កំពង់ចាម៖ ក្រុមបាល់ទាត់កំពង់ចាម FC បានក្លាយជាជើងឯក ប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលជាមណ្ឌលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពីឆ្លងកាត់ ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល២ថ្ងៃ និងប្រកួតវគ្គផ្តាច់ព្រ័ត្រយកឈ្នះ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជាមួយលទ្ធផល២ទល់១ ដែលជាលទ្ធផល តានតឹងបំផុត។ លោក...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ មនុស្សចំនួន១៥នាក់បានស្លាប់ ក្រោយពីមានហេតុការណ៍ ក្រឡាប់ទូកលិចដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឆក ប៉េងហ្គាល់ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដេស ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ។ លោក Hayat Ibna Siddique អ្នកនាំពាក្យឆ្មាំប្រចាំការ នៅឆ្នេរសមុទ្ររបស់ប្រទេសបង់ក្លាដេស បានប្រាប់ដល់...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានអនុញ្ញាត ឲ្យលោក Gluseppe de Vincentiis តំណាងទើបតែងតាំងថ្មី នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម...
ស្វាយរៀង៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រទី7 ខែកុម្ភៈ ឆ្នាំ 2020 ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះ វប្បធម៌អាននៅកម្ពុជា។ បណ្ណាល័យនេះកសាងឡើងដោយ ប្រើប្រាស់ថវិការបស់ប្រាសាក់ និងមូលនិធិ CVC ។...
ឌុបៃ៖ នៅថ្ងៃអាទិត្យនេះ អ៊ីរ៉ង់នឹងមានផែនការ ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយរបស់ខ្លួន នេះបើយោងតាមការប្រកាស របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប៉ុន្តែក្នុងនោះគេក៏បានមើលឃើញ ពីប្រតិកម្មរបស់អាមេរិកផងដែរ ដោយបានចោទថា វាគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍមីស៊ីល របស់ប្រទេស។ យោងតាម ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា IRIB និងតាមរយៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាអ៊ីរ៉ង់លោក Mohammad Javad Azari-Jahromi បានឲ្យដឹងថា ផ្កាយរណប...
ភ្នំពេញ ៖ កាលពីខែមករា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងដោយរាជរដ្ឋាភិបាល គោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ទទួលថវិកាបរិច្ចាគ ចំនួន ៨០ ០៩៨ ១៨៤,៤០ រៀល និង១ ៣៩៤ ៨២៩,៧២ ដុល្លារ ពីសប្បុរសជន ៧៧៣៤រូប ដែលរួមមានសមាជិកកិត្តិយស ៤រូប...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង កាលពីថ្ងៃច័ន្ទ បានទៅត្រួតពិនិត្យ ការងារបង្ការ និងត្រួតពិនិត្យជំងឺរលាកសួត នៅទីក្រុងប៉េកាំង ដោយបង្កើនជំនឿ លើកម្លាំងជាតិ និងឆន្ទៈ ដើម្បីឈ្នះវីរុសឆ្លងមួយ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស៊ី បានកើតឡើងនៅពេល ដែលការប្រយុទ្ធរបស់ចិន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា រោងចក្រមួយចំនួននៅកម្ពុជា អាចប្រឈមការបិទទ្វារ មិនមែនមកពីសហភាពអឺរ៉ុប (EU) ដកប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីកម្ពុជាឡើយ តែដោយសារចិន បិទរោងចក្រផ្គត់ផ្គង់ វត្ថុធាតុដើមមកកម្ពុជា ព្រោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាត នៅចិន ។ នៅថ្ងៃទី១២...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ក្រុមការងារ ដើម្បីសម្របសម្រួល គោលនយោបាយស្តីពីកូរ៉េខាងជើង ដោយការជំរុញរបស់ទីក្រុងសេអ៊ូលឲ្យ អនុញ្ញាតឲ្យមានការធ្វើដំណើរបែប បុគ្គល គឺជារបៀបវារៈ សំខាន់ ស្របពេលមានមន្ទិលសង្ស័យថា ជំនួយប្រឆាំងកូរ៉ូណាវីរុស អាចនឹងជាត្រូវយកមកពិភាក្សាគ្នាដែរឬទេ។ ប្រធានគណៈប្រតិភូសហរដ្ឋអាមេរិក ដែលជាអនុតំណាងពិសេសទទួល បន្ទុកគោលនយោបាយស្តីពីកូរ៉េខាងជើង លោក Alex Wong...
បរទេស៖ មេរោគរលាកសួត បង្កឡើងដោយវីរុស កូរ៉ូណា ដែលមានឈ្មោះថា ២០១៩ – nCoV ត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះ មកវាបានរាលដាលដល់ជិត ៣០ ប្រទេស។ ទីក្រុងចិនដែលមានប្រជាជនចំនួន ១១ លាននាក់ នៅខេត្តហ៊ូប៉ីត្រូវបានគេកំណត់ថា ជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ។ យោងតាមសារព័ត៌មាន Sputnik...