ភ្នំពេញ៖ ក្ដីស្រមៃរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែចង់ឱ្យកម្មករនិយោជិត ទទួលបានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីពេលចាប់ផ្ដើមមានទីផ្សារការងារដំបូង ដោយសង្ឃឹមថាបងប្អូន នៅពេលដែលចាស់ជរា នឹងមានធានារ៉ាប់រងពេញលេញ ហើយមកដល់ពេលនេះរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន របស់ ប.ស.ស. បានដាក់ឱ្យអនុវត្ត ប្រកបដោយជោគជ័យ ហើយជាសមិទ្ធផលជោគជ័យ របស់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្រោមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍បន្ដទៀត ដោយស្នើដល់ភាគីនិយោជកជួយបន្ដបង់ភាគទានជូនកម្មករនិយោជិតរបស់ខ្លួន លើផ្នែកថែទាំសុខភាពនេះ ហើយមានតែនៅប្រទេសកម្ពុជាទេ ដែលនិយោជកចូលរួមបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពជូនកម្មករនិយោជិតរបស់ខ្លួន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាភាគីនិយោជក ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ មកដល់បច្ចុប្បន្ននេះ មន្រ្តីរាជការសាធារណៈ និងបងប្អូនកម្មករនិយោជិត បានទទួលអត្ថប្រយោជន៍លើរបបសន្ដិសុខសង្គមដូចគ្នាទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលនេះជាការអនុវត្តរបបសន្ដិសុខសង្គមប្រកបដោយភាពពេញលេញ និងមានសមធម៌សង្គម។ សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ជាច្រើនរូបព្រមទាំងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំបណ្ដាអង្គភាព ពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ឆ្នាំ 2023 គឺជាខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ។ ថ្មីៗនេះ វេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនលើកទី២ ដែលរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងចូលរួមរៀបចំដោយChina Huaneng Group Co., Ltd., សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្វឡើងដោយជោគជ័យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ វេទិកានេះត្រូវបានប្រារព្ធឡើង ក្នុងពេលដំណាលគ្នានៅទីក្រុងប៉េកាំង...
ភ្នំពេញ ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ មានទម្ងន់ប្រមាណ៣តោន ដើម្បីផ្ដល់ការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗ ជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឲ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនឹងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរ។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន...
ភ្នំពេញ៖ ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក បានចុះអនុស្សារណៈនៃការយោគយល់ជាមួយនឹង ក្រុមហ៊ុន ឌីអេសស៊ី ស៊ីនឌីខេត ខូអិលធីឌី យ៉ាងអធិកអធម នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមានតារាវ័យក្មេងជាច្រើនរូបដូចជា កញ្ញា អាន...
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៧ អាណត្តិទី១ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ១)ពិនិត្យ និងសម្រេចលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គម ដែលអាចសម្របខ្លួនបាន (Strengthening adaptive social...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត និងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ជាតិធំៗ នាពេលខាងមុខនេះ។ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៩ ខែកុម្ភៈ...
ម៉ូស្គូ៖ អតីតមេបញ្ជាការរុស្ស៊ីលោក Igor Girkin បានឲ្យដឹងនៅសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អាចសម្រេចចិត្តនៅពេលណាមួយ ដើម្បីប្រកាសថារុស្ស៊ីបានទទួលជ័យជម្នះក្នុងសង្គ្រាមរបស់ខ្លួន ជាមួយអ៊ុយក្រែន។ លោក Girkin ដែលត្រូវបានគេស្គាល់ផងដែរ ដោយឈ្មោះហៅក្រៅថា Igor Strelkov បានលើកឡើងថា លោក ពូទីន នឹងអាចបញ្ចប់សង្រ្គាមតាមរបៀបនេះ ពីព្រោះគោលដៅ សម្រាប់ជម្លោះ មិនបានបញ្ជាក់ច្បាស់លាស់នោះទេ។...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ក្រុមហ៊ុន Wagner Group របស់រុស្ស៊ី បានទទួលរងការស្លាប់ និងរបួសជាង ៣០០០០នាក់ នៅក្នុងអ៊ុយក្រែន រួមទាំងអ្នកស្លាប់ប្រហែល ៩០០០ នាក់ ហើយអង្គការប៉ារ៉ាយោធាមួយនេះ នៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើអ្នកទោស ដើម្បីបំពេញជួរវាយប្រហាររបស់ខ្លួន។ ក្រុម Wagner ត្រូវបានគេស្គាល់ជាទូទៅថា ជាប្រូកស៊ីសម្រាប់យោធារុស្ស៊ី ហើយត្រូវបានគេគិតថាត្រូវបានផ្តល់ហិរញ្ញប្បទានដោយ Yevgeny Prigozhin...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា សកម្មភាពនៃការបន្ថែមក្រុមហ៊ុនអាមេរិក ចំនួនពីរដែលបានលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត និងចាត់វិធានការដែលត្រូវគ្នា គឺជាសកម្មភាពអនុវត្តច្បាប់ធម្មតា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សាជីវកម្មអាវុធ Lockheed Martin និង Raytheon Missiles & Defence បានលក់អាវុធម្តងហើយម្តងទៀតទៅឱ្យតៃវ៉ាន់ បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងរបស់ចិន ដែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនក៏ដោយ ។...