ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យា លក់ក្របខណ្ឌនគរបាល ខណៈក្រសួងកំពុងធ្វើកំណែទម្រង់ កងកម្លាំងនគរបាល។ ទោះបីយ៉ាងណាក៏ដោយ សម្ដេច ស ខេង ក៏មិនបញ្ចេញអត្តសញ្ញាណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ...
បរទេស៖ ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic នៅអំឡុងសន្និសិទកាសែត ជាមួយនឹងអគ្គលេខាធិកា អង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសរបស់លោក នឹងមិនមានបំណងក្នុងការ ដាក់តាំងមូលដ្ឋានទ័ពបរទេស ណាមួយឡើយនៅទីនេះ និងបន្តភាពជាប្រទេស អព្យាក្រិតរហូតទៅ។ ថ្លែងបែបនេះនៅក្នុងសំណួរ ដែលត្រូវបានចោទសួរ ទៅលើរបាយការណ៍មួយ ដែលធ្លាប់បានអះអាងថា រុស្សីបានធ្វើការផ្តល់សំណើ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយកាលពីថ្ងៃអង្គារថា ការសន្យារបស់អ៊ុយក្រែន មិនវាយប្រហារលើទឹកដីរុស្ស៊ី ជាមួយនឹងអាវុធ ដែលផ្តល់ដោយលោកខាងលិច គឺមិនបានគ្របដណ្តប់តំបន់គ្រីមៀនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសលោកខាងលិចបានអះអាងថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗ របស់ពួកគេដល់អ៊ុយក្រែន មានលក្ខខណ្ឌលើការ មិនប្រើប្រាស់របស់ពួកគេ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ស្របពេលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយនោះ គឺសកលលោកទាំងមូល ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដ៏គួរឲ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះ នៃការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ចសកល ។ សម្តេចតេជោ បានថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩(Pfizer) ពីប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ នាព្រឹកថ្ងៃ១៨...
ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យប្រជាពលរដ្ឋស្នាក់នៅ រាជធានីភ្នំពេញ រាយការណ៍ឬទាក់ទងទូរស័ព្ទ ទៅលេខ១១៩ នៅពេលឃើញមានជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ នៅលើដងផ្លូវ ដើម្បីជួយសង្គ្រោះ និងដឹកជញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។ នេះបើតាមការផ្សាយ របស់ផេកមន្ទីរសុខាភិបាលភ្នំពេញ នៅព្រឹកថ្ងៃ១៨ សីហា ។ មន្ទីរសុខាភិបាលភ្នំពេញឲ្យដឹងទៀតថា ម៉្យាងវិញទៀត ក្រសួងមិនធ្លាប់ចេញលិខិតអនុញ្ញាត ជូនមន្ទីរសម្រាកព្យាបាល...
បរទេស៖ ក្រសួងការពារជាតិចិន បានបញ្ជាក់នៅថ្ងៃពុធថា កងទ័ពចិននឹងស្ថិតក្នុងចំណោម អ្នកចូលរួមបរទេស នៅក្នុងសមយុទ្ធយោធាពហុភាគី នៅក្នុងប្រទេសរុស្ស៊ី ដែលមានឈ្មោះថា Vostok 2022 ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជននឹងបញ្ជូនបុគ្គលិកទៅប្រទេសរុស្ស៊ី ដោយរំពឹងថា ព្រឹត្តិការណ៍នេះនឹង “ធ្វើឱ្យស៊ីជម្រៅ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា សីតុណ្ហភាពដ៏ក្តៅគគុក នៅភាគខាងកើត នៃប្រទេសចិន បានជំរុញឱ្យតម្លៃពងមាន់ឡើងថ្លៃ ដោយសារតែមេមាន់ ដាក់តិចជាងនៅក្នុងរដូវក្តៅ ក្តៅជាងរដូវធម្មតា ។ អ្នកវិទ្យាសាស្ត្របានលើកឡើងថា អាកាសធាតុខ្លាំងកាន់តែកើតឡើងញឹកញាប់ ដោយសារការប្រែប្រួលអាកាសធាតុ ហើយវានឹងកាន់តែកើនឡើងកាន់តែខ្លាំង...
អ.ស.ប៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមហ៊ុនឱសថអង់គ្លេស GSK បានទទួលកិច្ចសន្យាផលិតវ៉ាក់សាំង ការពារជំងឺគ្រុនចាញ់ដំបូងគេ របស់ពិភពលោក ដូច្នេះកុមាររាប់លាននាក់ទៀត នឹងត្រូវបានការពារប្រឆាំងនឹងឃាតករមួយនេះ ។ មូលនិធិកុមារអង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF) បានប្រកាសកាលពីថ្ងៃអង្គារ ។ ពានរង្វាន់ដែលមានតម្លៃរហូត ដល់១៧០លានដុល្លារអាមេរិក នឹងនាំទៅដល់១៨លានដូស...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី១៨ សីហានេះ បាននិងកំពុងអញ្ជើញទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ នៅវិមានសន្តិភាព ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់កម្ពុជា...
កាធូម៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាជាតិការពារជនស៊ីវិល របស់ប្រទេសបានឲ្យដឹង នៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ និងគ្រោះទឹកជំនន់ នៅក្នុងប្រទេសស៊ូដង់ បានកើនឡើងដល់៧៥នាក់ហើយ ។ ក្រុមប្រឹក្សាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លើសពីនេះ មនុស្ស៣០នាក់បានរងរបួស ខណៈដែលផ្ទះចំនួន ១២.៥៥១ខ្នង ត្រូវបានបំផ្លាញ...