ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៥នាក់ទៀត ខណៈ ជាសះស្បើយ ចំនួន៣៣នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៤៩៧នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២៧៧នាក់ អ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នករាយការណ៍ពិសេស UN ថា កម្ពុជា ជាប្រទេស រងគ្រោះដោយសារអំពើជួញដូរមនុស្ស ដោយហេតុថា ពួកឧក្រិដ្ឋជនយកកម្ពុជា ជាទីកន្លែងដើម្បីធ្វើការឆបោក ប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្ស។ នាឱកាសអនុញ្ញាតជូន លោក វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេស...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានហៅខួប៦ខែ នៃការចាប់ផ្តើមសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែនថា ជា “ព្រឹត្តិការណ៍ដ៏សោកសៅ និងសោកនាដកម្ម” ។ លោក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស២២នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី មកលើស្ថានីយ៍រថភ្លើងមួយរបស់អ៊ុយក្រែនកាលពីថ្ងៃពុធ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងខណៈដែលប្រជាជាតិរបស់គាត់ប្រារព្ធខួបនៃឯករាជ្យភាពរបស់ខ្លួន ពីការគ្រប់គ្រងរបស់សូវៀត ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ ។ លោក Zelenskyy...
យូអិន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រេសិតម្នាក់ របស់ប្រទេសចិន បានធ្វើការព្រមានអំពីភាពគ្រោះថ្នាក់ខ្លាំង នៃសង្គ្រាមត្រជាក់ជំនាន់ថ្មី និងព្រមទាំងបង្ហាញអំពីសារៈសំខាន់ នៃការថែរក្សាសុវត្ថិភាព និងសន្តិសុខសកលផងដែរ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន នៅអង្គការសហប្រជាជាតិ បាននិយាយថា៖វិបត្តិអ៊ុយក្រែន និងការវិវឌ្ឍន៍តានតឹងជាបន្តបន្ទាប់ជុំវិញពិភពលោកបង្ហាញថា យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងការប៉ុនប៉ង ដោយចេតនាណាមួយដើម្បីបង្កបញ្ហា និងបង្កើនការបែកបាក់ និងការប្រឈមមុខគ្នា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោកស្រី Melanie Joly កាលពីថ្ងៃពុធម្សិលមិញនេះ បាននិយាយថារដ្ឋាភិបាលកាណាដា បានឈានទៅដល់ការសម្រេចចិត្ត ប្រគល់ម៉ាស៊ីនតួប៊ីន ចំនួន៥គ្រឿង ដែលខ្លួនបានបង្ខាំងទុកនោះ ទៅឲ្យរុស្សីវិញហើយតាមរយៈអាល្លឺម៉ង់។ ការយល់ព្រមប្រគល់តួប៊ីននេះ ទៅឲ្យរុស្សីវិញនោះ បានធ្វើឡើងនៅក្រោយពេលដែល មានដំណើរទស្សនកិច្ចរបស់អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលលោកបានធ្វើការសំណូមពរ ឲ្យមានការសម្រេចចិត្តបែបនេះហើយ ក្នុងនោះទោះបីជាមានការទាមទារពីសំណាក់អ៊ុយក្រែ...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisr បាននិយាយថា ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam បានស្នើឱ្យរំលាយ អង្គភាពដឹកជញ្ជូននាយករដ្ឋមន្រ្តី (PMDU) ដោយសារតែប្រតិបត្តិការរបស់ខ្លួន ត្រូវបានចម្លងជាមួយអង្គការផ្សេងទៀត ហើយវាបានសំរេចគោលដៅ របស់ខ្លួនរួចហើយ។ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានយល់ព្រមរំលាយ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបញ្ជូនអាវុធបន្ថែមតម្លៃ ២,៩៨ ពាន់លានដុល្លារទៅកាន់ទីក្រុងគៀវ។ ក្នុងសេចក្តីប្រកាសមួយ ដែលស្របនឹងថ្ងៃបុណ្យឯករាជ្យ របស់អ៊ុយក្រែន លោក Biden បាននិយាយថា សហរដ្ឋអាមេរិក ស្រមៃចង់ប្រយុទ្ធនឹងក្រុងកៀវ សម្រាប់ពេលខ្លះខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេល ការប្រឡងសញ្ញាបត្រ ទុតិយភូមិ ឬបាក់ឌុប ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ទៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ ។ ការពន្យារពេលប្រឡងនេះ ដោយសារនៅថ្ងៃ១០-១៣ វិច្ឆិកា កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១...
ភ្នំពេញ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំរបាយការណ៍ បូកសរុបលទ្ធផលការងារ ខែសីហា និងទិសដៅ អនុវត្តការងារខែកញ្ញា ឆ្នាំ២០២២នៅបញ្ជា ការដ្ឋាន កងទ័ពជើងទឹក ជ្រោយចង្វារ។ គួរឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួម ដោយលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រផងដែរ៕