លោក ម៉ឹង យូឡេងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល និងលោកស្រី ព្រមទាំងបុត្រាបុត្រី និងមន្រ្តីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន ឯកឧត្តម ម៉ៅ ភារុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល និងលោកស្រី ព្រមទាំងបុត្រាបុត្រី និងមន្រ្តីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១នេះ សូមឯកឧត្តមនិងលោកជំទាវ...
ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមនិងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ ។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១នេះ សូមសម្ដេចទទួលបាននូវ សុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ប្រាជ្ញារឈ្លាសវៃ...
ទូលព្រះបង្គំ កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកទាំងអស់ សូមបួងសួង ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រោស ព្រះរាជ ទានពរជ័យ សិរីមង្គល ថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល,...
ទូលព្រះបង្គំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រោស ព្រះរាជ ទានពរជ័យ សិរីមង្គល ថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល,...
ភ្នំពេញ៖ ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជា ក្រុមជើងឯក ក្នុងការប្រកួតហ្គេមeSports ដ៏ធំបំផុតមួយ ប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជា ទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។ ក្រុមកម្ពុជា HMB eSports បានយកឈ្នះលើក្រុមម៉ាឡេស៊ី ក្រុមស្រីឡាំងកា ក្រុមបង់ក្លាដេស និងក្រុមឥណ្ឌូនេស៊ី ហើយបានឈ្នះរង្វាន់ ជាទឹកប្រាក់ ចំនួន១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃ Axiata Game Hero 2020 ជាការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយ ប្រចាំតំបន់។ ហ្គេមដែលបានប្រកួត មានឈ្មោះថា Free Fire ជាហ្គេមបាញ់ប្រហារ ដែលផលិតនិងរៀបចំ ក្នុងភាពជាដៃគូរវាង Garena, Techninier និង Axiata Group ព្រមទាំងក្រុមហ៊ុន Smart Axiata ផងដែរ ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា។ នៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បានឆ្លងកាត់ ការប្រកួតដ៏លំបាកមួយ ប៉ុន្តែនៅទីបំផុត សមាជិកទាំង៤នាក់របស់ក្រុម ក៏អាចយកឈ្នះការប្រកួតដោយប្រើយុទ្ធសាស្ត្រនិងជំនាញ ដ៏ពូកែរបស់ពួកគេ។ បេក្ខជន HMB Boy Loy ដែលមកពីក្រុមជ័យលាភី បានលើកឡើងថា៖ “ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលឈ្នះការប្រកួតនេះ។ ខ្ញុំស្ទើរតែមិនជឿសោះថា ក្រុម HMB eSports របស់កម្ពុជា អាចគ្រងដំណែងជើងឯក ក្នុងការប្រកួតនេះ។” បេក្ខជន HMB Girl...
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងការដឹកនាំកិច្ចប្រជុំ លើកទី៤ អាណត្តិទី១ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ប្រាក់ឈ្នួល...
ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាពប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។ ទោះបីជាក្រុមហ៊ុន សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩...
