ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករ ក្រៅប្រទេស បានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគ...
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាលកូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ប៉ែន ណារី អាយុ ៣៣ឆ្នាំ មុខរបរ មេផ្ទះ ដែលមានប្តីឈ្មោះ លុយ អៀង អាយុ ៣៧ឆ្នាំ មុខរបរ សន្តិសុខនៅខេត្តព្រះសីហនុ រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
ភ្នំពេញ៖ បន្ទាប់ពីថ្មីៗនេះសម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរពីស្ថានភាពសេដ្ឋកិច្ចជាតិល្អ រយៈពេល៣ខែដើមឆ្នាំនេះ ក៏បានផ្តល់ឱកាសឡើងវិញ ចំពោះផលិតករនៅកម្ពុជា ក្នុងនោះផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន បានប្រកាសផងដែរ ពីការធ្វើចរាចរណ៍លើទីផ្សារកម្ពុជា។ លោក ជុំសម វាសនា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជីនស៊ុនបានលើកឡើងក្នុងកម្មវិធី ក្នុងពិធីចុះកិច្ចព្រមព្រៀង នៅថ្ងៃទី១ខែឧសភានេះថា ដោយសារតែមូលហេតុ ការងើបឡើងវិញ សេដ្ឋកិច្ចជាតិយើង ទើបថ្ងៃនេះ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចជាកាល តែងបានយកចិត្តទុកដាក់ គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សាចំនួន ៣ រួមមាន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស និង “ប្រទេសមួយចំនួនទៀត” កំពុងបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណង ដើម្បីទប់ទល់នឹងយោធារុស្ស៊ី។ អង់គ្លេស បានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះ រាប់ពាន់ដើម ទៅក្នុងប្រទេសដែលហែកហួរ ដោយសង្រ្គាមមួយនេះហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា...
បរទេស៖ កងកម្លាំងរុស្ស៊ីបានបំផ្លាញស្ទើរតែទាំងស្រុង នូវឧស្សាហកម្មការពារជាតិអ៊ុយក្រែន ហើយកំពុង “បញ្ចប់” ជនស៊ីវិលផងដែរ។ នេះបើតាម ទីប្រឹក្សាប្រធានាធិបតី Volodymyr Zelensky លោក Alexey Arestovich បានអះអាង កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអត្ថាធិប្បាយលើជុំចុងក្រោយ...
បរទេស៖ អភិបាលខេត្តរបស់រុស្ស៊ី គឺលោក Vyacheslav Galdkov បាននិយាយនៅព្រឹកថ្ងៃសុក្រថា អគ្គីភ័យនៅរោងចក្រប្រេង ក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ី គឺបណ្តាលមកពីការវាយឆ្មក់ តាមអាកាសរបស់អ៊ុយក្រែន។ ឧបទ្ទវហេតុនេះ ត្រូវបានរាយការណ៍ ចំពេលយុទ្ធនាការយោធារបស់រុស្ស៊ី នៅក្នុងប្រទេសជិតខាងរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
ដើម្បីផ្តល់ព័ត៌មានលម្អិត អំពីផលិតផលថ្មីដែលពុំធ្លាប់មាន នៅកម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីជួបជុំ ជាមួយថ្នាក់ដឹកនាំ សហការី និងតំណាងចែកចាយ ទូទាំងប្រទេស ដែលតែងផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង និងជ្រើសរើសផលិតផល របស់ក្រុមហ៊ុនយកទៅលក់បន្ត ប្រកបដោយទំនុកចិត្ត។ កម្មវិធីនេះ បានបង្ហាញជាលម្អិត អំពីលក្ខណៈពិសេស...
តាកែវ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ អ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ១៩០នាក់ នៅរោងចក្រ KUANTECH (CAMBODIA) CORPORATION LIMITED បានចូលរួមឈ្វេងយល់ច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការចុះបណ្តុះបណ្តាល ពីក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ...