ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើអាស៊ានត្រូវបញ្ចេញសំឡេង អន្តរាគមន៍ឱ្យបញ្ចប់ជាបន្ទាន់ នូវជម្លោះរវាង អ៊ុយក្រែននិងរុស្ស៉ី និងអនុញ្ញាតឱ្យមានការចាប់ផ្តើម ចចារដោយសន្តិវិធី និងតាមរយៈការទូត។ ការស្នើនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា...
ភ្នំពេញ៖ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់ឱ្យដឹងថា អាស៊ាន មិនអនុញ្ញាតឲ្យ ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky ធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ខាងមុខនេះឡើយ។ ថ្លែងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក គង់...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ដេវីដ ណេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី បានបង្ហាញនូវការគាំទ្រ ព្រមទាំងបានបញ្ជាក់នូវជំហរវិជ្ជមាន ចំពោះគោលគំនិត របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រវាងកងទ័ពទាំងពីរ បន្ថែមទៀតនាពេលអនាគត។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ...
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យភាគីថៃជួយទិញអង្ករកម្ពុជា បន្ថែមទៀត និងជួយសម្រួលនីតិវិធីនៃការនាំចូលកសិផលកម្ពុជាឆ្លងកាត់ ព្រំដែន ចូលទៅ ប្រទេសថៃ។ នេះបេីយោងតាមសេចក្តី ប្រកាស ព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ។ នាឱកាសនោះ...
ភ្នំពេញ៖ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រៀមរួចជាស្រេចតាមបណ្តាគោលដៅឈរជើង ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។ ការសម្ពោធជានិមិត្តរូបដាក់ឲ្យប្រើប្រាស់នូវផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនេះ បានធ្វើឡើងបន្ទាប់ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងលើឯកសារចំនួន១៨...
ម៉ូស្គូ៖ លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានព្រមានអំពី “គ្រោះមហន្តរាយវិទ្យុសកម្ម” ខណៈដែលវិមានក្រឹមឡាំង បន្តបង្កើនកិច្ចពិភាក្សាអំពីសង្គ្រាមនុយក្លេអ៊ែរ។ លោក Antonov បានឲ្យដឹងនៅក្នុងអត្ថបទមួយដែលបានបង្ហោះដោយស្ថានទូតរុស្ស៊ីនៅលើកម្មវិធីផ្ញើសារ Telegram ថា “ថ្ងៃនេះយើងប្រឈមមុខនឹងការគំរាមកំហែងនៃគ្រោះមហន្តរាយវិទ្យុសកម្ម” ។ លោកបានទម្លាក់ការអះអាងរបស់រុស្ស៊ីទ្វេដងដែលថា អ៊ុយក្រែន មានបំណងប្រើ “គ្រាប់បែកកខ្វក់” ទោះបីទាំងមន្ត្រីអ៊ុយក្រែន និងអាមេរិក...
ភ្នំពេញ÷ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួន៤៩៤.៩១៩នាក់។ កំណើនភ្ញៀវទេសចរនេះ ក្រោយពីមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដារ ការការពារសន្តិសុខ...
ភ្នំពេញ ៖ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតី នៃប្រទេសហ្វីលីពីន និងភរិយា អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា រហូតដល់ពេលនេះ...