បរទេស៖ សមាជិកព្រឹទ្ធសភាជាច្រើនរូបបានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេនឹងមិនបោះឆ្នោតឱ្យគណបក្សភឿថៃ នៅក្នុងការបោះឆ្នោតសភារួមគ្នានៅថ្ងៃព្រហស្បតិ៍នោះទេ ប្រសិនបើគណបក្ស Move Forward នៅតែជាផ្នែកមួយនៃក្រុមចម្រុះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាទាំងនោះ ក៏បានប្រាប់គណបក្សភឿថៃ កុំឱ្យបញ្ជូនសមាជិកសភាក្នុងបញ្ជីគណបក្សឈ្មោះ Suriya Juangroongruangkit ទៅជួបពួកគេ និងបញ្ចុះបញ្ចូលឱ្យបោះឆ្នោតសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស។...
បរទេស៖ អ្នកឈ្នះការបោះឆ្នោតគឺគណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move Forward នៅតែសង្ឃឹមថា ពួកគេអាចតែងតាំងមេដឹកនាំគណបក្សលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ហើយសមាជិកព្រឹទ្ធសភានឹងផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់គាត់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាធិការបក្សលោក Chaithawat Tulanon...
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១ នៅទីក្រុង Chengdu ប្រទេសចិនពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកក្កដា ព្រមនិងរៀបចំពិធីជប់លៀងសម្រាប់ធ្វើបដិសណ្ឋារកិច្ចចំពោះមេដឹកនាំបរទេសដែលអញ្ជើញចូលរួមពិធីបើកការប្រកួតនិងបំពេញទស្សនកិច្ចនៅប្រទេសចិនក៏ដូចជាសកម្មភាពជំនួបទ្វេភាគី ។ សូមបញ្ជាក់ថា មេដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមពិធីបើកការប្រកួត និងបំពេញទស្សនកិច្ចនៅប្រទេសចិន រួមមាន...
បរទេស៖ គណបក្សភឿថៃហាក់ដូចជាគ្មានជម្រើសអ្វីក្រៅពីបោះបង់ចោលគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward ប្រសិនបើខ្លួនចង់បង្កើតរដ្ឋាភិបាលបន្ទាប់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះបានក្លាយជាភាពច្បាស់លាស់ បន្ទាប់ពីគណបក្ស ឆាត ថៃ ប៉ាតាណា បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនធ្វើការក្នុងក្រុមចម្រុះដែលមានគណបក្សចលនាឆ្ពោះទៅមុខ ឡើយ។ គណបក្ស...
ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ទើបតែកន្លងហួសមួយថ្ងៃ គឺមាន សន្លឹកឆ្នោតមិនបានការជាង៤០ម៉ឺនសន្លឹក ។ លោក ឌឹម សុវណ្ណារុំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៤ កក្កដាថា នៅពេលគ.ជ.ប កំពុងដំណើរការរាប់សន្លឹកឆ្នោតដែលទទួលបានពីមណ្ឌលនីមួយៗនៅទូទាំងប្រទេស នាថ្ងៃ២៣ កក្កដា ក្រោយបញ្ចប់ការបោះឆ្នោតភ្លាម រកឃើញសន្លឹកឆ្នោតមិនបានការប្រមាណជា៤០ម៉ឺនសន្លឹកតែប៉ុណ្ណោះ។...
