ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ តំណាងទេសរដ្ឋមន្ត្រី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល សិក្ខាសាលាស្តីពី “ការផ្គត់ផ្គង់ទិន្ន័យ និងការប្រើប្រាស់ CamStat សម្រាប់ការចងក្រងសៀវភៅ កម្រងទិន្នន័យស្ថិតិកម្ពុជា ប្រចាំឆ្នាំ” បានលើកឡើងថា កម្មវិធីនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្រោមការចូលរួម យ៉ាងសកម្ម ពេញលេញ ការលើកជាសំណួរ...
ភ្នំពេញ៖ តំណាងអង្គការដៃគូ អភិវឌ្ឍន៍អន្តរជាតិ នៅតែបន្តកិច្ចសហការ ក្នុងការជួយគាំទ្រ ដល់បេឡាជាតិសន្តិសុខសង្គម នៅកម្ពុជា ដែលត្រូវបានលើកឡើង នៅក្នុងជំនួបពិភាក្សាមួយ រវាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ប.ស.ស. ស្ថិតនៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល ប.ស.ស. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២០នេះ ។ ក្នុងជំនួបពិភាក្សានេះដែរ លោកអគ្គនាយក បានស្នើឱ្យដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ(ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) បន្តជួយគាំទ្របន្ថែមទៀត លើការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាផ្នែកបច្ចេកទេស មួយចំនួន ធ្វើយ៉ាងណា ឱ្យការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កាន់តែទទួលបាន នូវគុណភាព និងភាពទាន់ពេលវេលា។ ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រវាងបេឡាជាតិ សន្តិសុខសង្គម នៅកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) ហើយភាគីទាំងពីរ នៅតែបន្តកិច្ចសហការដ៏ល្អ ដើម្បីឱ្យការងារមួយនេះ កាន់តែមានភាពល្អ ប្រសើរបន្ថែមទៀត។ តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) លោក Finn Koh ក៏បានធ្វើការកោតសរសើរ ចំពោះការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កន្លងមក ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសមាជិករបស់ខ្លួន ។ កន្លងមក ប.ស.ស. បានទទួលការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ជាច្រើនផងដែរ នេះសបញ្ជាក់ពីការចូលរួម ក្នុងការបន្តការសហការដើម្បីអភិវឌ្ឍ ប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។ សូមបញ្ជាក់ថា កិច្ចជំនួបពិភាក្សាការងារខាងលើ ប្រព្រឹត្តទៅដោយមាន ការចូលរួមពីអង្គការ ដៃគូអភិវឌ្ឍន៍អន្តរជាតិ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation ) ៕
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី២ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០ នេះ ។ កិច្ចប្រជុំ របស់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី២ នេះដែរ គឺផ្តោតសំខាន់ ទៅលើរបៀបវារៈ ដូចខាងក្រោម៖ (១) ត្រួតពិនិត្យលើសេចក្តីព្រាង អនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិច្បាប់ ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការ តាមផ្លូវអាកាស និងនាវាសមុទ្រ (២) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិ សន្តិសុខសង្គម (៣) បញ្ហាផ្សេងៗ ។ ថ្លែងទៅកាន់អង្គប្រជុំ លោកបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងអរគុណដល់សមាជិក ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងខិតខំយកចិត្តទុកដាក់ ពិភាក្សារៀបចំ នូវសេចក្តីព្រាងឯកសារទាំងនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលពិនិត្យពិភាក្សា និង អនុម័តនាពេលនេះ ។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំ លិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្ត តាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល សំដៅធានាបាន នូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។ ទាំងអស់នេះ គឺដោយសារ មានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយ ពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។ សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងអនុម័តខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល នៃទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមាន អញ្ជើញចូលរួមពីសំណាក់ សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១១រូប ៕
ភ្នំពេញ៖ ក្រុមហ៊ុន ដឹកជញ្ជូន វីរៈប៊ុនថាំ អេចប្រេស ដែលត្រូវបានគេដឹងថា ជាភ្នាក់ងារដឹកជញ្ជូន ដែលប្រកាន់ភ្ជាប់ជាមួយ ពាក្យស្លាកថា គ្រប់ពេល គ្រប់ទីកន្លែង ពិតជាមានសុវត្ថិភាព និងរហ័សទាន់ចិត្ត បានបន្ថែម សេវាកម្មថ្មី២បន្ថែម របស់ខ្លួន “សេវាកម្មដឹកជញ្ជូនឥវ៉ាន់ បញ្ជើដល់ផ្ទះ (Door To Door Service)...
ភ្នំពេញ៖ ក្រោយពីមានសេចក្តីប្រកាស ជ្រើសរើសកម្មករជាច្រើននាក់ បន្ថែមបម្រើការប្រមូលសំរាម ជំនួសឲ្យកម្មករ ស៊ីនទ្រី ដែលធ្វើកូដកម្ម លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឲ្យកម្មករ ដែលកំពុងធ្វើកូដកម្ម ត្រូវឈប់ជាបន្ទាន់ ដោយកុំយក សម្រាមធ្វើជាចំណាប់ខ្មាំង ក្នុងការទាមទារលក្ខខណ្ឌ ផ្ទុយពីច្បាប់កំណត់។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លើកឡើងតាមបណ្តាញសង្គម នាយប់ថ្ងៃទី៥...
ភ្នំពេញ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2020៖ ស្របពេលដែលគម្រោងបុរី ខុនដូ និងគម្រោងអភិវឌ្ឍ អចលនទ្រព្យផ្សេងទៀត កំពុងរីកដុះដាល ពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស កម្ពុជាក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប អាចមានការពិបាក ក្នុងការបែងចែក ឲ្យឃើញពីភាពខុសគ្នា នៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យ ទាំងនោះ...
ភ្នំពេញ៖ បើនិយាយពីការទិញលក់ អចលនទ្រព្យនៅប្រទេសកម្ពុជា យើងនឹងធ្វើការណែនាំ អស់លោកអ្នក ទៅកាន់ភ្នាក់ងារជំនាញ របស់សច្ចៈប្រផឹធី កម្ពុជា ដែលត្រូវបានគេ កំណត់និងទទួលស្គាល់ថា ជាអ្នកប្រឹក្សា និងផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ...
ភ្នំពេញ-ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធីសប្បុរសធម៌ របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថា ជាកម្មវិធីសង្គម ដែលល្អជាងគេ និងជាកម្មវិធី ដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards...
ភីអិនអិន ស្ថានីយទូរទស្សន៍ លំដាប់ជួរមុខនៅកម្ពុជា ឈានមុខគេ ក្នុងការផលិតកម្មវិធីកម្សាន្ត កាន់តែទទួលបាន ការគាំទ្រខ្លាំងឡើងៗ ពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។ ដើម្បីជាចំណីចក្ខុបម្រើអារម្មណ៍ ទស្សនិកជន អោយកាន់តែសប្បាយរីករាយ ភីអិនអិន បានបង្កើតកម្មវិធី កម្សាន្តសប្បាយថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យអ្នកតាមដាន ប្លែកភ្នែកជាមួយ នឹងហ្គេមដែលមិនធ្លាប់ បានជួបពីមុនមក។ «សមរភូមិសួនទឹក» គឺជាកម្មវិធីហ្គេមថ្មី ដែលបានបង្កើតឡើង...