វ៉ាស៊ីនតោន៖ របាយការណ៍មួយបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី និងភ្នាក់ងាររបស់ពួកគេ នៅក្នុងអ៊ុយក្រែន កំពុងប្រតិបត្តិការទីតាំងចំនួន ២១ទីតាំង នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ដើម្បីឃុំខ្លួន សួរចម្លើយ និងឃុំខ្លួនទាហាន និងជនស៊ីវិល។ របាយការណ៍ដែលបានបោះពុម្ពផ្សាយ ដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Yale ដោយមានការគាំទ្រពីក្រសួងការបរទេស បានប្រើប្រាស់រូបភាពផ្កាយរណប និងការប្រមូលទិន្នន័យ ប្រភពបើកចំហ ដើម្បីកំណត់ទីតាំង។...
ភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយ ជាបន្តបន្ទាប់ថា មានពលករខ្មែរធ្វើការនៅកូរ៉េ សម្រុកមកខ្មែរដោយសារលង់ជឿ តាមបុគ្គលមួយរូបថា នឹងមានទឹកជំនន់លិចលង់ទូទាំងពិភពលោក លើកលែងតែប្រទេសខ្មែរនោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអំពាវនាវកុំឲ្យពួកគេ លង់ជឿនិងកុំត្រឡប់មកវិញ ដោយបោះបង់ចោលការងារ ដែលធ្វើឲ្យខាតបង់ប្រយោជន៍ ព្រោះគ្មានអ្វីកើតឡើងដូចបុគ្គលម្នាក់នោះ និយាយតែផ្តេសផ្តាសនោះទេ ។ លោក ហេង...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានព្យាករណ៍ថា យោធាអ៊ុយក្រែន អាចនឹងធ្វើរដ្ឋប្រហារនៅទីក្រុងគៀវ ដើម្បីធ្វើអ្វីដែលរដ្ឋាភិបាលស៊ីវិល បដិសេធមិនធ្វើ នោះគឺចរចាសន្តិភាពជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក មេដវេដេវ ដែលបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានបញ្ជាក់អំពីសេណារីយ៉ូនេះថា...
តូក្យូ៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងអ្វីដែលបានក្លាយជា ដំណើរទស្សនកិច្ចលើកទីពីរ របស់សមាជិកសភាអាមេរិក ចាប់តាំងពីការធ្វើដំណើរ របស់ប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង បានធ្វើឱ្យប្រទេសចិនខឹងសម្បា កាលពីដើមខែនេះ។ សមាជិកសភាគណបក្សសាធារណរដ្ឋ លោកស្រី Marsha Blackburn សមាជិកនៃគណៈកម្មាធិការ សេវាប្រដាប់អាវុធព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ស្វាយរៀង ៖ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក សួង ណយ បានលើកឡើងថា អ្នកផលិត ផលិតផលក្នុងស្រុកត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដាត្រឹមត្រូវ តាមការកំណត់របស់ភូមិ១ផលិតផល១ ពិសេសត្រូវធានាថា ផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុងស្រុក មិនមែនជាផលិតផល នាំចូលពីខាងក្រៅ។ ការថ្លែងលើកឡើងរបស់លោក សួង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២២នាក់ទៀត ខណៈជាសះស្បើយ ចំនួន១៦នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៧ ៥១៩នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២៩៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់។
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ មានបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ៩០ម៉ឺននាក់ ស្មើនឹង ២ ០៥៤លើក បានចូលរួមឈ្វេងយល់ ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះបើយោងតាមរបាយការណ៍ ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន របស់ក្រុមការងារត្រីភាគី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅដូចខាងក្រោម៖ ១-ប្រជាកសិករដាំដុះស្រូវ នៅភូមិចំណោមខាងកើត ឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពប្រមូលផលស្រូវ, តម្លៃស្រូវ និងតម្រូវការឥណទាន ការប្រាក់ទាបរបស់ធនាគារ...
ថៃ៖ សាស្ត្រាចារ្យផ្នែកច្បាប់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Prawit Wongsuwan មិនអាចរំលាយសភា ឬតែងតាំងរដ្ឋមន្ត្រី ថ្មីណាមួយបានទេ ដោយសារការសម្រេចចិត្តទាំងពីរនេះ ត្រូវការការយល់ព្រមពីព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jade Donavanik...
បរទេស៖ លោក Prawit Wongsuwan បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយស្វ័យប្រវត្តិ បន្ទាប់ពីចៅក្រមភាគច្រើន នៃតុលាការធម្មនុញ្ញបានបោះឆ្នោត កាលពីថ្ងៃពុធដើម្បីទទួលយកញត្តិ របស់គណបក្សប្រឆាំង សម្រាប់ការពិភាក្សាលើការកាន់តំណែងរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ហើយបានព្យួរលោកពីកាតព្វកិច្ច រហូតដល់ការសម្រេចត្រូវបានធ្វើឡើង។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២...