ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអនុញាតឲ្យក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារនៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ចូលសម្តែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកស្នងការ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិមិត្តដែលសម្តេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ ពោលពីឆ្នាំ១៩៩០ដល់ឆ្នាំ២០២៤។ នេះបើតាមសម្តេចបានបង្ហាញនៅក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃ៩ មករា ។ ចំពោះដំណើរឆ្ពោះទៅទឹកដីជប៉ុន ជាប្រទេសផលិតកែវភ្នែកសិប្បនិមិត្តជូនសម្តេច កាលពី៣៤ឆ្នាំមុនដែលអមដំណើរដោយកូនទាំង៣ផងនោះ សម្តេចក៏បានរៀបរាប់អំពីកែវភ្នែកនេះថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចអះអាងថា មិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលធ្លាប់ប្រើកាលពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឲ្យឈឺភ្នែក និងឈឺក្បាល។...
បរទេស៖ យោងតាមPolitico បានរាយការណ៍កាលពីថ្ងៃចន្ទថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin សម្រាប់ការលាក់បាំងការសម្រាកព្យាបាល នៅមន្ទីរពេទ្យរបស់គាត់ទាំងសាធារណៈនិងរដ្ឋាភិបាលនោះទេ ។ Austin ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃច័ន្ទសប្តាហ៍មុនដោយសារតែ បញ្ហាជំងឺ មន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រហើយកាលពីចុងសប្តាហ៍ ក៏នៅតែមានលេចឬថាលោក Austin បន្តស្ថិតនៅមន្ទីរពេទ្យនៅឡើយ ប៉ុន្តែគ្មាននរណាម្នាក់បានជូនដំណឹងដល់សេតវិមានអំពីអវត្តមានដំបូងរបស់គាត់ឡើយ។...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា យ៉ាងហោចណាស់ប៉ូលិស៦ នាក់បានស្លាប់ និងចំនួន២២នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលមានការបំផ្ទុះមួយបានកើតឡើងនៅជិតរថយន្តប៉ូលិសនៅក្នុងខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃចន្ទនេះ ។ មន្ត្រីប៉ូលិសស្រុក Bajaur Kashif Zulfiqar បានប្រាប់ដល់ Xinhua ថា...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បើតាមរបាយការណ៍ក្រសួងមហាផ្ទៃក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន៥៧ករណី បណ្ដាលឲ្យស្លាប់ចំនួន២២នាក់ និងរងរបួស៧៧នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃ២-៧ មករា ។ លោកថា មិនខុសពីឆ្នាំ២០២៣ ទាំងមូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដងដែលជួបគ្រោះថ្នាក់ ច្រើនជាងគេ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ៕
បេរ៉ូត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រុម Hezbollah បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន និងសមាជិកម្នាក់ទៀតនៃក្រុមយោធាស៊ីអ៊ីត ត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល ដែលសំដៅលើរថយន្តរបស់ពួកគេនៅក្នុងភូមិ Khirbet Selm ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ ។ ក្រុមយោធាបានឲ្យដឹងថា លោក Wissam...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការធ្វើកំណែទម្រង់ប្រឡងបាក់ឌុបមិនមែនជាការធ្វើបដិវត្តន៍នោះទេ មិនផ្ដាច់ចោលនូវគោលនយោបាយពីមុន ហើយគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺផ្អែកលើមូលដ្ឋាននៃគោលនយោបាយកាលពីអាណត្តិមុនៗ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីលើកឡើងថា កំណែងទម្រង់រយៈពេល១០ឆ្នាំកន្លងមក ក្នុងការប្រឡងនោះ សម្ដេចតេជោ ហ៊ុន...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តកើតមានឡើងពីសំណាក់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី២៣.០០០នាក់ ។ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអ៊ែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ចំនួន២៤៩នាក់ និងបង្កឲ្យមានរបួស៥១០នាក់ផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់២៣.០៨៤នាក់ និងរបួសមានដល់ទៅ៥៨.៩២៦នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចជាអ្នកមានមនោសញ្ចេតនាជាខ្លាំង ចំពោះបេក្ខជនប្រឡងប្រជែងម្តងៗ ទោះបីមានការអន្តរាគមន៍ពីក្រុមគ្រួសារយ៉ាងណាក្តី គឺអ្នកចេះជាប់។ ក្នុងពិធីសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាថ្ងៃ៩ មករានេះ សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំមានមនោសញ្ចេតនា គឺអ្នកចេះប្រឡងជាប់ ។ ចំណុចនេះ ខ្ញុំមានសម្រាប់ប្អួនៗដែលប្រឡងទាំងអស់គ្នា»។...