អតិថិជនដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ សូមរង់ចាំតាមដានទស្សនាការចាប់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះប្រាក់លាននៅក្នុងកម្មវិធី ប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ ហង្ស មាសនៅយប់ថ្ងៃសៅរ៍ ទី៣០ ខែមេសា ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ឬតាមរយៈការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយជាខ្លាំង ដែលមានគូស្វាមីភរិយាថ្មីជាច្រើន គូបានជ្រើសរើសស្រាបៀរ កម្ពុជាសម្រាប់ថ្ងៃមង្គលការ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងរកឃើញអ្នកដែលមានសំណាង ឈ្នះប្រាក់លាន។ វានឹងក្លាយជាចំណងដៃដ៏មានអត្ថន័យ នៃការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ របស់ពួកគាត់»។ នេះជាលើកទី១ នៃការចាប់រង្វាន់ចំនួន៣លើក សម្រាប់ឆ្នាំ២០២២ ហើយលទ្ធផលនឹងត្រូវបានផ្តល់ជូន នៅលើទំព័រហ៊េ្វសប៊ុកស្រាបៀរ កម្ពុជា ឆាប់ៗបន្ទាប់ពីថ្ងៃចាប់សន្លឹកឆ្នោត និងការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានរួចរាល់។ គួរបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនេះ គឺសម្រាប់គូស្វាមីភរិយាណា ដែលបានជាវកញ្ចប់អាពាហ៍ពិពាហ៍ របស់ស្រាបៀរកម្ពុជា ចាប់ពី២៥កេសឡើងទៅ ហើយបានបំពេញឈ្មោះ ក៏ដូចជាព័ត៌មានផ្សេងៗ និងបានយកទៅដាក់នៅក្នុងធុងឆ្នោត ដែលនៅជិតខ្លួន។ រង្វាន់មានដូចជាទឹកប្រាក់សុទ្ធ ២០លានរៀល ចំនួន ១០០រង្វាន់ និង ១០លានរៀល ចំនួន២០០រង្វាន់ សរុបរហូតដល់ទៅ ១លានដុល្លារអាមេរិក។ សម្រាប់ការចាប់លើកទី១ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ ចំនួន១០០ រង្វាន់ជូនដល់គូស្វាមីភរិយា ចំនួន១០០គូ។ សម្រាប់គូស្នេហ៍ដែលមានគម្រោង រៀបអាពាហ៍ពិពាហ៍ សូមកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជា ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ប្រាក់លាន ព្រោះការចាប់រង្វាន់នឹងមាន រហូតដល់ដំណាច់ឆ្នាំ២០២២។ ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer/?ref=page_internal ។ ពិសាដោយការទទួលខុសត្រូវ
ក្រសួងការបរទេសចិន ឆ្លើយតបថា ការក្បត់កិច្ចសន្យា និងគ្មានសច្ចធម៌ នឹងនាំមកនូវផលវិបាក ដែលមិនអាចទ្រាំទ្រ បានដល់សហរដ្ឋអាមេរិក ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ក្នុងពេលឆ្លើយសំណួរ ក្នុងសន្និសីទសារព័ត៌មា ជាប្រចាំកាលពីថ្ងៃទី២៧ ខែមេសាថា ការក្បត់កិច្ចសន្យា និងគ្មានសច្ចធម៌ មិនត្រឹមតែនឹងច្រានឱ្យតៃវ៉ាន់ ធ្លាក់ចូលក្នុងស្ថានភាព គ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងនឹងនាំមកនូវផលវិបាក...
លោក Xi Jinping ប្រធានរដ្ឋចិន តែងតែយកចិត្តទុកដាក់ ដល់និស្សិតវ័យក្មេង ហើយជួបសំណេះសំណាល ជាមួយនិស្សិតវ័យក្មេងជាច្រើនដង ដើម្បីនិយាយអំពីជីវភាព ឧត្តមគតិ និងការតាំងចិត្ត ហើយធ្វើជាអ្នកនាំមុខ នៅលើផ្លូវវិវឌ្ឍរីកចម្រើន និងស្វែងរកក្តីសុបិនរបស់យុវជន។ ខាងក្រោមនេះ គឺកម្រងរូបភាពដ៏កក់ក្តៅ របស់លោក Xi Jinping ប្រធានរដ្ឋចិននិងនិស្សិតវ័យក្មេង៖១.កុំខកខានពេលវេលាដ៏ល្អបវរ កុំខកខានយុគសម័យ មិនខកខានប្រជាជន...
“យើងដាស់តឿនអាជ្ញាធរ សហរដ្ឋអាមេរិក ឱ្យចាត់ប្រតិបត្តិការ ដោយសមរម្យទាំងអស់ គោរពតាមកាតព្វកិច្ច ខាងសិទ្ធិមនុស្សអន្តរជាតិ ផ្លាស់ប្តូរសកម្មភាព ឯកតោភាគីរបស់ខ្លួន ក៏ដូចជាត្រូវដើរស្រប តាមទិសដៅជាមួយ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់ទប់ទល់នឹងវិបត្តិមនុស្សធម៌ នៅអាហ្វហ្កានីស្ថាន ។” នាពេលថ្មីៗកន្លងទៅនេះ អ្នកជំនាញឯករាជ្យខាងសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ចំនួន ១៤ រូប បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយទាមទារឱ្យរដ្ឋាភិបាលអាមេរិក...
ស្វាយរៀង ៖មានការភ្ញាក់ផ្អើលដល់សន្តិសុខ និងបុគ្គលិកកាស៊ីណូ ខណៈបុរសម្នាក់ លោតពីលើអាគារកាស៊ីណូឃីងក្រោន ត្រូវបុគ្គលិករួមការងារ ប្រញាប់ប្រញាល់ជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យ តែបានដាច់ខ្យល់ស្លាប់ កាលពីវេលាម៉ោង៥និង២៥នាទីទៀបភ្លឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណកាស៊ីណូឃីងក្រោន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ TRINH CONG...
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្ញើលិខតមួយច្បាប់ អញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យចូលរួមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃ១២-១៣ ឧសភាខាងមុខ។ ជាមួយនឹងលិខិតអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក សម្តេចតេជោ ស្វាគមន៍ និងឆ្លើយតបចំពោះការអញ្ជើញ ។ លិខិតជូនសម្ដេចតេជោ កាលពីថ្ងៃ២០...
ភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅពេលដ៏ខ្លីខាងមុខ ខណៈការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះ ស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ដើរឆ្លងកាត់ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសាថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ...
ភ្នំពេញ៖ ស្ត្រីជាប់ចោទជនជាតិវៀតណាម ចំនួន២នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ប្រកាសសាលដីការ តម្កល់ទោស ជាប់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់១៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត ស្ត្រីជនជាតិវៀតណាម រងគ្រោះម្នាក់ ចាប់ឃុំឃាំង និងបង្ខំាងជនរងគ្រោះ ដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិបាវិត សង្តាត់បាវិត...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា កម្ពុជា ប្រកាន់ខ្ជាប់គោលជំហរឥតងាករេ ក្នុងការបន្តពូនជ្រុំ នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម តាមទិសស្លោក «អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់វិស័យរឹងមាំយូរអង្វែង»។ នាឱកាសអនុញ្ញាតឲ្យលោក ឌិញ ទៀន...
ភ្នំពេញ៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតំណាងធនាគារ អេស៊ីលីដា (Acleda) កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានធ្វើសិក្ខាសាលារួមគ្នា ផ្សព្វផ្សាយ អំពីគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម...