ព័ត៌មានអន្តរជាតិ

ទីម័រឡេស្តេ សម្តែងភាពរីករាយដែលមេដឹកនាំអាស៊ានសម្រេចឱ្យ ចូលជាសមាជិកអាស៊ាន ទី១១

ភ្នំពេញ៖ រដ្ឋាភិបាលទីម័រឡេស្ត បានចេញសេចក្តីថ្លែងការណ៍ សម្តែងភាពរីករាយចំពោះការសម្រេចជា គោលការណ៍របស់មេដឹកនាំអាស៊ាន ក្នុងការអនុញ្ញាតឱ្យទីម័រចូលជាសមាជិកអាស៊ាន ទី១១ ។

យោងតាមសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ នៅរាត្រី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រដ្ឋាភិបាលទីម័រឡេស្តេ បានប្រកាសស្វាគមន៍ចំពោះ សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំ អាស៊ានស្តីពីការស្នើសុំចូល ជាសមាជិកអាស៊ានរបស់ទីម័រឡេស្ដេរ ដែលបានប្រកាសទទួល យកទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងទន្ទឹងរង់ចាំ ធ្វើកិច្ចសហការជាមួយ ប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។

សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា «យើងសូមសំដែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការ ត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធ របស់ទីម័រឡេស្តេ ដោយរួមបញ្ចូលទាំងការឈានទៅ សម្រេចបាននូវសមិទ្ធិផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ ស្វែងយល់ការពិត ទាំងបីរបស់អាស៊ាន»។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋាភិបាលទីម័រក៏បានស្នើសុំ ប្រទេសសមាជិកអាស៊ានទាំងអស់ ផ្តល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិ ដល់ទីម័រឡេស្តេ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទី ចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

រដ្ឋាភិបាលទីម័រឡេស្តេ សូមទទួលស្គាល់ និងសូមសំដែងនូវការអរគុណចំពោះការបន្តផ្ដល់ជំនួយ និងការគាំទ្រ ដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ ការគាំទ្រឥតងាក ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការ ផ្តល់ជំនួយកសាងសមត្ថភាពនានា៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023