់ អ្នកវិទ្យាសាស្ត្ររុស្ស៊ី» ។

ដោយសង្កត់ធ្ងន់ថាក្រុមហ៊ុននឹងចាំបាច់ត្រូវស្ថិតនៅលើមាគ៌ានៃការកែលំអខ្លួនឯងនិងបើកចំហរដើម្បីរស់និងរីកចម្រើន លោក Ren ក៏បានឆ្លៀតឌឺដងដោយក្រុងវ៉ាស៊ីនតោនជុំវិញការរឹតត្បិតរបស់ខ្លួនដោយនិយាយថា អ្នកនយោបាយអាមេរិកមួយចំនួនចង់អោយក្រុមហ៊ុន Huawei ស្លាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top