ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ក្រុមហ៊ុនបរទេសថា វិស័យបច្ចេកវិទ្យាឌីជីថល បានទទួលការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) និងលោក...
ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា តើមន្ទីរពេទ្យ Ahli Arab នៅតំបន់ហ្គាហ្សា រងការបាញ់ប្រហាររបស់អ៊ីស្រាអ៊ែលឬទេ? ឬមួយក៏ក្លាយជាជនរងគ្រោះនៃគ្រាប់រ៉ុក្កែតរបស់ប៉ាឡេស្ទីនដែលបានបាញ់ខុស? តើជនស៊ីវិលប៉ុន្មាននាក់ត្រូវបានសម្លាប់? ។ ជុំវិញករណីនេះដែរ អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន បានស្តីបន្ទោសដាក់គ្នាចំពោះការវាយប្រហារដ៏សាហាវទៅលើមន្ទីរពេទ្យដែលគ្រប់គ្រងដោយគ្រិស្តបរិស័ទក្នុងសប្តាហ៍នេះ ។ ទីភ្នាក់ងារ AFP បានធ្វើការវិភាគទៅលើរូបភាពដែលបានផ្ទៀងផ្ទាត់...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា យន្តហោះរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន បានជម្លៀសមនុស្សសរុបចំនួន ៨៣នាក់ រួមទាំងជនជាតិជប៉ុន និងកូរ៉េខាងត្បូង ពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសហ្ស៊កដានី។ ក្រសួងបាននិយាយថា យន្តហោះចាក់សាំង និងដឹកជញ្ជូន KC-767 នឹងមកដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ នៅព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រទេសជប៉ុន បានបញ្ជូនកប៉ាល់ដឹកតាមអាកាស និងយន្តហោះដឹកជញ្ជូន C-2...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសភ្លាមៗនៅតំបន់ហ្គាហ្សាស្ទ្រីប អំឡុងពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងសារគាំទ្រ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sunak នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា “អ្នកបានទទួលរងនូវអំពើភេរវកម្មដែលមិនអាចនិយាយបាន...
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ចំពោះការផ្អាករុស្ស៊ីដោយមានប្រសិទ្ធភាពពីចលនាអូឡាំពិក ដោយចោទប្រកាន់ថាខ្លួនបានប្រើប្រាស់ការប្រកួតជាឧបករណ៍នៃនយោបាយ និងការរើសអើងជាតិសាសន៍យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ កាលពីសប្តាហ៍មុន IOC បានហាមឃាត់គណៈកម្មាធិការអូឡាំពិករុស្ស៊ីសម្រាប់ការទទួលស្គាល់ស្ថាប័នក្នុងតំបន់ពីទឹកដីចំនួន ៤ ដែលទីក្រុងម៉ូស្គូអះអាងថា បានបញ្ចូលពីអ៊ុយក្រែន។ ចំណែកលោកពូទីនបានប្រាប់សន្និសីទ “Russia – Sporting...
បរទេស៖ សារព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ីស្រាអែល នូវគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្ររាប់ម៉ឺនដើម ដែលត្រូវបានទុកឱ្យសម្រាប់អ៊ុយក្រែន។ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រាប់មន្ទីរបញ្ចកោណថា ខ្លួនត្រូវការគ្រាប់ផ្លោង ដើម្បីរៀបចំសម្រាប់ការលុកលុយទៅលើតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អាមេរិករក្សាឃ្លាំងស្តុកគ្រាប់រំសេវនៅកន្លែងមួយក្នុងប្រទេសអ៊ីស្រាអែល ដែលមានតែកងកម្លាំងអាមេរិកប៉ុណ្ណោះដែលអាចចូលទៅបាន។...
Update៖ អ៊ីរ៉ង់ ជំរុញឲ្យបណ្តាប្រទេស នៅក្នុងតំបន់ ចូលរួមបញ្ឈប់សកម្មភាពបញ្ជូនទ័ព របស់សហរដ្ឋអាមេរិក ចូលទឹកដី អ៊ីស្រាអ៊ែលhttps://dap-news.com/?p=366691 Update៖ ក្រុមអធិការកិច្ចរបស់ UN ត្រួតពិនិត្យលើសត្វត្រី ដែលបានមកនៅជិតរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushimahttps://dap-news.com/?p=366723 រដ្ឋាភិបាលតាលីបង់ ស្នើសុំចូលរួមគម្រោងផ្លូវក្រវាត់ (Belt & Road) របស់ចិនhttps://dap-news.com/?p=366732 លោក...
អាល់ហ្សឺ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនអាល់ហ្សេរីរាប់ម៉ឺននាក់បានដើរដង្ហែរនៅតាមផ្លូវដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយពលរដ្ឋប៉ាឡេស្ទីន និងបានថ្កោលទោសទៅលើការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ។ នៅទីក្រុង អាល់ហ្សឺ (Algiers) ដែលជារដ្ឋធានីរបស់ប្រទេសអាល់ហ្សឺរី គេឃើញមានក្រុមមនុស្សបានដើរដង្ហែរតាមដងផ្លូវសំខាន់ៗ មុនពេលរៀបចំកន្លែងអង្គុយនៅទីលាន Martyrs ដោយឃើញមានការចាក់ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ ENTV របស់រដ្ឋនេះ ។...
វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា ប្រតិភូមកពីកងកម្លាំងប៉ូលិសអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប៉ូលិសអាស៊ាន ដៃគូសន្ទនា និងប្រទេសអ្នកសង្កេតការណ៍ផងដែរ ។ចំពោះការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ប្រធានគណៈប្រតិភូប៉ូលិសអាស៊ាន និងដៃគូចរចា ដែលជាផ្នែកមួយនៃសន្និសីទ ហៅកាត់ថា ASEANAPOL លើកទី៤១ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ កាលពីថ្ងៃអង្គារ ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈឡាវ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ពីទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ។ តាមការគ្រោងទុក ដំណើរមាតុភូមិនិវត្តន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញពីទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅល្ងាចថ្ងៃទី២០ តុលានឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅពេលព្រឹកថ្ងៃ២១...