នៅជាង១០ថ្ងៃទៀត គឺជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ វេបសាយនៃក្រុមហ៊ុនដឹកជញ្ជូនរហ័សនាំគ្នាបង្ហាញថា “នឹងមិនឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន”ទេ ពោលគឺមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញនិងស្ថានីយ៍បម្រើសេវាកម្មនៅបើកអាជីវកម្មធម្មតា លេខទូរស័ព្ទផ្តល់សេវាកម្មដល់ភ្ញៀវនឹងដំណើរការពេញ២៤ម៉ោង ។ល។ សហគ្រាសដឹកជញ្ជូនរហ័សរបស់ចិនមិនឈប់សម្រាកនៅថ្ងៃបុណ្យ គឺបានបញ្ចេញកំដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច។ តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២២ខែមករាឱ្យដឹងថា នៅឆ្នាំ២០២៣ ទំហំអាជីវកម្មដឹកជញ្ជូនរហ័សសរុបរបស់ចិនសម្រេចបាន១សែន៣ម៉ឺន២ពាន់៧០លាន ដែលបានកើនឡើង១៩,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន បានជាប់ចំណាត់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ការដឹកជញ្ជូនរហ័សទាំងនេះបូករួមទាំងការដឹកជញ្ជូនរហ័សចិននិងអន្តរជាតិ ដៃគូពាណិជ្ជកម្មក៏ពាសពេញទូទាំងពិភពលោកផងដែរ ។ បើមើលពីការវិវឌ្ឍរីកចម្រើនរបស់ខ្លួនឃើញថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំហំដឹកជញ្ជូនរហ័សរបស់ចិនសម្រេចបាននូវការលោតផ្លោះដ៏លេចធ្លោពី១ម៉ឺនលានឡើងដល់១សែនលាន...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះជាប់ៗគ្នាជាលើកទីពីរ នៅក្នុងការប្រណាំងសម្រាប់ការតែងតាំងជាប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក ដែលកាន់តែពង្រឹងការក្តាប់របស់លោកនៅលើគណបក្ស និងបង្កើនការសង្ស័យអំពីផ្លូវឆ្ពោះទៅមុខរបស់គូប្រជែងលោកស្រី Nikki Haley ។ ទោះបីជាប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន រួមទាំងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ករណីក្នុង ៤ករណីដាច់ដោយឡែកពីគ្នា ប៉ុន្តែការឈ្នះរបស់អតីតប្រធានាធិបតី បានបង្កើនលទ្ធភាពយ៉ាងខ្លាំងដែលលោកនឹងបិទការតែងតាំង និងឆ្ពោះទៅរកការបោះឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកា ប្រឆាំងនឹងអ្នកស្នងតំណែងរបស់លោក គឺលោក ចូ បៃដិន។...
បរទេស៖ ប្រទេស កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿង។ ដំណឹងនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបដោយសារតែការសាកល្បងអាវុធជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង និងល្បែងសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងសេអ៊ូលនឹងត្រួតពិនិត្យរកមើលសញ្ញាបន្ថែមនៃការបាញ់បង្ហោះមីស៊ីលនេះ ដោយ “សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” , នេះបើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយដោយពណ៌នាការសាកល្បងថា ជា “ការបង្កហេតុ” ។ ការបាញ់ថ្មីនេះកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹង...
បរទេស៖ ឧបទ្វីប Noto ដែលរងគ្រោះដោយរញ្ជួយដី និងតំបន់ផ្សេងទៀតដែលប្រឈមមុខព្រិលធ្លាក់ខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីកម្រិតនៃការប្រមូលផ្តុំខ្ពស់ក្នុងរយៈពេលដ៏ខ្លីនៅក្នុងខេត្ត Fukui និង Shiga ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី២៤ ខែម្រា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមកំពុងស្នើឱ្យប្រជាជនជៀសវាងការចេញទៅក្រៅដែលមិនចាំបាច់ និងមិនមានការបន្ទាន់ ប្រសិនបើតំបន់របស់ពួកគេកំពុងជួបប្រទះព្រិលធ្លាក់ខ្លាំង។ កាលពីមុន រថយន្តបានជាប់គាំងនៅលើផ្លូវជាច្រើនថ្ងៃបន្ទាប់ពីមានព្រិលធ្លាក់ខ្លាំង។...
បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃអង្គារបានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល មិនត្រូវសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ក្នុងការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនបណ្តាលឱ្យមានមនុស្សស្លាប់ក្នុងអំឡុងពេលរដ្ឋបាលមុនរបស់ប្រធានាធិបតី Rodrigo Duterte នោះឡើយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា បានឱ្យដឹងថា លោក Marcos បានប្រាប់អ្នកយកព័ត៌មានប៉ុន្មានថ្ងៃបន្ទាប់ពីលោក...
ភ្នំពេញ៖ក្រុមយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្រែក្លាយពួកគេជាបុគ្គលជន្ទល់ក្នុងគ្រួសារ អាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត តាមរយៈការមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងប្រាក់ចំណូមសមរម្យ។ យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមមកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា៖«ខ្ញុំសង្ឃឹមថាបន្ទាប់ពីសិក្សាជំនាញវិជ្ជាជីវៈនេះហើយ ខ្ញុំនឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ ខ្ញុំគិតថាតាមរយៈនេះខ្ញុំនឹងក្លាយជាជន្ទល់គ្រួសារមួយរូបដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន និងអាចកែប្រែជីវភាពឱ្យល្អជាមុន»។ យុវតីរូបនេះពន្យល់ថា ដោយសារជីវភាពខ្វះខាតខ្លួនមិនអាចបន្តការសិក្សាថ្នាក់វិទ្យាល័យបានទេ។ ដោយចិត្តស្រលាញ់ការសិក្សាខ្លួនក៏បានដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនបានបន្តការសិក្សា ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាទេ ការបំពាក់ និងការធ្វើទំនើបកម្មយុទ្ធោបករណ៍ គ្រាន់តែពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះ ។ ក្នុងពិធីរំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កម្ពុជាគ្មានមហិច្ឆតារំលោភ ឈ្លានពានអ្នកណាទេ...
ភ្នំពេញ៖ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ស្រី ១៣នាក់ (ខ្វះប្រកាសបណ្ដេញចេញ) ពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កំណែទម្រង់កងទ័ពត្រូវតែផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម ហើយធ្វើយ៉ាងណាការកែទម្រង់នេះ កុំឲ្យបាត់អត្តសញ្ញាណ និងស្មារតីក្នុងការការពារជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។ ក្នុងពិធីអបអររំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ –...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កងទ័ពកម្ពុជានៅតែបន្ដសកម្មភាពចូលរួមជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីថែរក្សាសុខសន្ដិភាព នៅតាមបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ព្រោះកម្ពុជាយល់យ៉ាងច្បាស់អំពីផលលំបាកនៃសង្គ្រាម។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជា នៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំងចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចធិបតីបន្តថា...