ព័ត៌មានអន្តរជាតិ

គ្រាប់មីស៊ីលរុស្ស៊ី ​វាយប្រហារ​កំពង់ផែ Odesa ត្រឹមប៉ុន្មាន​ម៉ោង ​ក្រោយ​កិច្ចព្រមព្រៀង ​នាំចេញ​គ្រាប់​ធញ្ញជាតិ រុស្ស៊ី-អ៊ុយក្រែន

បរទេស៖ ក្នុងរយៈពេលត្រឹមតែ១២ម៉ោងបន្ទាប់ ពីទីក្រុងម៉ូស្គូបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការតាមដាន ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែភាគខាងត្បូង របស់អ៊ុយក្រែនមកនោះ ស្រាប់តែ ប្រទេសរុស្ស៊ីបានកំណត់គោលដៅ លើកំពង់ផែ Odesa ដ៏សំខាន់របស់អ៊ុយក្រែន – តាមរយៈនោះការនាំចេញគ្រាប់ធញ្ញជាតិនឹងប្រព្រឹត្តទៅ ជាមួយនឹងការវាយប្រហារ ដោយមីស៊ីលទៅវិញ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សត្រូវបានវាយប្រហារ កំពង់ផែពាណិជ្ជកម្មសមុទ្រ Odesa ដោយប្រើកាំជ្រួចចែញពីនាវា Kalibr” , បញ្ជាការប្រតិបត្តិការ South បានសរសេរនៅលើកម្មវិធី Telegram ដោយបង្កើនការសង្ស័យថ្មីអំពីលទ្ធភាពជោគជ័យ នៃកិច្ចព្រមព្រៀងដែលមានបំណងបញ្ចេញគ្រាប់ធញ្ញជាតិប្រហែល ២០លានតោន ដើម្បីការពារទុរ្ភិក្សក្នុងផ្នែកធំ។ នៃប្រទេសកំពុងអភិវឌ្ឍន៍។

នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយ លើទីក្រុងនេះ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ការវាយប្រហារតាមអាកាសបានវាយប្រហារអគារនានា នៅកណ្តាលទីក្រុង ហើយបានបញ្ចេញផ្សែងហុយផ្សែង ដែលអាចមើលឃើញពាសពេញទីក្រុង។

នៅតាមមាត់សមុទ្ររបស់ Odesa គឺមានអ្នកធ្វើដំណើរតាមឆ្នេរបានសាទរ នៅពេលដែលការការពារដែនអាកាស របស់ទីក្រុង បានបាញ់ទម្លាក់កាំជ្រួចពីរ ក្នុងចំណោម៤គ្រាប់ ដោយគ្រាប់ពីរគ្រាប់ទៀត បានវាយប្រហារកំពង់ផែ។ ការវាយប្រហារលើ Odesa គឺជាការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន ដោយទីក្រុង Kropyvnytsky ត្រូវបានវាយប្រហារដោយកាំជ្រួចចំនួន ១៣គ្រាប់កាលពីព្រឹកថ្ងៃសៅរ៍៕ ប្រែសម្រួល៖ ណៃ តុលា

To Top