ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាស ចូលកាន់មុខតំណែងអភិបាលស្រុករំដួល លោក ហែម ស៊ីណា ជាអភិបាលស្រុករំដួលថ្មី ជំនួសលោក សុខា រ៉ាម ទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តស្វាយរៀង។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់...
រតនគិរី ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ បានបិទបញ្ចប់យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តរតនគិរី ដើម្បីធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ការចាប់សត្វព្រៃ មកធ្វើអាហារ និងបរិភោគសាច់សត្វព្រៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងក្នុងពិធី «យុទ្ធនាការអន្ទាក់សូន្យ » នៅខេត្តរតនគិរី នាថ្ងៃ៤ កញ្ញា...
បរទេស៖ យោងតាមមន្ត្រីអ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov បានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺនៅតែបានត្រៀមខ្លួន រួចជាស្រេចទៅហើយ ក្នុងការភ្ជាប់ទំនាក់ទំនង និងចរចាជាមួយនឹងទីក្រុងគៀវ នាពេលខាងមុខ។ ទោះបីជាយ៉ាងណាក្តីលោកមន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មានទូរទស្សន៍មួយ កាលពីថ្ងៃអាទិត្យផងដែរថា បំណងរបស់រុស្សី និងការទាមទាររបស់រុស្សី គឺជាប្រធានបទតែមួយគត់ ដែលប្រើប្រាស់សម្រាប់ជារបៀបវិរៈ ក្នុងកិច្ចប្រជុំណាមួយ។...
បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សេតវិមានកំពុងពិចារណា លើជំហានក្នុងការរឹតបន្តឹងការវិនិយោគ របស់សហរដ្ឋអាមេរិក នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិន ចំពេលមានភាពតានតឹងកើនឡើង រវាងប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេទាំងពីរ របស់ពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខា...
បរទេស៖ ការអូសបន្លាយនៃជម្លោះនៅអ៊ុយក្រែន កាន់តែពិបាកសម្រាប់អង្គការណាតូ ដូច្នេះ រដ្ឋាភិបាលទីក្រុងគៀវត្រូវតែគិត អំពីការចរចាជាមួយទីក្រុងមូស្គូ, នេះបើតាម ឧត្តមសេនីយទោ Mark T. Kimmitt ដែលបានចូលនិវត្តន៍របស់កងទ័ពសហរដ្ឋអាមេរិក បាននិយាយនៅក្នុងគំនិតមួយ សម្រាប់កាសែត Wall Street Journal ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា...
បរទេស៖ លោក Donald Trump បានចាត់ទុកប្រធានាធិបតីអាមេរិកបច្ចុប្បន្នថា ជា “សត្រូវរបស់រដ្ឋ” ដោយអះអាងថា សុន្ទរកថារបស់លោក Joe Biden គឺជា “ការស្អប់ខ្ពើមបំផុត និងការបែកបាក់បំផុតមិនធ្លាប់មាន” ដោយមេដឹកនាំអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅឯការប្រមូលផ្តុំមួយ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា អតីតទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃសុក្រ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំបន្ថែមទៀត ពីបទក្លែងបន្លំការបោះឆ្នោត នៅក្នុងឆ្នាំ២០២០ ដោយបង្កើនការជាប់ពន្ធនាគារ សរុបដល់២០ឆ្នាំ ។ ក្រុមប្រឹក្សាបានបញ្ជាក់កាលពីថ្ងៃសៅរ៍យ៉ាងដូច្នេះ ។ ក្រុមព័ត៌មានបានឲ្យដឹងថា លោកស្រី រួមជាមួយអតីតប្រធានាធិបតីលោក U...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងទ្វេភាគី អំឡុងពេលការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ។ វិមានក្រឹមឡាំងបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកពូទីន និងលោក...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា លោក Gotabaya Rajapaksa ប្រធានាធិបតីស្រីលង្កា ដែលត្រូវបានបណ្តេញចេញពីតំណែង បានប្រឈមមុខនឹងការអំពាវនាវ ឱ្យចាប់ខ្លួនលោកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានវិលត្រឡប់ មកមាតុប្រទេសវិញ ពីការនិរទេសខ្លួនឯង ក្រោមការការពារពីរដ្ឋាភិបាល ស្នងតំណែងរបស់គាត់ ។ លោក...
ភ្នំពេញ៖ ដោយសារតែរាជធានីភ្នំពេញ មានការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឲ្យភ្ញាក់ផ្អើល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល និយាយជារួមនិងនិយាយដោយឡែក សម្រាប់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានធ្វើឲ្យបញ្ហាចរាចរណ៍ក្លាយជារឿងអទិភាពមួយ ដែលអាជ្ញាធរយកចិត្ដទុកដាក់ជាខ្លាំង ជាពិសេសការសម្រួលការធ្វើដំណើរ កាន់តែប្រសើរឡើង របស់បងប្អូនប្រជាពលរដ្ឋ ។ តាមរយៈការដោះស្រាយបញ្ហាចរាចរណ៍ ក្រៅពីការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសការសាងសង់ស្ពាន អាកាសជាច្រើនកន្លែង ដើម្បីកាត់បន្ថយ ការកក ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ...