ព័ត៌មានអន្តរជាតិ

ជ័យជំនះប្រឆាំងនឹងវីរុស គឺក្នុងនាមប្រជាជន (មានវីដេអូ)

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង កាលពីថ្ងៃច័ន្ទ បានទៅត្រួតពិនិត្យ ការងារបង្ការ និងត្រួតពិនិត្យជំងឺរលាកសួត នៅទីក្រុងប៉េកាំង ដោយបង្កើនជំនឿ លើកម្លាំងជាតិ និងឆន្ទៈ ដើម្បីឈ្នះវីរុសឆ្លងមួយ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស៊ី បានកើតឡើងនៅពេល ដែលការប្រយុទ្ធរបស់ចិន ប្រឆាំងនឹងការរីករាលដាល បានឈានដល់ពេលវេលាដ៏សំខាន់មួយ។ ដំណើរទស្សនកិច្ចនេះ បានផ្ញើសារយ៉ាងមុតមាំមួយ នៅពេលថ្នាក់ដឹកនាំចិន ផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន លើបញ្ហាប្រឈម ដែលខ្លួនអាចសម្រេចបានគោលដៅ ប្រកបដោយការប្តេជ្ញាចិត្តរឹងមាំ វិធានការម៉ឺងម៉ាត់ និងសំខាន់ជាងនេះទៀត គឺអំណាចរបស់ប្រជាជន។

នៅពេលអ្នករស់នៅទីក្រុងប៉េកាំង បុគ្គលិកសហគមន៍ និងបុគ្គលិកពេទ្យជួរមុខ កំពុងជជែកជាមួយលោកស៊ី នៅពេលដែលខ្សែអាត់វីដេអូបង្ហាញថា កម្លាំងនិងភាពរឹងមាំ របស់ប្រជាជាតិចិន កំពុងរះ។

រាល់ជីវិត សិទ្ធិរស់រានមានជីវិតនិងសុខភាព គឺជាសិទ្ធិជាមូលដ្ឋាន និងសំខាន់បំផុតរបស់មនុស្ស។ ការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ គឺជាការប្រយុទ្ធដែលប្រទេសចិនត្រូវតែឈ្នះ។

លោកស៊ីក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានសង្កត់ធ្ងន់លើឱកាសជាច្រើនថា សុវត្ថិភាពនៃជីវិតនិងសុខភាព របស់ប្រជាជនគឺជាអាទិភាពកំពូល។ ក្នុងដំណើរទស្សនកិច្ច កាលពីថ្ងៃច័ន្ទ លោកបានរំលឹកឡើងវិញ នូវទំនុកចិត្តរបស់ប្រទេសចិន ក្នុងការផ្តល់ពិន្ទុជ័យជំនះ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top