ព័ត៌មានជាតិ

លោក កៅ ថាច ឧបត្ថម្ភ អង្ករ១០តោន និងមី១០កេសធំ ជូន​នាយឧត្តមសនីយ៍ កែ គឹមយ៉ាន សម្រាប់ជួយ​ ពលរដ្ឋរងគ្រោះ​ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ បន្ទាប់ពី ជួបសំណេះសំណាល ជាមួយបងប្អូន​ ប្រជាសហគម ដាំដុះបន្លែសុវត្ថិភាព មកពីខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង សរុបប្រមាណ ១៩១នាក់ និងពិនិត្យស្ថានភាព សង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ អង្ករ ខេត្តបាត់ដំបងរួចមក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ដដែរនេះ​ ​លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តាមរយៈរដ្ឋបាល​ ខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភ អង្ករចំនួន ១០តោន និងមី ចំនួន ១០កេសធំ ជូនដល់ លោកនាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ប្រើប្រាស់ ជួយប្រជាពលរដ្ឋ ដែលរងគ្រោះ​ ដោយសារជំនន់ទឹកភ្លៀង តាមបណ្តាក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top