ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យមើល សង្វាក់ផលិតកម្ម កិន កែច្នៃស្រូវ អង្ករ និងត្រួតពិនិត្យមើល ទីតាំងឃ្លាំងស្តុកស្រូវ ចំនួន ២០០ ០០០តោន និងឡសំងួតស្រូវ...
នៅពាក់កណ្តាលខែតុលានេះ កម្ពុជា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយតំបន់ភាគច្រើន ទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនរាប់សែននាក់។ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានចូលរួមយ៉ាងសកម្ម លើទំនួលខុសត្រូវសង្គម ដោយបរិច្ចាគថវិកា ចំនួន ៥០ ម៉ឺនដុល្លារ អាមេរិក...
ភ្នំពេញ៖ ក្រុមហ៊ុនរួយ នៅថ្ងៃទី១៧ ខែតុលា ឆ្មាំ២០២០នេះ ចូលរួមថវិកា ចំនួន ១០ ០០០ដុល្លារ ជូនសម្ដេចតេជោ សំរាប់ជួយសំរួល ដល់បងប្អូនប្រជាពលរដ្ធខ្មែរ ដែលទទួលរងទុក្ខលំបាក ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង។ អ្នកស្រី ស្រី ណារួម បានអោយដឹងថា “ខ្ញុំតំណាងអោយក្រុមហ៊ុនទាំងមូល សូមប្រសិទ្ធពរ អោយប្រជាជនខ្មែរយើង...
នៅក្នុងយុគសម័យ ឌីជីថលនេះ បញ្ហាលំបាកៗ ដែលលោកអ្នក ធ្លាប់ជួបប្រទះ ត្រូវបានគេបំបែក និងដោះស្រាយ ឲ្យមានសភាពងាយស្រួល ជាមុនច្រើន តួរយ៉ាង គ្រាន់តែអ្នកចង់ ទិញទំនិញអ្វីមួយ អ្នកត្រូវចំណាយពេលវេលា ដើម្បីទៅកាន់ផ្សារ ដែលមានទំនិញ អ្នកត្រូវការ ម៉្យាងអ្នកត្រូវជួប នូវផលវិបាក ដូចជា ការធ្វើដំណើរ ដែលមានតែការ កកស្ទះចរាចរណ៍ ការតម្រង់ជួរ ឬរងចាំបន្ទាប់ពី អតិថិជនផ្សេងៗ ការយួរទំនិញ សំពេញសំពោង ជាពិសេសការដឹកជញ្ជូន ទំនិញទាំងនោះ អោយមានសុវត្ថិភាព ការពារបែកបាក់ មុននឹងមកដល់លំនៅឋានវិញ នៅមានពេលខ្លះ ត្រូវតថ្លៃយ៉ាងយូរទៀតផង ទម្រាំបានទំនិញមួយៗ មកដល់ផ្ទះ ។ ដោយហេតុ មើលឃើញ នូវបញ្ហាខាងលើនេះ ទើបជម្រុញ ឲ្យកូនខ្មែរមួយក្រុម បានខិតខំ កែខៃ ដោយរួមបញ្ចូល នូវ បច្ចេកវិទ្យាបែប យុគសម័យថ្មីនេះ បង្រួមឲ្យផ្សារលក់ទំនិញមួយ ធ្វើឲ្យការទិញលក់ ផលិតផល រាប់ពាន់មុខ ស្ថិតមកលើបាត់ដៃ របស់អស់លោកអ្នក នោះគឺ 247 Store Cambodia ។ 247 Store Cambodia គឺជាការរួមបញ្ជូល នូវរាល់មុខទំនិញរាប់ពាន់មុខ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ក្នុងផ្សារលក់រាយ ដែលអាចទិញ និងលក់តាមប្រព័ន្ធអនឡាន និងធានាបាន នូវទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត ដោយដំណើរការ24ម៉ោង 7ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន អាចបញ្ជាទិញ បានគ្រប់ពេលវេលា ។ សម្រាប់ការបញ្ជាទិញ ទំនិញពីផ្សារ 247 Store Cambodia អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមរយៈ គេហទំព័រ(www.247storecambodia.com) បណ្តាញសង្គមហ្វេសបុក (247storecambodia) និងតាមរយៈទូរស័ព្ទ (085 / 086 994 599)។ សូមរំលឹកថា 247 Store Cambbodia ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្គួចផ្តើម ដោយកូនខ្មែរសុទ្ធសាទ ពីក្រុមហ៊ុន Ten Synergy Investment ក្នុងការនាំយក នូវរបបគំហើញថ្មី ក្នុងយុគសម័យ ឧស្សាហកម្ម 4.0 ជាមួយការរីកលូតលាស់ យ៉ាងឆាប់រហ័ស លើប្រពន្ធឌីជីថល៕
ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។ ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់ បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕
“កញ្ចប់១ ក្តីស្រលាញ់១” ការជួយសង្គ្រោះ ពីគ្រោះមហន្តរាយទឹកជំនន់ (” One Pack One Love” – Flood Disaster Relief) គឺជាគម្រោងមនុស្សធម៌ ដែលផ្តួចផ្តើមដោយ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា (ហៅកាត់ថា JCI Cambodia ) ដើម្បីឆ្លើយតបបន្ទាន់...
ភ្នំពេញ៖ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ផ្តល់នូវប្រមូលសិនពិសេស ដោយគ្រាន់តែចំណាយ ថវិកា ៣ពាន់រៀលប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនដល់ផ្ទះ ក្នុងរាជធានីភ្នំពេញ! រួសរាន់ឡើង ចាប់យកប្រមូលសិនពិសេសនេះ ពីក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលមានរហូត ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កុំឪកាសពិសេសនេះ កន្លងផុតណា ។...
ភ្នំពេញ, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជា បានប្រកាសនៅថ្ងៃនេះ ថាក្រុមហ៊ុន បានបង្កើតមូលនិធិ ជួយសង្គ្រោះពលរដ្ឋ រងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាស ដល់អតិថិជនរបស់ខ្លួន អាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងទទួលរង ការបំផ្លិចបំផ្លាញ ពីគ្រោះទឹកជំនន់...
ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០៖ ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុន ផ្តល់សេវា ទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូ សហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធ ផ្នែកភាពយន្ត កំពុងរីកលូតលាស់ យ៉ាងឆាប់រហ័សបំផុតមួយ នៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដោយបានឧបត្ថម្ភ ថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ជនរងគ្រោះ ជំនន់ទឹកភ្លៀង ដែលកំពុង វាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា ។ បើតាមលោក ឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា “គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការងារ មនុស្សធម៌ ក្នុងការចូលរួម ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ដែលសម្តេច បានអំពាវនាវ ដល់បងប្អូនរួមជាតិ ចូលរួមធ្វើការងារមនុស្សធម៌ ទាំងអស់គ្នា ក្នុងគោលបំណង ជួយសង្គមជាតិ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក) ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកា សម្រាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង នៅកម្ពុជា តាមរយៈ រាជរដ្ឋាភិបាល ចំនួន 50,000$ (ប្រាំមុឺនដុល្លា)”។ លោកឧកញ៉ា បានបន្តថា “ថវិកាទាំងអស់នេះ ខ្ញុំបានប្រគល់ជូនតាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា”៕