ភ្នំពេញ៖ លោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា កម្ពុជាដើរជាគំរូ នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ជាពិសេសក៏ជាប្រទេសគំរូ ក្នុងការតាមដានវិភាគ និងឆ្លើយតបទាន់ពេលវេលា ទៅនឹងការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ...
ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសសាលដីកា និងបានសម្រេចតម្កល់ទោស អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ កោះរ៉ុង ម្នាក់ ជាប់គុកកំណត់៧ឆ្នាំដដែល ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពីពុករលួយ និង ការក្លែងឯកសារសាធារណៈ ដោយបានចុះហត្ថលេខា លើដីធ្លី ដែលមានទំហំ ៥២៥ហិកតា និងបានប្រគល់ឱ្យពលរដ្ឋ នៅភូមិព្រៃស្វាយ ប្រព្រឹត្តិនៅសង្កាត់កោះរ៉ុង...
បរទេស៖ ការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយមានជំនួយពីលោកខាងលិច គឺជាមធ្យោបាយតែមួយគត់ ឆ្ពោះទៅមុខសម្រាប់អ៊ុយក្រែន នេះជាអ្វីដែលបណ្តាសមាជិកណាតូ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky, នេះបើយោងតាម នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងមូស្គូបានកោះហៅលោកស្រី Solveig Rossebo ឯកអគ្គរដ្ឋទូតរបស់ប្រទេសន័រវេស ជុំវិញការហាមឃាត់ “មិនអាចទទួលយកបាន” លើការដឹកជញ្ជូនការផ្គត់ផ្គង់ ដល់ប្រតិបត្តិការរុករករ៉ែនៅតំបន់ អាកទិករបស់រុស្ស៊ីនៅកោះ Svalbard ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយន័រវេស ធ្លាប់បានដកស្រង់សម្តីអាជ្ញាធរ...
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីឆ្លងកាត់ទុក្ខវេទនាអស់រយៈពេលមួយរយឆ្នាំ ហុងកុងបានវិលត្រឡប់ ចូលមាតុប្រទេសចិនវិញ រដ្ឋាភិបាលមជ្ឈិមចិន ចាប់ផ្តើមអនុវត្តអធិបតេយ្យភាពឡើងវិញ ចំពោះហុងកុង ។ ស្ទើរតែមួយប៉ប្រិចភ្នែក ហុងកុង បានវិលត្រឡប់ចូលមាតុប្រទេសវិញ ២៥ឆ្នាំហើយ ក្នុងអំឡុងពេល២៥ឆ្នាំនេះ ហុងកុងកើតមានភាពបម្រែបម្រួល យ៉ាងជ្រាលជ្រៅ ។ ចាប់តាំងពីហុងកុងវិលត្រឡប់ ចូលមាតុប្រទេសវិញមក ជានិច្ចកាល រដ្ឋាភិបាលមជ្ឈិមចិន...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំដំបូង និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពី “ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទា រយៈពេល ៣ឆ្នាំ” រវាង ប.ស.ស. កម្ពុជា និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃប្រទេសកូរ៉េ (K-COMWEL) នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ លោក អ៊ុក...
ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែលដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង បានបន្តចុះអនុស្សារណៈ នៃការយោគយល់ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលមានដូចជា រោងភាពយន្ត Legend, សួនកម្សាន្ត Doozii, ពិភពហ្គេម NEO ខណ៖ដែលដៃគូពាណិជ្ជកម្មទាំងបី សុទ្ធតែបញ្ជាក់ជំហរ ទីណាមានផ្សារទំនើប...
ស្រាបៀរ កម្ពុជានៅយប់ថ្ងៃសៅរ៍បានរកឃើញ គូស្វាមីភរិយាថ្មីកំពូលសំណាង រហូតដល់ទៅ១០៩ គូឈ្នះរង្វាន់ប្រាក់សុទ្ធចំនួន ២០លានរៀល និង ១០លានរៀល ដែលមកពីខេត្តក្រុងជាច្រើនដូចជា បន្ទាយមានជ័យ សៀមរាប ព្រៃវែង ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ កំពត ត្បូងឃ្មុំ ក្រចេះ កណ្តាល កំពង់ស្ពឺ ឧត្តរមានជ័យ...
ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានអនុម័តបទប្បញ្ញត្តិមួយ ក្នុងគោលបំណងធានាថា សមត្ថភាពផ្ទុកឧស្ម័ន នៅក្នុងសហភាពអឺរ៉ុប ត្រូវបានបំពេញមុនរដូវរដូវរងា ហើយអាចចែករំលែក រវាងរដ្ឋជាសមាជិក។ បទប្បញ្ញត្តិបានផ្តល់ឱ្យថា ការផ្ទុកឧស្ម័នក្រោមដី នៅលើទឹកដីរបស់រដ្ឋជាសមាជិក ត្រូវតែបំពេញយ៉ាងហោចណាស់ ៨០ភាគរយ នៃសមត្ថភាពរបស់ពួកគេ មុនរដូវរងាឆ្នាំ២០២២/២០២៣ និងដល់ ៩០ភាគរយមុនរដូវរងាបន្ទាប់។ សរុបមក សហភាពអឺរ៉ុប នឹងព្យាយាមរួមគ្នា ដើម្បីបំពេញ...
ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការ លើការដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត តាមតំបន់ប្រជុំកោះនានា នៅខេត្តព្រះសីហនុ ជាពិសេសក្នុងការដើរឲ្យទាន់ នូវសម័យការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត សម្រាប់ផ្តល់ជូននូវសុវត្ថិភាព ប្រណីតភាព ដល់អ្នកដំណើរ ។ លោកឧកញ៉ា...