ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌសែនសុខ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរ ដែលបានដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ ជាពិសេសក្នុងវេទិកានេះ ពុំមានពលរដ្ឋណាម្នាក់ លើកឡើងពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាននោះឡើយ ។ វេទិកានេះត្រូវបានធ្វើឡើងគ្រប់បណ្តាខណ្ឌ ហើយដែលធ្វើឡើងនៅថ្ងៃទី២២...
គៀវ៖ អ្នកនយោបាយ និងជាអ្នកនិពន្ធប្រលោមលោក បានឲ្យដឹងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី នាពេលថ្មីៗនេះថា ការចរចាររុស្ស៊ីជាមួយអ៊ុយក្រែន គឺជាឧបាយកល ដើម្បីពន្យាពេលសង្រ្គាមរហូតដល់រុស្ស៊ី ទទួលបានកម្លាំងឡើងវិញ ដើម្បីវាយប្រហារ។ កាលពីដើមខែនេះ ក្រសួងការបរទេសរុស្ស៊ី បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលក្នុងនោះអ្នកនាំពាក្យលោកស្រី Maria Zakharova បានឲ្យដឹងថា ប្រជាជាតិបើកចំហ សម្រាប់ការចរចាសន្តិភាព ហើយត្រៀមខ្លួនជាស្រេចដើម្បីចរចា។ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសអ៊ុយក្រែន...
គៀវ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងមូស្គូកំពុងរៀបចំ “ការប្រមូលផ្តុំដោយសម្ងាត់” ដើម្បីបញ្ចូលពលរដ្ឋរុស្ស៊ីបន្ថែមទៀត ចូលទៅក្នុងសង្រ្គាម ប៉ុន្តែវិមានក្រឹមឡាំងកំពុងបន្តបដិសេធថា យោធាកំពុងជ្រើសរើសទាហានបន្ថែមទៀត នៅពេលនេះ។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថា “វិធានការនៃការចល័តដោយសម្ងាត់ ទៅកាន់ជួរនៃកងកម្លាំងកាន់កាប់របស់រុស្ស៊ី កំពុងដំណើរការ” នៅលើឧបទ្វីបគ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី។ មន្ត្រីយោធាបានកត់សម្គាល់ កិច្ចប្រជុំជាក់លាក់មួយថា ការអះអាងធ្វើឡើងនៅទីក្រុង Simferopol ដែលជាទីក្រុងធំទីពីរ...
បរទេស៖ ប្រធានទីភ្នាក់ងារអាតូមិករបស់រុស្សី ឬហៅកាត់ថា Rosatom លោក Alexey Likhachev បានថ្លែងប្រាប់ទៅកាន់បណ្តាញ ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃម្សិលមិញនេះថា ការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះមកលើទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporozhye នឹងអាចក្លាយទៅជាភាពប្រថុយប្រថានមួយ ដែលបង្កជាសោកនាដកម្មនុយក្លេអ៊ែរ ដ៏អាក្រក់ជាមិនខាន។ រដ្ឋាភិបាលទីក្រុងមូស្គូ ក៏បានធ្វើការទំនាក់ទំនង ទៅកាន់ទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA ផងដែរដើម្បីរាយការណ៍ពីហេតុការណ៍ ដែលអ៊ុយក្រែនបានធ្វើការវាយប្រហារជាច្រើន...
នាថ្ងៃទី ២១ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping និងអគ្គទេសាភិបាល នៃប្រទេសហ្សាម៉ាអ៊ីក បានផ្ញើសារលិខិតជូនចំពោះគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងហ្សាម៉ាអ៊ីក ។ ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា ប្រទេសហ្សាម៉ាអ៊ីក គឺជាប្រទេសដំបូងបំផុតមួយ ក្នុងចំណោមប្រទេសក្នុងតំបន់ការ៉ាប៊ីន...
ថ្ងៃទី២១ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត អបអរសាទរលោក Tokayev ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីកាហ្សាក់ស្ថាន។ លោក Xi Jinping បានគូសបញ្ជាក់ថា ការដែលលោក Tokayev ជាប់ឆ្នោតជាប្រធានាធិបតី បានបង្ហាញយ៉ាងពេញលេញ នូវទំនុកចិត្តនិងការគាំទ្រ របស់ប្រជាជនកាហ្សាក់ស្ថានចំពោះលោក ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងថាប្រទេសរុស្សីនឹងមិនព្យាយាម ក្នុងការទំលាក់ចោលកិច្ចការងារ ចំពោះរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នឡើយ ដោយអះអាងថារដ្ឋាភិបាលក្រុងមូស្គូ នៅតែមានទំនុកចិត្តក្នុងការទទួលបាន តាមផែនការដែលធ្លាប់បានដាក់ចេញ ប៉ុន្តែមិនបានលំអិតទេថា ផែនការទាំងនោះគឺជាអ្វី។ នៅពេលដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតរបស់រុស្សីលោក Peskov បានថ្លែងទៅនឹងសំណួរ ដែលសួរថាតើការផ្លាស់ប្តូររបបដឹកនាំអ៊ុយក្រែន គឺជាគោលបំណងមួយ ក្នុងចំណោមគោលបំណងជាច្រើន របស់រុស្សីតើមែនទេថា៖...
ហ្សាកាតា៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦២នាក់បាន ២៥នាក់បាត់ខ្លួន និងប្រហែល ៧០០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្ត West Java របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ។ គ្រោះរញ្ជួយដីនេះ ក៏បានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ផ្ទះ អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ការរញ្ជួយត្រូវបានទទួលអារម្មណ៍ រញ្ជួយយ៉ាងខ្លាំង នៅក្នុងរដ្ឋធានីហ្សាកាតា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា អភិបាលក្រុង Chita របស់ប្រទេសរុស្សី បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ដើម្បីអាចស្ម័គ្រចិត្ត ចូលបម្រើជួរកងទ័ពវិញ ហើយជាពិសេសគឺសមរភូម ប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Aleksadr Sapozhnikov ដែលបានសរសេរថា នៅលើបណ្តាញសង្គមរបស់លោកថា៖ ក្នុងនាមជាអតីតទ័ពលោតឆ័ត្រយោងម្នាក់ ដែលមានបទពិសោធជាច្រើនឆ្នាំហើយក្នុងនាម ជាពលរដ្ឋរុស្សីម្នាក់ផងនោះ ខ្ញុំមិនអាចឈរឆ្ងាយពីភាពចាំបាច់...
មិនបង្អង់យូរនោះឡើង បន្ទាប់ពីអតិថិជនគាស់ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស កាលពីពេលថ្មីៗនេះ បានរៀបចំពិធីប្រគល់រង្វាន់ ជូនដល់បុរសកំពូលសំណាង ដំបូងគេបង្អស់ឈ្មោះ ថុន បូរី ដោយកម្មវិធីត្រូវបានធ្វើឡើង នៅឯតំបន់ក្បែរផ្សារឃុំវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងវត្តមាន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាច្រើន ចូលរួមអបអរសាទរ។ ក្រោយពីរៀបចំពិធីប្រគល់រង្វាន់ ក្រុមហ៊ុនក៏បានធ្វើការផ្ទេរទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ...