ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បានរៀបចំកម្មវីធី ជិះកង់មនុស្សធម៌ ប្រមូលថវិកា បានចំនួន ២៩ ៩១៥ដុល្លារ ដើម្បីឧបត្ថម្ភ ក្នុងការ ជួយទ្រទ្រង់ ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មវិធីជិះកង់មនុស្សធម៌នេះ ធ្វើឡើងក្រោមពាក្យស្លោក សៀមរាបផ្ទះខ្ញុំ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២០នេះ ក្នុងបំណងជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដើម្បីខាងមន្ទីរពេទ្យ ប្រើប្រាស់ប្រតិបត្តិការ ផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារកម្ពុជា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ក្នុងឱកាសប្រគល់ជូនថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ លោកទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំ រៃអង្គាសថវិកា ពីការជិះកង់មនុស្សធម៍នេះ ជាបន្តបន្ទាប់កន្លងមក។ សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យកុមារអង្គរ លើកនេះ មានការចូលរួម ពីក្រុមជិះកង់ចំនួន ៦រួមមាន ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។ នាយកគ្រប់គ្រង នឹងបុគ្គលិករបស់មន្ទីពេទ្យ កុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែក ព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជា ដែលបានមកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ៕
ធនាគារ ជីប ម៉ុង បានសហការជាមួយ Smile Shop ដែលជាក្រុមហ៊ុន E-commerce ដ៏ធំមួយ នៅកម្ពុជា ដើម្បីផ្តល់ការបញ្ចុះតម្លៃ១០% បន្ថែមជូនអតិថិជន ដែលទិញទំនិញនៅហាង Smile Shop និងជ្រើសរើស ការទូទាត់ទំនិញជាមួយ Chip Mong Pay។ អ្វីដែលកាន់តែពិសេសនោះ គឺការបញ្ចុះតម្លៃនេះ បូកបញ្ចូលលើការបញ្ចុះតម្លៃ ដែលមានស្រាប់ផងដែរ។ ដើម្បីទទួលបានការបញ្ចុះតម្លៃ ដ៏អស្ចារ្យ នេះគឺស្រួលបំផុត រាល់ពេលលោកអ្នកទិញទំនិញ នៅហាងទំនិញ អនឡាញ Smile Shop រួចហើយលោកអ្នកគ្រាន់តែជ្រើសរើស ទូទាត់តាម Chip Mong Pay ជាការស្រេច។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាព ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២០។ សម្រាប់អតិថិជន អាចទាញយក Chip Mong Pay តាមរយៈ៖ ?iOS: https://apple.co/2mj4M0i ឬ ?Android: http://bit.ly/2lKEhAG លោកអ្នកក៏អាចទាញយក Smile Shop តាមរយៈ៖ https://bit.ly/smiledeals
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណៈជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រចាំខែ ស្តីពីបច្ចុប្បន្នភាពការងារជំនាញទាក់ទង នឹងរបបសន្តិសុខសង្គម ដល់លោក លោកស្រី ជាប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស. តាមបណ្តាសាខាទូទាំង រាជធានី/ខេត្ត-ខណ្ឌ តាមប្រព័ន្ធវីដេអូ(Video Conference) នាព្រឹកនេះ បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងារ របស់ខ្លួន ទទួលបានលទ្ធផលល្អ ប្រសើរគួរឱ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ លោកប្រតិភូ ក៏បានមានប្រសាសន៍អំពីស្ថានភាព បច្ចុប្បន្ន នៃប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនូវបញ្ហាគ្រោះធម្មជាតិទឹកជំនន់ ដោយសាទឹកភ្លៀង តាមបណ្តាលខេត្តមួយចំនួន កំពុងទទួលរងផលប៉ះពាល់។ ដូចនេះ លោកប្រតិភូ ស្នើសុំឱ្យថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកតាមបណ្តាសាខា ទូទាំងរាជធានី/ខេត្ត-ខណ្ឌ នីមួយៗ ជាពិសេសខេត្ត ដែលទទួលរងគ្រោះទឹកជំនន់ ត្រូវធ្វើយ៉ាងណា ធានាសុវត្ថិភាពរបស់ខ្លួន និងបន្តអនុវត្តការងារ ឱ្យល្អប្រសើរ ជូនដល់បងប្អូន កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស.។ ជាមួយគ្នានេះ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏សូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេស ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។ ជាការពិតណាស់ សម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយបំផុត ពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត។ ក្នុងឱកាសនេះដែរ លោកប្រតិភូរាជរដ្ឋាភិបាល បានជម្រុញបន្ថែម ទៅដល់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកប.ស.ស. គ្រប់ការិយាល័យ និងគ្រប់សាខាទូទាំង រាជធានី/ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់សេវា ដល់សមាជិកប.ស.ស. ឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ព្រមទាំងផ្តល់ការសម្របសម្រួល ឱ្យបានទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិក ពេលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស.។ សូមបញ្ជាក់ថា កិច្ចប្រជុំ ខាងលើ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ៕
ភ្នំពេញ ៖ ភោជនីយដ្ឋាន និងផាប់ សាន់តា បាបារ៉ា បានត្រៀមបង្កើត នូវបរិយាកាសកាន់តែប្លែក និងអស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន ក្នុងថ្ងៃពិសេស Halloween Party Night ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ចាប់ពីម៉ោង ៧ល្ងាច រហូតដល់ម៉ោង ១២យប់ និងធ្វើឲ្យរាត្រីនេះ...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការដឹកនាំកិច្ចប្រជុំ ពិភាក្សាលើកទី៣ អាណត្តិទី១ ទាក់ទងទៅនិង របៀបវារៈ ដែលនៅសេសសល់ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ៖ ១៣ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មានកិត្តិយស ទទួលបាន ពានរង្វាន់ និយោជិកល្អ ជាងគេបំផុត ប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best...
លោក ដុះ ឡុង អ្នកឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្រេច ក្តីប្រាថ្នាតបស្នង សងគុណលោកយាយ តាមរយៈការប្រើប្រាស់ ទឹកប្រាក់៥លានរៀល ដែលឈ្នះពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជួយដោះទាល់ នាគ្រាលំបាកមួយ។ លោក ឡុង បញ្ជាក់ថា៖ «លោកយាយខ្ញុំ ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវឲ្យខ្ញុំសម្រេចចិត្តថា ឈប់ធ្វើការសំណង់ឆ្ងាយ...
ភ្នំពេញ៖ ពិធីបើកសម្ពោធជាផ្លូវការ របស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងអធិកអធមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។ ពិធីនេះមានការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ភ្នំពេញ៖ អង្គការយូណេស្កូ បានចាប់ផ្តើមយុទ្ធនាការ បែបសិល្បៈមួយ ដើម្បីលើកកម្ពស់ នូវកិច្ចសន្ទនាជាលក្ខណៈ អន្តរវប្បធម៌ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីជំទាស់ នឹងការរើសអើង ជនបរទេស ការមាក់ងាយ និងព័ត៌មានមិនពិត ហើយពង្រឹងការរួបរួម ក្នុងសង្គម និងការផ្សះផ្សា ដើម្បីជម្នះពេលវេលា ដ៏លំបាកក្នុងអំឡុង នៃការរីករាលដាល ដោយជំងឺកូវីដ ១៩ នៅជុំវិញពិភពលោកនេះ។ “បើកបេះដូងអ្នក” ជាយុទ្ធនាការបែបសិល្បៈ ដោយប្រើប្រាស់ គំនូរដោយដីស ជាមធ្យោបាយ ក្នុងការចាប់ផ្តើមនូវកិច្ចសន្ទនា ក្នុងសង្គមកម្ពុជា។ យោងទៅតាមតំណាងរបស់អង្គការយូណេស្កូ លោក Sardar Umar Alam បានលើកឡើងថា ៖ «ជំងឺកូវីដ ១៩ បានប៉ះពាល់ ដល់មនុស្សជាតិទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវសីលធម៌ និងវិសមភាព នៅក្នុងសហគមន៍ របស់យើង។ ជំងឺនេះមិនបានប្រកាន់ ពូជសាសន៍នោះទេ ប៉ុន្តែវាមានផលប៉ះពាល់ជាច្រើន។ យើងឃើញមានការលេចឡើង នូវពាក្យសម្តីដែលបង្កប់ ដោយភាពស្អប់ខ្ពើម និងការកំណត់គោលដៅ មិនស្មើគ្នាទៅលើក្រុមងាយរងគ្រោះ និងសហគមន៍មួយចំនួន។ ក្នុងដំណាក់កាល ដ៏លំបាកនេះសាមគ្គីភាព និងការទទួលខុសត្រូវ ដោយស្មើភាព គឺជាកត្តាដ៏សំខាន់ ក្នុងការពង្រឹងនូវសង្គម ដ៏រឹងមាំមួយ ដើម្បីប្រឆាំង នឹងសត្រូវរួមរបស់មនុស្សជាតិ តាមរយៈការយោគយល់ សហការ និងទំនុកចិត្ត ដែលចាំបាច់ គិតពីសិទ្ធិមនុស្សជាចម្បង»។ អង្គការយូណេស្កូ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ ផ្នែកសូសល ប៊ីស៊ីណេស យូនីត (Social Business Unit) បានសម្រេចជ្រើសរើសសិល្បករជនជាតិខ្មែរ-បារាំងពីស្ទូឌីយោបាសាក់ គឺលោកស្រី អេននី (Annie) និងលោកថមមី (Thommy) ដើម្បីបង្កើត សិល្បៈគំនូរដីស នៅមុខការិយាល័យ អង្គការយូណេស្កូ ជាប់ព្រះបរមរាជវាំង។ លោក Thommy បានឱ្យដឹងថា៖ «នេះជាកិត្តិយសរបស់យើង ក្នុងការអញ្ជើញឱ្យចូលរួម ជាមួយយុទ្ធនាការ ដ៏មានសារៈសំខាន់នេះ។ យើងជឿជាក់ថាសិល្បៈ ជាការផ្សារភ្ជាប់មនុស្ស និងមនុស្ស មិនថាពួកគេជាជនជាតិអ្វី មានសាវតារ ឬជំនឿបែបណានោះទេ។ យើងសង្ឃឹមថា ទម្រង់នៃសិល្បៈដីសនេះនឹងជួយមនុស្ស ឱ្យនិយាយដោយបើកចំហជាមួយគ្នា ថាពួកយើងមានបេះដូង និងទឹកចិត្តតែមួយ។ ចំណែកលោកអ៊ុង ដាណិត ជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបញ្ជាក់ថា៖ «យើងគ្រប់គ្នាសុទ្ធតែចង់រស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ហើយពិតណាស់គឺយើង ចង់កម្ចាត់វីរុសមួយនេះ ចេញពីពិភពលោក។ មិនត្រឹមតែវីរុសកូរ៉ូណាទេ តែយើងក៏ចង់កម្ចាត់នូវវីរុសនៃសេចក្តីស្អប់ និងការរើសអើង មិនថាពីប្រទេសកម្ពុជា ឬក៏ទូទាំងពិភពលោកនោះទេ»។ សិល្បៈនៃគំនូរ ដោយដីសនៅលើដី មានអមដោយរូបផ្កា និងពាក្យពេចន៍មួយចំនួន ទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងស្លាកសញ្ញាមួយចំនួនផងដែរ។ ពាក្យពេចន៍ដែលយើងជ្រើសយកមក គឺដើម្បីបង្ហាញ ពីផលវិបាក សកម្មភាព ឬអាកប្បកិរិយា បែបវិជ្ជមាន។ចំពោះអត្ថន័យ នៃរូបផ្កាវិញ គឺយើងចង់បង្ហាញ ពីភាពផុយស្រួយនៃជីវិត និងការរីកសាយភាយនៃវីរុសនៅក្នុងខ្យល់។ ផ្ទៃជារង្វង់ និងគ្រាប់ពូជផ្កា គឺបង្ហាញ ពីធាតុសំខាន់ពីរ នៃស្លាកសញ្ញា របស់យុទ្ធនាការរបស់យើង ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បីបង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងអ្នក” ។ យើងសង្ឃឹមថាពាក្យពេចន៍សាមញ្ញៗ និងងាយស្រួយ រួមទាំងស្លាកសញ្ញា រូបតំណាងនឹងផ្តល់ភាពងាយស្រួលដល់សហគមន៍ ក្នុងការឈ្វេងយល់បន្ថែម និងចូលរួមជាមួយនឹងយុទ្ធនាការនេះ។ ធម្មជាតិរបស់ដីស គឺងាយនឹងរលុប ដូច្នេះយើងសង្ឃឹមថា ផលប៉ះពាល់ អវិជ្ជមានចំពោះសង្គម ដែលបណ្តាលមកពី ជំងឺកូវីដ ១៩ នឹងរសាត់បាត់ទៅ នៅចុងបញ្ចប់ នៃរដូវវស្សានេះ។ ជាមួយនឹងយុទ្ធនាការ បែបសិល្បៈ ដើម្បីពង្រឹងនូវការរួបរួមសង្គម និងការផ្សះផ្សាសហគមន៍ អង្គការយូណេស្កូ ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបង្កើតនូវយុទ្ធនាការលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម #DontGoViral ដោយក្នុងនោះបានអញ្ជើញ សិល្បការិនីកម្ពុជា ចំនួន ៤រូប និងក្រុមសិល្បៈ ដែលកំពុងពេញនិយម-ចំនួន១ក្រុម ដើម្បីចែករំលែក ទៅកាន់សាធារណជន អំពីការកើនឡើង នូវព័ត៌មានមិនពិតជាច្រើននៅលើអ៊ីនធឺណិត ក្នុងអំឡុងពេលកូវីដ១៩នេះ។ តាមរយៈយុទ្ធនាការ របស់អង្គការយូណេស្កូ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមកម្ពុជា ជាង ៣០ម៉ឺននាក់ បានចូលរួម ក្នុងការឈ្វេងយល់ ពីការទទួលបាននូវព័ត៌មានពិត ដែលអាចជឿទុកចិត្ត បានទាន់ពេលវេលា ហើយប្រើប្រាស់ និងចែករំលែកព័ត៌មានទាំងនោះ ប្រកបដោយការពិចារណា។ គំនិតផ្តួចផ្តើមទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការដែលអង្គការ យូណេស្កូកំពុងធ្វើ ដើម្បីពង្រឹងនូវសេរីភាព នៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីផ្នែកអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា៕
ទន្ទឹមនឹងភាពជោគជ័យ ក្នុងការផ្តល់គេហដ្ឋាន ដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែង ក្នុងការរចនា និងសាងសង់គេហដ្ឋាន ជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះវីឡាកូនកាត់ហ្សបហោស៍ និង ខុនដូ ស្របតាមតម្រូវការ អតិថិជន នាពេលបច្ចុប្បន្ន។ ដោយមានការគាំទ្រ...