ភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹង ជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការផ្ដល់សេវា ទូរគមនាគមន៍ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត។ ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែលរៀបចំរួមគ្នា ដោយ នាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិ ក្រុមហ៊ុនអ៊ី-ម៉ាន់នី លោកPham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះ នឹងផ្ដល់សេវានានា ដល់អតិថិជនរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដូចជាសេវាទូទាត់ប្រាក់ តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រងអាយុជីវិត តាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែង រវាងក្រុមហ៊ុនឈានមុខគេ ផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និងធានារ៉ាបរ់ងអាយុជីវិត ទាំងបីនេះផងដែរ។ ភាគីទាំងបី នឹងសហការគ្នា លើប្រតិបត្តិការមួយចំនួន។ ក្នុងនោះក្រុមហ៊ុន មិត្តហ្វូន នឹងផ្ដល់ជូនក្រុមហ៊ុន ព្រូដិនសលកម្ពុជា នូវសេវាហៅ និងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជន របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រងតាមរយៈប្រព័ន្ធបង់ប្រាក់ អ៊ី-ម៉ាន់នី ឬគណនី តាមទូរស័ព្ទចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹងផ្ដល់ជូនព្រូដិនសលកម្ពុជា នូវដំណោះស្រាយ ដែលនឹងជួយសម្រួលដល់ការ ទូទាត់សំណង ពីព្រូដិនសលកម្ពុជា ទៅដល់អតិថិជនខ្លួន ដែលប្រើប្រាស់ គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet) ។ ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងអាចផ្សព្វផ្សាយ ពាណិជ្ជកម្មស្ដីពីដំណោះស្រាយ និងសេវាធានារ៉ាប់រងអាយុជីវិតនៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និងមិត្តហ្វូនផងដែរ។ ក្រៅពីនេះ អតិថិជនមិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹងអាចចូលទៅ ប្រើកម្មវិធីសុខភាព លើទូរស័ព្ទដៃ របស់ព្រូដិនសលកម្ពុជាឈ្មោះថា Pulse by Prudential (Pulse) ដោយឥតគិតថ្លៃ សេវាថែមទៀតផង។ នាយកចាត់ការទូទៅ ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថា៖ “ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបី នឹងផ្ដល់ជូនអតិថិជន របស់ខ្លួន នូវសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតបំផុត”។ លោកបានបន្ថែមថា៖ “កិច្ចសហប្រតិបត្តិការនេះ ដាក់ចេញនូវវិធីសាស្ត្រថ្មី ក្នុងការបង់ប្រាក់សេវា ធានារ៉ាប់រងអាយុជីវិត ដែលនេះជាជំហានបន្ទាប់ នៃការវិវត្តផ្នែកឌីជីថលរបស់យើង ក៏ដូចជាបញ្ជាក់ ឲ្យឃើញពីការប្ដេជ្ញាចិត្ត របស់ព្រូដិនសលកម្ពុជា មិត្តហ្វូន និងអ៊ី-ម៉ាន់នី ក្នុងការបន្តប្រើប្រាស់ បច្ចេកវិទ្យាទំនើប ចុងក្រោយ ដើម្បីបម្រើសេវាកម្មដែលធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្ត ហើយជួយឲ្យពួកគាត់ រស់នៅមានសុខភាពល្អ និងមានផាសុកភាពជាងមុន”។ ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសាងសង់ផ្ទះថ្មីមួយខ្នង ជូនស្រ្តីមេម៉ាយក្រីក្រ មួយគ្រួសារ មានកូន២នាក់ ក្រោយផ្ទះចាស់រងគ្រោះ ដោយសារដើមដូង រលំសង្កត់ពីលើ បណ្តាលអោយ រងការខូចខាតទាំងស្រុង នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងពេល អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូន គ្រួសារស្ត្រី មេម៉ាយរូបនេះ នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ក៏បាននាំយកអំណោយ ជាម្ហូមអាហារ និងថវិកា មួយចំនួន មកឧបត្ថម្ភបន្ថែមផងដែរ៕
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានជួយឧបត្ថម្ភ ការសាងសង់ សំយ៉ាបដែកប្រកស័ង្កសី ក្រុមហ៊ុនខាងមុខ និងខាងក្រោយ សាលាឃុំ ចំនួន១៦៥ ម៉ែត្រការេ ចំណាយថវិកាអស់ ២, ៦៤០ដុល្លារសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិក នៅកងឯកភាព កងនាវាប្រដេញ និងកងនាវាដឹកជញ្ជូន កងទព័ជើងទឹកមូលដ្ឋានសមុទ្រ និងបានឧបត្ថម្ភជា ហ្វីប្រូជ័រ ចំនួន ៥០០សន្លឹក និងថវិកា...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយ ដល់ប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់។ ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ ដែលបានផ្តួចផ្តើម យុទ្ធនាការ ”ទឹកចិត្តកម្ពុជា” ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំង...
ភ្នំពេញ-ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៖ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយម កាន់តែច្រើនឡើងជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រង យ៉ាងមានប្រសិទ្ធភាព។ តាមការសង្កេតមើល ពីចរាចរភ្ញៀវចេញចូល ក្នុងផ្សារទំនើបថ្មីស្រឡាង ចុងក្រោយនេះ និង តួរលេខដែលទទួលបាន ពីប្រធានគ្រប់គ្រង មណ្ឌលផ្សារទំនើបនេះ ឃើញថាចរាចរ នៃការចេញ...
ភ្នំពេញ៖ បន្ទាប់ពី ជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាសហគម ដាំដុះបន្លែសុវត្ថិភាព មកពីខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង សរុបប្រមាណ ១៩១នាក់ និងពិនិត្យស្ថានភាព សង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ អង្ករ ខេត្តបាត់ដំបងរួចមក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ដដែរនេះ លោក កៅ ថាច...
ភ្នំពេញ៖ ក្រោមការសម្របសម្រួល ពីក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយបងប្អូន ប្រជាសហគម ដាំដុះបន្លែសុវត្ថិភាព មកពីខេត្តបន្ទាយមានជ័យ...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យមើល សង្វាក់ផលិតកម្ម កិន កែច្នៃស្រូវ អង្ករ និងត្រួតពិនិត្យមើល ទីតាំងឃ្លាំងស្តុកស្រូវ ចំនួន ២០០ ០០០តោន និងឡសំងួតស្រូវ...