បរទេស៖ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឬ CAR កាលពីថ្ងៃម្សិលមិញនេះ បានឈាទៅដល់ការចុះកិច្ចព្រមព្រៀងផ្នែកវិស័យការពារជាតិ ជាមួយនឹងក្រុមហ៊ុនទាហ៊ានស៊ីឈ្នួលរុស្សី Wagner ហើយដើម្បីអាចរៀបចំក្រុមសន្តិសុខក្នុងការការពារជូនប្រទេសរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះក៏នឹងជួយដល់ការហ្វឹកហាត់ កងកម្លាំងក្នុងស្រុកដើម្បីមានសមត្ថភាពក្នុងការជួយការពារដែល់សន្តិសុខ របស់ប្រធានាធិបតីរបស់ខ្លួនគឺលោក Faustin Archange Touaderaផងដែរ។ មន្ត្រីជាន់ខ្ពស់របស់ CAR បានថ្លែងថា បច្ចុប្បន្នទាំងណាតូនិងលោកខាងលិច...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានរារាំង ផែនការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី និងកំពុងអំពាវនាវឲ្យមានការយល់ព្រមលើការចំណាយយោធាបន្ថែម ដើម្បីពង្រីកកងនាវាផ្ទាល់ខ្លួនរបស់អាមេរិកជំនួសវិញ។ ប្រភពដដែលបានបញ្ជាក់ទៀតដែរថាសមាជិកសភាដែលកំពុងនាំមុខគេនៅក្នុងយុទ្ធនាការមួយនេះគឺលោក Roger Wicher ដែលជាសមាជិកដ៏សំខាន់ម្នាក់ នៃគណកម្មការ នៃយោធាហើយលោកបានលើកឡើង នូវទស្សននេះកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងជំនួបមួយជាមួយនឹងក្រុមអ្នកកាសែតក្នុងស្រុក។ លោកបានពោលបែបនេះថា៖ វាជារឿងសមហេតុសមផលប្រសិនបើអាមេរិក មាននាវាមុជទឹកខ្លួនឯងគ្រប់គ្រងជាមុនសិន មុននឹងធ្វើការលក់អាវុធប្រភេទនេះទៅឲ្យប្រទេសផ្សេង(កិច្ចព្រមព្រៀង AUKUS)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTបានឲ្យដឹងថា ប្រទេសតួគី នឹងធ្វើការកែប្រែច្បាប់គ្រប់គ្រងជនអន្តោប្រវេស ដែលមានភាពកាន់តែលំបាកជាងមុនក្នុងការស្វែងរកសញ្ជាតិ សម្រាប់ក្រុមអន្តោប្រវេសទាំងនោះនៅក្នុងប្រទេសទី៣។ ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលក្រុងអង់ការ៉ាបានសម្រេចចិត្ត ក្នុងការកែប្រែច្បាប់នេះទោះបីជាក្នុងពេលវេលាដែលខ្លួនកំពុងស្វែងរកលទ្ធភាពបន្ថែមទៀត ក្នុងការចួលរួមជាបេក្ខភាព របស់សហគមអឺរ៉ុបក្តី។ ប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថា មន្ត្រីអន្តោប្រវេសន៍តួគី មានបំណងដាក់ចេញនូវវិធានការដ៏រឹងមាំបន្ថែមទៀត ដើម្បីពិនិត្យលើពាក្យសុំសិទ្ធិជ្រកកោន ជាពិសេសពលរដ្ឌអន្តោប្រវេសដែលមានប្រភពមកពីប្រទេសស៊ីរី។ បន្ថែមទៀតថាអឺរ៉ុបបានបង្ហាញនូវ ការព្រួយបារម្ភចំពោះលទ្ធភាព នៃជនចំណាកស្រុកដែលទទួលបានទិដ្ឋាការ EU តាមរយៈតួគី...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រជាជនអឺរ៉ុប កំពុងមើលឃើញថា ការផ្តល់ជំនួយឥតឈប់ឈរដល់អ៊ុយក្រែន មិនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ប៉ុន្តែផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដែលលើកឡើងដោយវិមានក្រឹមឡាំងថា “យើងកំពុងមើលឃើញថា មតិសាធារណៈនៅអឺរ៉ុប កំពុងផ្លាស់ប្តូរ។ លោក ពូទីន បានកត់សម្គាល់ថា ប្រជាជនអឺរ៉ុបកំពុងមើលឃើញថា ការគាំទ្រគ្មានទីបញ្ចប់របស់ពួកគេ...