ព័ត៌មានអន្តរជាតិ

ហ្វីលីពីនគាំទ្រជំហប្រធានាធិបតី ដើម្បីកាត់ផ្តាច់ កិច្ចព្រមព្រៀងយោធាពីអាមេរិក

បរទេស៖នៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ យោធានៃប្រទេសហ្វីលីពីន បានប្រកាសសំដែងការគាំទ្រ ទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតី ដើម្បីលប់ចោលកិច្ចព្រមព្រៀងសន្តិសុខ ជាមួយសហរដ្ឋអាមេរិក ដោយនិយាយថាឥឡូវនេះ ប្រទេសនេះអាចអភិវឌ្ឍ សមត្ថភាពការពារខ្លួនរបស់ហ្វីលីពីន និងសម្ព័ន្ធមិត្តទាំងឡាយរបស់ខ្លួន គឺគ្រប់គ្រាន់ហើយ ដោយមិនចាំបាច់មានអាមេរិក។

ក្នុងនោះដែរ ប្រមុខយោធាបានបង្ហាញ ពីការគាំទ្រដល់ផែនការ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងយោធាឆ្នាំ១៩៩៨ ដែលត្រូវបានហៅឈ្មោះថា Visiting Force Agreement (VFA) របស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតេ ដោយបាននិយាយថា ការធ្វើដូច្នេះនឹងអនុញ្ញាតឱ្យហ្វីលីពីន អាចមានលទ្ធភាពក្នុងការពង្រីកកម្មវិធីទំនើបកម្ម និងការចូលរួមកាន់តែច្រើន ជាមួយអូស្ត្រាលីនិងជប៉ុន ដែលជាសម្ព័ន្ធមិត្តទាំងពីរ របស់សហរដ្ឋអាមេរិកផងដែរ។

មេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោកឧត្តមសេនីយ៍ Felimon Santos បាននិយាយថាយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿង ត្រូវបានខ្លួនបញ្ជាទិញពីប្រទេសនានា ក្រៅពីសហរដ្ឋអាមេរិកដូចជា កូរ៉េខាងត្បូងជាដើម ហើយខណៈដែលរដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន អាចកំពុងនឹងធ្វើការងារ លើការប្រមូលរបាយការណ៍ស៊ើបការណ៍ លើពួកឥស្លាមជ្រុលនិយម ដោយខ្លួនឯងបានផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top