ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអ៊ុយក្រែ ប៉ុនប៉ងចាកចេញ ពីអ៊ុយក្រែន

បរទេស៖ អតីតប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Petro Poroshenko បានធ្វើការព្យាយាម ក្នុងការចាកចេញពី ប្រទេសអ៊ុយក្រែន តាមព្រំដែនទៅកាន់ប្រទេសប៉ូឡូញ កាលពីថ្ងៃសុក្រម្សិលមិញនេះ នេះបើយោងតាមការបញ្ជាក់ ដោយសារព័ត៌មានក្នុងស្រុកមួយ។

ប្រភពដដែលបានបន្តទៀតថា៖ ប្រធានាធិបតីជំនាន់មុនលោក Volodymyr Zelensky រូបនេះបច្ចុប្បន្នផងដែរ កំពុងប្រឈមមុខទៅនឹងការចោទប្រកាន់ លើករណីខុសច្បាប់ជាច្រើននៅឡើយ ដែលមិនទាន់កាត់ក្តីរួចរាល់នៅឡើយ។

លោក Poroshenko បានបង្ហាញខ្លួននៅច្រកព្រំដែន Rava-Ruska ស្ថិតនៅភាគខាងលិចនៃទីក្រុង Lvov ជាមួយនឹងរថយន្ត Range Rover SUV របស់ខ្លួន ប៉ុន្តែត្រូវបានចាប់ឃាត់ខ្លួន ដោយកងកម្លាំងសន្តិសុខព្រំដែន៕ ប្រែសម្រួល៖ស៊ុនលី

To Top