ម៉ាក់ជាមនុស្សដំបូងដែល ស្រលាញ់ មើលថែ បង្រៀន លើកទឹកចិត្ដ និងប្រាប់អ្នកឱ្យក្រោកឈរ ឡើងជានិច្ច ជាមួយនឹងស្នាមញញឹម គ្រប់ពេល ដែលអ្នកដួល។ ទោះម៉ាក់ជាមនុស្សធម្មតាម្នាក់ តែក្ដីស្រលាញ់របស់ម៉ាក់ជា កម្លាំងចិត្ដ និងថាមពលដ៏អស្ចារ្យ ជួយកូនឱ្យញញឹម ដើម្បីសម្រចក្ដីស្រមៃរបស់ខ្លួន។ តស៊ូដើម្បីក្ដីស្រមៃ របស់អ្នក #SmilefromMom #Colgate
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តក៏ដូចជាអំពាវនាវឲ្យធុរជនថៃ ពិនិត្យលទ្ធភាព មកធ្វើការវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍កម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពី «បញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទស្សវត្សឆ្នាំ២០២០» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ាន...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃពុធថា យោធាតួកគី នឹងធ្វើការវាយប្រហារ កងកម្លាំងស៊ីរីគាំទ្រដោយរុស្ស៊ី ទាំងតាមផ្លូវអាកាសនិងគោក នៅគ្រប់ទីកន្លែងក្នុងប្រទេសស៊ីរី ប្រសិនបើមានទាហានតួកគីផ្សេងទៀត រងការឈឺចាប់ ស្របពេលដែលរដ្ឋាភិបាលលោក អាសាដ ព្យាយាមដណ្ដើមកាន់កាប់ខេត្ត Idlib។ លោក Tayyip Erdogan បាននិយាយថា ប្រទេសតួកគីប្តេជ្ញា...
ភ្នំពេញ៖ អតិថិជន និង អ្នកគាំទ្រដែលបានចូលរួម កម្មវិធីទស្សនាការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់លីកកំពូលអង់គ្លេស ដោយមានការសម្តែងជូនពិសេសពីក្រុមតូច SWSB និង ក្រុម Mustache Band ផងនោះអាចនឹងចាប់អារម្មណ៍ថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានតុបតែងក្លោងទ្វានៅតាមផាប់ នីមួយៗ ដោយមាន ឈ្មោះ Etihad Stadium ដែលបង្កប់នូវចម្ងល់ថា តើឈ្មោះនោះមានន័យ...
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា ការសុំចុះចតនាវា MS westerdam របស់អាមេរិក នៅកំពង់ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ គឺមានអ្នកទេសចរណ៍បរទេស២០នាក់ កំពុងមានស្ថានភាពសុខភាពមិនប្រក្រតី ។ លោក គួច ចំរើន...
បរទេស៖នៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ យោធានៃប្រទេសហ្វីលីពីន បានប្រកាសសំដែងការគាំទ្រ ទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតី ដើម្បីលប់ចោលកិច្ចព្រមព្រៀងសន្តិសុខ ជាមួយសហរដ្ឋអាមេរិក ដោយនិយាយថាឥឡូវនេះ ប្រទេសនេះអាចអភិវឌ្ឍ សមត្ថភាពការពារខ្លួនរបស់ហ្វីលីពីន និងសម្ព័ន្ធមិត្តទាំងឡាយរបស់ខ្លួន គឺគ្រប់គ្រាន់ហើយ ដោយមិនចាំបាច់មានអាមេរិក។ ក្នុងនោះដែរ ប្រមុខយោធាបានបង្ហាញ ពីការគាំទ្រដល់ផែនការ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងយោធាឆ្នាំ១៩៩៨ ដែលត្រូវបានហៅឈ្មោះថា Visiting Force Agreement...
ក្នុងព្រឹត្តិការណ៍រត់ ប្រណាំងម៉ារ៉ាតុង នៅទីតាំងមុខប្រាសាទអង្គរវត្ត ដែលរៀបចំឡើង ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គេឃើញមានការរៀបចំ កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងក្នុងរយៈចំងាយ ខ្លីមួយដែលទីតាំងចាប់ផ្តើម ចេញពីទីលានជល់ដំរី រហូតដល់មុខ ប្រាសាទអង្គរវត្ត។ កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដោយកីឡាករ កីឡាការនីភាគច្រើនជាបុគ្គលិករបស់គ្រឹះស្ថាន...
ភ្នំពេញ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចនទ្រព្យឈានមុខគេ ក្នុងប្រទេសកម្ពុជា នឹងធ្វើកម្មវិធី មួយដ៏ធំ ដែលមានឈ្មោះថា “Love @ Condo” ក្នុងទិវានៃ ក្តីស្រឡាញ់ឆ្នាំ ២០២០ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៦ ខែ កុម្ភៈ ឆ្នាំ ២០២០...
ភ្នំពេញ៖ “ខ្ញុំយល់ថា នេះជាការសម្រេចដ៏ឈ្លាសវៃនិងត្រឹមត្រូវមួយរបស់ EU ដែលមានទឹកចិត្តចង់បន្តជួយកម្ពុជា ដោយស្មោះត្រង់”។ នេះជាការលើកឡើងរបស់លោក សាម អ៉ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ដូចការស្មានទុក សហគមន៍អឺរ៉ុប(EU) បានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ខ្លះពីកម្ពុជា គឺប្រមាណ ១ពាន់លានអឺរ៉ូស្មើនឹង ១/៥ នៃទឹកប្រាក់សរុប ដែលកម្ពុជានាំទំនិញចេញទៅសហគមន៍អឺរ៉ុប។ ការសម្រេចនេះនឹងមាន សុពលភាពចាប់ពីថ្ងៃទី...