ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ចុះសួរសុខទុក្ខ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួន ដល់កងឯកភាព កងនាវាប្រដេញ និងកងនាវាដឹកជញ្ជូន កងទព័ជើងទឹក មូលដ្ឋានសមុទ្រ

ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០​ បានអញ្ជើញ ចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិក នៅកងឯកភាព កងនាវាប្រដេញ និងកងនាវាដឹកជញ្ជូន កងទព័ជើងទឹកមូលដ្ឋានសមុទ្រ​ និងបានឧបត្ថម្ភជា ហ្វីប្រូជ័រ ចំនួន ៥០០សន្លឹក និងថវិកា ២៧លានរៀល ដល់អង្គភាពទាំងពីរផងដែរ ។

ក្នុងឱកាសអញ្ជើញ ចុះសួរសុខទុក្ខរបស់លោក ឧកញ៉ា ទៀ វិចិត្រ នាឱកាសនោះ ទទួលបានការស្វាគមន៍ ពីសំណាក់ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរង និងជានាយសេនាធិការ​ កងទព័ជើងទឹក មូលដ្ឋានសមុទ្រ។ បន្ទាប់ពី ជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់កងកម្លាំងហើយនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភ​ នូវហ្វីប្រូជ័រ ចំនួន៥០០សន្លឹក សម្រាប់ជួសជុល ដំបូលអគារ ក្នុងអង្គភាព និងឧបត្ថម្ភថវិកា ជូនដល់អង្គភាពទាំងពីរ ចំនួន ២៧,០០០,០០០រៀល បន្ថែមទៀតផងដែរ៕

To Top