ប៉េកាំង៖ បេសកជនចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិក ដែលជាភាគីទទួលខុសត្រូវ ចំពោះវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្លើយតបជាវិជ្ជមាន ចំពោះការទាមទារ ដ៏សមហេតុផលរបស់អ៊ីរ៉ង់។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា “សហរដ្ឋអាមេរិក គួរតែប្រឈមមុខនឹងការទទួលខុសត្រូវរបស់ខ្លួន កែកំហុសរបស់ខ្លួនម្តង និងសម្រាប់ទាំងអស់ ធ្វើការសម្រេចចិត្តនយោបាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចាត់វិធានការជាក់ស្តែង ដើម្បីឆ្លើយតបជាវិជ្ជមានចំពោះការទាមទារ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះ...
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនក្នុងស្រុកផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា បានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅ ក្នុងវិស័យផលិតស្រាបៀរ ជាមួយនឹងការបន្តនាំយកផលិតផលថ្មីៗ និងច្នៃប្រឌិតចូលមកកាន់ទីផ្សារ ដែលថ្មីៗនេះនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានចុះអនុស្សារណៈនៃការយោគយល់គ្នា MOU ក្នុងការនាំយក Craft Beer ដំបូងដែលនឹងមានលក់ផ្តាច់មុខ នៅក្នុងភោជនីយដ្ឋាន Mastercraft...
ភ្នំពេញ៖ លោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា កម្ពុជាដើរជាគំរូ នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ជាពិសេសក៏ជាប្រទេសគំរូ ក្នុងការតាមដានវិភាគ និងឆ្លើយតបទាន់ពេលវេលា ទៅនឹងការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ...
ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសសាលដីកា និងបានសម្រេចតម្កល់ទោស អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ កោះរ៉ុង ម្នាក់ ជាប់គុកកំណត់៧ឆ្នាំដដែល ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពីពុករលួយ និង ការក្លែងឯកសារសាធារណៈ ដោយបានចុះហត្ថលេខា លើដីធ្លី ដែលមានទំហំ ៥២៥ហិកតា និងបានប្រគល់ឱ្យពលរដ្ឋ នៅភូមិព្រៃស្វាយ ប្រព្រឹត្តិនៅសង្កាត់កោះរ៉ុង...
បរទេស៖ ការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយមានជំនួយពីលោកខាងលិច គឺជាមធ្យោបាយតែមួយគត់ ឆ្ពោះទៅមុខសម្រាប់អ៊ុយក្រែន នេះជាអ្វីដែលបណ្តាសមាជិកណាតូ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky, នេះបើយោងតាម នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងមូស្គូបានកោះហៅលោកស្រី Solveig Rossebo ឯកអគ្គរដ្ឋទូតរបស់ប្រទេសន័រវេស ជុំវិញការហាមឃាត់ “មិនអាចទទួលយកបាន” លើការដឹកជញ្ជូនការផ្គត់ផ្គង់ ដល់ប្រតិបត្តិការរុករករ៉ែនៅតំបន់ អាកទិករបស់រុស្ស៊ីនៅកោះ Svalbard ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយន័រវេស ធ្លាប់បានដកស្រង់សម្តីអាជ្ញាធរ...
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីឆ្លងកាត់ទុក្ខវេទនាអស់រយៈពេលមួយរយឆ្នាំ ហុងកុងបានវិលត្រឡប់ ចូលមាតុប្រទេសចិនវិញ រដ្ឋាភិបាលមជ្ឈិមចិន ចាប់ផ្តើមអនុវត្តអធិបតេយ្យភាពឡើងវិញ ចំពោះហុងកុង ។ ស្ទើរតែមួយប៉ប្រិចភ្នែក ហុងកុង បានវិលត្រឡប់ចូលមាតុប្រទេសវិញ ២៥ឆ្នាំហើយ ក្នុងអំឡុងពេល២៥ឆ្នាំនេះ ហុងកុងកើតមានភាពបម្រែបម្រួល យ៉ាងជ្រាលជ្រៅ ។ ចាប់តាំងពីហុងកុងវិលត្រឡប់ ចូលមាតុប្រទេសវិញមក ជានិច្ចកាល រដ្ឋាភិបាលមជ្ឈិមចិន...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំដំបូង និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពី “ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទា រយៈពេល ៣ឆ្នាំ” រវាង ប.ស.ស. កម្ពុជា និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃប្រទេសកូរ៉េ (K-COMWEL) នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ លោក អ៊ុក...
ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែលដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង បានបន្តចុះអនុស្សារណៈ នៃការយោគយល់ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលមានដូចជា រោងភាពយន្ត Legend, សួនកម្សាន្ត Doozii, ពិភពហ្គេម NEO ខណ៖ដែលដៃគូពាណិជ្ជកម្មទាំងបី សុទ្ធតែបញ្ជាក់ជំហរ ទីណាមានផ្សារទំនើប...