ស្វាយរៀង ៖ មានក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក យ៉ាងរលូនដោយពុំមានរំខានដល់សមត្ថកិច្ចជំនាញឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ខែវិច្ឆិកា២០២២នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែកឃុំចន្រ្ទាស្រុកចន្រ្ទា។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើឡើយ ។ ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ...
ភ្នំពេញ៖ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង CamTech Summit ដែលគាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា...
ភ្នំពេញ៖ ថ្ងៃទី ៣ នៃ “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក ខណៈនៅថ្ងៃទី៣ នៃកម្មវិធីនេះ មានបទបង្ហាញចំនួន ២ សុន្ទរកថាគន្លឹះ ១ និងកិច្ចពិភាក្សា ១ ទម្រង់ជា Fireside Chat ។ បទបង្ហាញទាំង...
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមរួចជាស្រេចតាមបណ្តាគោលដៅឈរជើង ដោយបំពាក់នូវសម្ភារគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចូលរួមការពារសន្តិសុខ...
ភ្នំពេញ៖ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញអំពីការ ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។ ការបង្ហាញការប្ដេជ្ញាចិត្ត ពីសំណាក់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB រូបនេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ដែលមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០២២ នឹងជំរុញឱ្យមានការវិនិយោគ របស់កូរ៉េច្រើន ថែមទៀតនៅកម្ពុជា។ នៅក្នុងជំនួប រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ៕ ប្រភព៖ ទទក
ភ្នំពេញ៖ នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ លោក ចាំង មីង (Zhang Ming) អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានបង្ហាញពីក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជា អ្នកសង្កេតការណ៍នៃអង្គការ សហប្រតិបត្តិការសៀងហៃ(SCO)។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស...
ភ្នំពេញ៖ រដ្ឋាភិបាលទីម័រឡេស្ត បានចេញសេចក្តីថ្លែងការណ៍ សម្តែងភាពរីករាយចំពោះការសម្រេចជា គោលការណ៍របស់មេដឹកនាំអាស៊ាន ក្នុងការអនុញ្ញាតឱ្យទីម័រចូលជាសមាជិកអាស៊ាន ទី១១ ។ យោងតាមសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ នៅរាត្រី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រដ្ឋាភិបាលទីម័រឡេស្តេ បានប្រកាសស្វាគមន៍ចំពោះ សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំ អាស៊ានស្តីពីការស្នើសុំចូល ជាសមាជិកអាស៊ានរបស់ទីម័រឡេស្ដេរ ដែលបានប្រកាសទទួល យកទីម័រឡេស្តេជាសមាជិកទី១១...