ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ត្រៀមបង្ហោះផ្កាយរណបថ្មី តែអាមេរិកចោទថា ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍមីស៊ីល

ឌុបៃ៖ នៅថ្ងៃអាទិត្យនេះ អ៊ីរ៉ង់នឹងមានផែនការ ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយរបស់ខ្លួន នេះបើយោងតាមការប្រកាស របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប៉ុន្តែក្នុងនោះគេក៏បានមើលឃើញ ពីប្រតិកម្មរបស់អាមេរិកផងដែរ ដោយបានចោទថា វាគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍមីស៊ីល របស់ប្រទេស។

យោងតាម ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា IRIB និងតាមរយៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាអ៊ីរ៉ង់លោក Mohammad Javad Azari-Jahromi បានឲ្យដឹងថា ផ្កាយរណប Zafar នឹងត្រូវបង្ហោះចូលទៅដល់គន្លងគោចរ នៅថ្ងៃអាទិត្យនេះ ក្នុងល្បឿន ៧.៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

អាមេរិកបានអះអាងថា ខ្លួនមានសេចក្តីព្រួយបារម្ភថា អ៊ីរ៉ង់នឹងអាចប្រើប្រាស់ បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប ដើម្បីធ្វើការបាញ់បង្ហោះផ្កាយរណបនេះ។ មីស៊ីលឆ្លងទ្វីប គឺជាឧបករណ៍តែមួយគត់ ដែលអាចបំពាក់ ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ។

រំលឹកដែរថាកាលពីឆ្នាំទៅអ៊ីរ៉ង់ បានបរាជ័យការបង្ហោះផ្កាយរណបរបស់ខ្លួន ដល់ទៅ២ដងរួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top