ភ្នំពេញ៖ សមាគមអតីត និស្សិតអាហារូបករណ៍ សហរដ្ឋអាមេរិក (FUSAAC) ក្រោមភាពជាដៃគូ ជាមួយក្រុមហ៊ុន Smart Axiata បានផ្ដើមកម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំរបស់ខ្លួន តាមអនឡាញ ដោយបង្កើតបណ្ណាល័យឌីជីថល ដែលមានវីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ ស្ដីអំពី មុខវិជ្ជាសិក្សា និងវិជ្ជាជីវៈផ្នែក វិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្ម និងបច្ចេកវិទ្យា (STEM) ជាច្រើន និងមានសេវាផ្តល់ប្រឹក្សាមុខរបរ និងអាជីពផងដែរ។ ពិព័រណ៌ជំនាញសិក្សា និងការងារ របស់សមាគម FUSAAC ដែលបានរៀបចំឡើង រៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៩ នៅតែមានគោលបំណង ដូចរាល់ដង ពោលគឺជួយសិស្សានុសិស្ស ជ្រើសរើស ជំនាញសិក្សា ដែលត្រឹមត្រូវសម្រាប់ពួកគេ។ ក៏ប៉ុន្ដែដោយសារការរាតត្បាត ជាសកលនៃវីរុសកូវីដ១៩ សមាគម និងក្រុមហ៊ុន Smart បានផ្ដួចផ្ដើមបង្កើតបណ្ណាល័យឌីជីថល នៃជំនាញសិក្សា ដែលជួយឱ្យសិស្សានុសិស្សកាន់តែច្រើនឡើង នៅទូទាំងប្រទេស អាចស្វែងរកព័ត៌មានបាន។ ចាប់តាំងពីពិព័រណ ត្រូវបានរៀបចំដំបូងព្រឹត្តិការណ៍នេះ បានជួយសិស្សានុសិស្ស ចំនួនជាង ២៤០០ នាក់ជារៀងរាល់ឆ្នាំ ក្នុងការជ្រើសរើស មុខជំនាញសាកលវិទ្យា-ល័យរបស់ពួកគេ រួមទាំងអាជីព ដែលពួកគេប្រាថ្នានាពេលអនាគត ។ កម្មវិធីពិព័រណ៌ ជំនាញសិក្សា និងការងារតាមប្រព័ន្ធអនឡាញនេះទទួលបានគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា និង ការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិក នៅកម្ពុជា និងក្រុមហ៊ុន Smart Axiata។ លោក ហោ តូនី អ្នកសម្របសម្រួល គម្រោងនៃសមាគម FUSAAC បានឲ្យដឹងថា៖ «ថ្វីបើមានការរឹតត្បិត ដោយសារ កូវីដ១៩យើងនូវតែប្ដេជ្ញា បន្តពិព័រណ៌ ជំនាញសិក្សា និងការងារ តាមរយៈអនឡាញ ដើម្បីចែករំលែក ព័ត៌មាន ដែលមានប្រយោជន៍ និងជួយសិស្សានុសិស្ស ក្នុងការសម្រេចចិត្ត លើជំនាញសិក្សា ឬអាជីពនាពេលអនាគរបស់ពួកគេ ហើយ សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនSmart Axiata ដែលបានគាំទ្រ ពួកយើងផ្នែកហិរញ្ញវត្ថុ។» ការផ្តល់លទ្ធភាពឱ្យយុវជន ធ្វើការជ្រើសរើស មុខជំនាញប្រកបដោយព័ត៌មាន គ្រប់ជ្រុងជ្រោយ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាស សម្រាប់ពួកគេ ដើម្បីបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សា។ កម្មវិធី អាហារូបករណ៍ SmartEdu ដែលបានផ្តល់និស្សិត នូវអាហារូបករណ៍ជាមួយនិងប្រាក់ខែ ពេញលេញ ក៏ដូចជាប្រាក់ឧបត្ដម ប្រចាំខែពេញមួយ ឆ្នាំសិក្សានៅមហាវិទ្យាល័យផងដែរ ក៏មានមានគោលដៅ បង្កើតឱកាសទាំងអស់ នេះផងដែរ។ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានលើកឡើងថា៖ «ពិព័រណ៌ជំនាញសិក្សានិងការងារ ស្របតាមគោលដៅដែលយើងព្យាយាម សម្រេចជាមួយ កម្មវិធី SmartEdu Discovery Day ដែលជាពិព័រណ៌មួយនៅតាមបណ្តាខេត្តនានាជុំវិញ ប្រទេសកម្ពុជា ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីមុខ វិជ្ជាផ្សេងៗ នៅសាកលវិទ្យាល័យនិងស្វែងរកអ្នកមាន ទេពកោសល្យឆ្លាតវៃ សម្រាប់កម្មវិធីអាហារូបករណ៍ SmartEdu។» លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ការបង្កើតឱកាសសម្រាប់សិស្សានុសិស្សកម្ពុជា ក្នុងវិស័យអប់រំ ជាពិសេសក្នុង វិស័យអប់រំSTEM គឺជាភាពស្នូល នៃបេសកកម្មរបស់ក្រុមហ៊ុន Smart Axiata។ ដូច្នេះ ទោះបីយើង មានការសោកស្តាយ ដែលយើងមិនបានចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ដោយផ្ទាល់ ក្នុងឆ្នាំនេះ យើងរីករាយដែលបានឃើញ ពិព័រណ៌ជំនាញសិក្សា និងអាជីពបន្ត ធ្វើតាមអនឡាញ ជាមួយការគាំទ្រពីយើង។» វីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ នឹងត្រូវចាក់បញ្ចាំង លើទំព័រហ្វេសប៊ុករបស់ សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រផ្លូវការរបស់ សមាគម FUSAAC តាមរយៈ www.fusaac.org។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.facebook.com/fusaac ឫ www.facebook.com/smartforcambodia៕