ភ្នំនំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងថា គោលជំហររួមរបស់ កម្ពុជា -អូស្រ្តាលី គឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស...
ភ្នំពេញ ៖ លោកស្រី ម៉ារីស ផេន(Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីស ផេន លោក កឹម សុខា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៨...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលដំណើរការរៀន និងបង្រៀន នៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច។ យោងតាមលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងស្នើសូម លោក...
ភ្នំពេញ ៖រដ្ឋបាល រាជធានី ភ្នំពេញ បានសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ ក្នុងមួយពិធី ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕
ភ្នំពេញ ៖ លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី សម្រេចផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជាង៣លានដូស ជូនប្រទេសកម្ពុជា ក្នុងនោះ ចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំ២០២១នេះ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាទីបញ្ជាការដ្ឋានកងទ័ពជើងទឹក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ...
គម្រោងអភិវឌ្ឃន៍លំនៅដ្ឋានដ៏ធំមួយនៅក្នុងតំបន់ ៦អា ដែលកំពុងទទួលបានការចាប់អារម្មណ៏ និង គាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ទើបតែបានប្រកាសលក់បញ្ចប់គម្រោង ដីឡូតិ៍របស់ខ្លួនអស់ជាស្ថាពរកាលពីខែតុលាថ្មីៗនេះ បុរី អាម៉ូរី ៧មករា ហាក់មានសន្ទុះលោតខ្ពស់គួរអោយកត់សម្គាល់ ជាមួយនិងការប្រកាសបើកបង្ហាញវីឡាទោល គំរូរបស់ខ្លួនបន្ថែមទៀតនៅក្នុងខែវិច្ឆការនេះ។ ស្របពេលដែលសេដ្ឋកិច្ចប្រទេសត្រូវបានប្រកាសអោយបើកដំណើរការឡើងវិញ ក្នុងពេលថ្មីៗនេះ បុរី អាម៉ូរី ៧មករា ហាក់បោះជំហានទៅមុខយ៉ាងលឿន ជាមួយនិងការបើកគម្រោងថ្មីផ្ទួនៗ ទាំងនៅតំបន់ ៦អា...
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះបាននិយាយថា ខ្លួនមិនរំពឹងថា មានការវិវត្តទៅមុខក្នុងកិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ លើបញ្ហានានា រួមទាំងបញ្ហាទិដ្ឋាការ និងទំហំនិងដំណើរការរបស់ស្ថានទូត នេះបើយោងតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័តឥមានរុស្ស៊ី។ ជាមួយចំណងមិត្តភាពធ្លាក់ចុះទាបបំផុតក្រោយសង្គ្រាមត្រជាក់ ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងជម្លោះជុំវិញរឿងចំនួនមន្ត្រីការទូត ដែលពួកគេអាចបញ្ជូនទៅប្រទេសគ្នាទៅវិញទៅមក បើទោះជារុស្ស៊ីបាននិយាយថា ខ្លួនមានបំណងចង់ដកការដាក់កំហិត ដែលបានដាក់កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា...
ប៉េកាំង៖ មួយរយៈកន្លងមកនេះ ការភូតកុហក និងពាក្យចចាមអារ៉ាមផ្សេងៗដែលធ្វើឡើងដោយភាគីអាមេរិក ប្រឆាំងនឹងប្រទេសចិន លើការតាមដានប្រភពដើមនៃវីរុស ត្រូវបានបដិសេធម្តងហើយម្តងទៀតដោយប្រទេសចិន និងសហគមន៍អន្តរជាតិជាមួយនឹងការពិត និងទិន្នន័យលម្អិត។ រហូតមកដល់ពេលនេះ មានជាង ៨០ ប្រទេស និងជាង ៣០០ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងក្រុមអ្នកគិតបានប្រឆាំងនឹងការធ្វើនយោបាយនៃការតាមដានប្រភពដើមនៃជំងឺកូវីដ-១៩ តាមវិធីផ្សេងៗ។ ថ្មីៗនេះ នាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចេញផ្សាយកំណែមិនចាត់ថ្នាក់នៃរបាយការណ៍វាយតម្លៃរបស់ខ្លួនអំពីប្រភពដើមនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្នុងករណីបាក់អគារនៅព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរំលឹកថា ក្នុងពេលនោះគឺមានសំឡេងរបស់មនុស្សហៅឲ្យជួយគឺបន្លឺឡើងក្នុងត្រចៀកសម្តេចតែម្តង ។ ករណីនេះសម្តេចថា ដូចមានវិញ្ញាណទី៣ឲ្យសម្តេចបានលឺ។ ក្នុងពេលលឺគេហៅឲ្យជួយនោះសម្តេចថា គឺសម្តេចនៅគេហដ្ឋានរបស់សម្តេចនៅភ្នំពេញទេ។ ដោយមិនអស់ចិត្តសម្តេចក៏បានសម្រេចធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីចុះទៅបញ្ជាករណីអ្នកបាត់ខ្លួន។ ក្នុងពេលនោះសម្តេចបានចង្អុលកន្លែងមួយនៃអគារបាក់រលំ ក៏បានរកឃើញមនុស្ស២នាក់ នៅរស់រានមានជីវិត ។ នេះជាប្រសាសន៍សម្តេចតេជោក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់...