ព័ត៌មានអន្តរជាតិ

Update៖ អ្នកបោះឆ្នោតនៅអាមេរិក ព្រួយបារម្ភសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២២ ខណៈបក្សកាន់ អំណាច និងអាចមានការបែកបាក់គ្នា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា អ្នកបោះឆ្នោតមានការព្រួយបារម្ភនៅទូទាំងសហរដ្ឋអាមេរិក បានបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២២ដែលមានការប្រកួតប្រជែងគ្នាខ្លាំងកាលពីថ្ងៃអង្គារ ស្របពេលគណបក្សកាន់អំណាច និងអាចមានការបែកបាក់គ្នា ។

គេបានដឹងថា អាសនៈសភាតំណាងរាស្រ្តអាមេរិកទាំងអស់សរុបចំនួន៤៣៥ ត្រូវបានគេចាប់យក ដូចជាអាសនៈ៣៥ ក្នុងចំណោមអាសនៈទាំង១០០ នៅព្រឹទ្ធសភា ។ លើសពីនេះទៅទៀត រដ្ឋចំនួន៣៦ ក្នុងចំណោមរដ្ឋចំនួន៥០ និងដែនដីចំនួន៣របស់សហរដ្ឋអាមេរិក កំពុងជ្រើសរើសអភិបាលខេត្ត ។ ការបោះឆ្នោតតាមរដ្ឋ និងមូលដ្ឋានជាច្រើនផ្សេងទៀតក៏ត្រូវបានគេប្រកួតប្រជែងដែរ ។

ការបោះឆ្នោតបានកើតឡើងនៅគ្រាដែលសហរដ្ឋអាមេរិក ជួបបញ្ហាអតិផរណា និងតម្លៃឧស្ម័នខ្ពស់ ក៏ដូចជាការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច ។ កង្វល់ខ្លំាងផ្សេងទៀតសម្រាប់អ្នកបោះឆ្នោតរួមមាន ការរំលូតកូន ឧក្រិដ្ឋកម្ម គោលនយោបាយកាំភ្លើង និងអន្តោប្រវេសន៍ ក្នុងចំណោមរឿងផ្សេងៗទៀត ។

អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋដែលរស់នៅក្នុងរដ្ឋវីជីនៀ (Virginia) ដែលគ្រាន់តែគេកំណត់អត្តសញ្ញាណរបស់គាត់ថា លោក George បានប្រាប់ដល់ទីភ្នាក់ងារ ស៊ិនហួ ថា គាត់មានការព្រួយបារម្ភអំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងបានរិះគន់គណបក្សប្រជាធិបតេយ្យដោយបានលើកឡើងថា របៀបវារៈរបស់ពួកគេបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេស ។

សម្រាប់មតិតរបស់ស្ត្រីឈ្មោះ Leinaala Zettlemoyer អ្នកគាំទ្រប្រជាធិបតេយ្យមកពីរដ្ឋ Pennsylvania សិទ្ធិស្ត្រី គឺជាបញ្ហាសំខាន់បំផុតសម្រាប់នាងក្នុងអំឡុងពេលពាក់កណ្តាលអាណត្តិ ។ លោកស្រី ក៏បានសម្តែងការព្រួយបារម្ភអំពីការបែកបាក់គ្នាក្នុងនយោបាយ និងសង្គមអាមេរិក ផងដែរ ។

យោងតាមការស្ទង់មតិជាតិចុងក្រោយរបស់ទូរទស្សន៍ NBC News នៃពាក់កណ្តាលអាណត្តិឆ្នាំ២០២២ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ គឺច្រើនជាង៧០ភាគរយនៃអ្នកបោះឆ្នោតអាមេរិកគិតថា សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅរកទិសដៅខុស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top