ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមាន កូវីដ-១៩ ចំនួន៧៤នាក់ថ្មី ក្នុងនោះ(១៥ករណី សហគមន៍ និង៥៩ ករណីនាំចូលពីប្រទេសថៃ) និងមានករណី ជាសះស្បើយចំនួន១៣ នាក់ បន្ថែមទៀត នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១នេះ។ សូបបញ្ជាក់ថា...
បរទេស៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ Moderna ចំនួន ៣ លានដូសទៀត នឹងត្រូវផ្តល់ទៅអោយ ប្រទេសវៀតណាម ដោយសហរដ្ឋអាមេរិក។ ការប្រកាសនេះត្រូវបានធ្វើឡើង ដោយលោក Christopher Klein ភារធារីនៃស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងហាណូយ តាមរយៈក្រសួងការបរទេស។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១...
បរទេស៖ ប៉ូលីសសរុបចំនួន ២.២៥០ នាក់នឹងត្រូវបានប្រមូលផ្តុំ នៅថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យទៅលើក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាល ដែលមានគម្រោងដើរក្បួន ពីវិមានប្រជាធិបតេយ្យ ទៅកាន់វិមានរដ្ឋាភិបាល បន្ទាប់ពីមានសេចក្តីប្រកាស ហាមឃាត់ការប្រមូលផ្តុំបែបនេះ ដែលត្រូវបានចុះផ្សាយ នៅក្នុង Royal Gazette កាលពីយប់ថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Bangokok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោក ស្រេង សុផល ក្រុមប្រឹក្សាខេត្ត និងសប្បុរសជន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារះ ថវិការ របស់លោក ស...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បានរាយការណ៍ នៅថ្ងៃអាទិត្យថា ប្រទេសនេះ មានអត្រាខ្ពស់បំផុត នៃករណីឆ្លងថ្មី Covid-19 ចំនួន ១១ ៣៩៧ នាក់ និងមានអ្នកស្លាប់ចំនួន ១០១នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨...
ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ ក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C របស់លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ខេត្តព្រះសីហនុ បានប្រកាស អំពីដំណើរការអាជីវកម្ម ដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រ ដោយទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់តែប៉ុណ្ណោះ...
គម្រោងស្តីពី “ការសិក្សា និងការវាយតម្លៃ លើរបបធានារ៉ាប់រងសុខភាព នៃ ប.ស.ស.កម្ពុជាមួយនេះ ត្រូវបានលើកយកមកពិភាក្សា រវាងលោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ជាមួយអង្គការអន្តរជាតិខាងការងារ (ILO)...
ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៦ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែងទាំង១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រោមការចាត់តាំងពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារ បច្ចេកទេស...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នត្រូវការជាចាំបាច់ ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យក្រុមយុវ័យ និងកុមារអាយុ១២ ទៅ១៧ឆ្នាំ ដែលមានចំនួន ប្រមាណ ១ លាន៩សែននាក់ ។ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា...