បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានអះអាងថា ប្រទេសអ៊ុយក្រែនបានស្នើ “កតិកាសញ្ញាមិនឈ្លានពាន” ជាមួយប្រទេសបេឡារុស្ស ប៉ុន្តែអ៊ុយក្រែននៅតែបន្តបណ្តុះបណ្តាល ពួកសកម្មប្រយុទ្ធ ដែលបង្កការគំរាមកំហែងសន្តិសុខជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Lukashenko ក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអង្គារថា...
គៀវ៖ យោធាអ៊ុយក្រែន បានឲ្យដឆងថា ខ្លួនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៊ីចំនួន ៣គ្រឿង ក្នុងរយៈពេល ៣០នាទីក្នុងឱកាសខួប ១១ ខែនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែនបានឲ្យដឹង នៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារថា ឧទ្ធម្ភាគចក្រធុន Ka-52 ចំនួន ៣គ្រឿង ដែលហៅថា “ឧទ្ធម្ភាគចក្រវាយប្រហារទំនើបបំផុត” របស់រុស្ស៊ីនៅក្នុងអត្ថបទរបស់...
បាងកក៖ ទិន្នន័យបានបង្ហាញឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃ បានធ្លាក់ចុះក្នុងខែទី៣ ជាប់ៗគ្នាក្នុងខែធ្នូ ឆ្នាំ២០២២ ដោយសារការធ្លាក់ចុះ នៃសេដ្ឋកិច្ចបន្តជះឥទ្ធិពល ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ ១៤,៦ភាគរយ នៅក្នុងខែធ្នូ ធៀបនឹងឆ្នាំមុនមកត្រឹម ២១,៧២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេស។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក...
ហ្សាកាតា៖ ដោយសារប្រទេសឥណ្ឌូនេស៊ី កំពុងកំណត់គោលដៅទេសចរណ៍អន្តរជាតិ កាន់តែច្រើន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងមានការហោះហើរ ផ្លូវត្រង់បន្ថែមទៀត ពីទីក្រុងនានារបស់ចិន ទៅកាន់កោះរមណីយដ្ឋាន កោះបាលីរបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសនេះ លោក Sandiaga Uno បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី បានកំណត់គោលដៅទេសចរណ៍ជាង ២៥ម៉ឺននាក់ មកពីប្រទេសចិន នៅឆ្នាំនេះ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សេតវិមានមិនមានជំហរ សូម្បីតែនិយាយអំពីបញ្ហាសិទ្ធិមនុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើគណនី Twitter របស់លោកជាការឆ្លើយតប ទៅនឹងការអះអាងរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ចំពោះការគាំទ្រចំពោះការតវ៉ា នាពេលថ្មីៗនេះ និងសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់កញ្ញា Mahsa Amini អាយុ...
អង់ការ៉ា៖ តួកគី បានពន្យារពេលកិច្ចប្រជុំត្រីភាគី ជាមួយស៊ុយអែត និងហ្វាំងឡង់ លើការដេញថ្លៃ ការចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីការដុតច្បាប់ចម្លង នៃគម្ពីគូរ៉ា នៅក្នុងទីក្រុងស្ដុកហូម ប្រទេសស៊ុយអែត។ របាយការណ៍បានឲ្យដឹងថា កិច្ចប្រជុំត្រូវបានគេគ្រោង នឹងធ្វើនៅខែកុម្ភៈនេះ ដោយដកស្រង់ប្រភព ការទូតតួកគីអនាមិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការសម្រេចចិត្តនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីតួកគីលោក Recep...
ខេត្តកំពង់ធំ៖ ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោក បណ្ឌិត ថោង ខុន សមាជិកគណៈកម្មការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលជាង ៤ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ដែលនេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្ត ទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្នុងការរួមចំណែកដោះស្រាយ នូវទុក្ខលំបាក ការខ្វះខាតរបស់បងប្អូន ក្នុងអំឡុងពេលសម្រាលមាតុភាព។ យោងតាមរបាយការណ៍ របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា៖ គិតចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សរុបប្រមាណ ១៣៨ ៥០៣ ២០០ ០០០ រៀល ដល់កម្មការិនីសម្រាលកូន ជាសមាជិកប.ស.ស. ចំនួន ៣៤៣ ៨៨៤នាក់ ដែលមានចំនួនកូនីសរុបចំនួន ៣៤៦ ២៥៨នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរ មានចំនួន ២៣២៦នាក់ និងកូនភ្លោះបី មានចំនួន ២៤នាក់) ។ តាមរបាយការណ៍ដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា៖ ក្នុងរយៈពេលពេញមួយឆ្នាំ គឺក្នុងឆ្នាំ២០២២ កន្លងទៅ ថវិកាសរុបប្រមាណ២២ ៤៦៩ ២០០ ០០០រៀល របស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សរុបចំនួន ៥៥ ៧៧០នាក់ ដែលមានចំនួនកូនសរុប ៥៦ ១៧៣នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៣៩៣នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) មានការថយចុះជាង ១៤% បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។ គួររំលឹកឱ្យដឹងថា៖ ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ ដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករផ្ទាល់។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ៕
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ នាយទាហានជាន់ខ្ពស់កម្ពុជា និងប្រមុខរាជរដ្ឋាភិបាល។ ទង្វើរបស់បុគ្គលពាលរូបនេះ ជាការញុះញង់ ក្លែងបន្លំឯកសណ្ឋាន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ៕