ភ្នំពេញ៖ ប៉ាក់ម៉ៃ ជាដំរីមួយក្បាលក្នុងចំណោម ដំរី៤ក្បាល ដែលកំពុងស្ថិតនៅក្នុង ការគាំពារថែរក្សា និងអភិរក្សដោយគម្រោង មូលនិធិរបស់សមាគមអៃរ៉ាវត្តា ក្នុងខេត្តរតនគិរី បានបាត់បង់ជីវិតហើយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ ការបាត់បង់ជីវិត របស់សត្វដំរីនេះ បានធ្វើឲ្យមានការ សោកស្តាយ ពីក្រសួងបរិស្ថានផងដែរ។ បើតាមក្រសួងបរិស្ថាន ការបាត់បង់សត្វដំរីប៉ាក់ម៉ៃ គឺជាការបាត់បង់សត្វដំរី ជាប្រភេទសត្វកម្រ...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានបែរទៅរក ការបើកឡើងវិញ នូវទីតាំងពាណិជ្ជកម្ម សាសនា និងទីតាំងវប្បធម៌នានា ស្របពេលដែលប្រទេសនេះ បន្ធូរបន្ថយការរឹតបន្តឹង ដែលបានដាក់ ដើម្បីទប់ស្កាត់ ការផ្ទុះរាលដាល ឆ្លងនៃមេរោគកូរ៉ូណា។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ លើកញ្ចក់ទូរទស្សន៍ជាតិ យ៉ាងដូច្នេះថា...
សេអ៊ូល៖ អ្នកជំនាញជនជាតិកូរ៉េម្នាក់ បានលើកឡើងថា ការទទូច របស់សហរដ្ឋអាមេរិក ដែលថាកូរ៉េខាងត្បូង ប្រកាន់ចំណែកមួយផ្នែកធំ នៃថ្លៃវត្តមានរបស់កងទ័ព សហរដ្ឋអាមេរិក អាចបង្កគ្រោះថ្នាក់ដល់សម្ព័ន្ធមិត្ត នៅពេលដែលភាគីទាំងពីរ ត្រូវការគ្នា។ លោក Victor Cha អតីតនាយកទទួលបន្ទុក កិច្ចការអាស៊ី នៅក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានបានធ្វើអត្ថាធិប្បាយ ឆ្លើយតបទៅនឹងភាពជាប់គាំង នៅក្នុងការចរចារ របស់ប្រទេសទាំងពីរ...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានចោទប្រកាន់រដ្ឋាភិបាលចិន ពីបទធ្វើមិនឲ្យទៅរួច សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិន ដើម្បីបន្តសេវាកម្ម ទៅប្រទេសចិន និងបានបញ្ជាឲ្យក្រុមហ៊ុន អាកាសចរណ៍ចិន ដាក់ចេញកាលវិភាគហោះហើរ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រសួងគមនាគមន៍អាមេរិក ដែលកំពុងតែព្យាយាមបញ្ចុះបញ្ចូលចិន ឲ្យអនុញ្ញាតឲ្យបន្តសេវាកម្ម ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅទីនោះ នៅដើមសប្ដាហ៍នេះ បានធ្វើការពន្យាពេលដ៏ខ្លី សម្រាប់ជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួន ពីបទមិនគោរពតាម...
តូក្យូ៖ ប្រទេសជប៉ុន បានអំពាវនាវ នូវហុងកុងដោយសេរី និងបើកចំហ ក្រោមក្របខ័ណ្ឌ ប្រទេសមួយប្រព័ន្ធពីរ ដែលមានសារៈសំខាន់ នៅពេលដែលប្រទេសចិន ព្យាយាមអនុម័តច្បាប់ សន្តិសុខជាតិ ដើម្បីបង្ក្រាបសកម្មភាពប្រឆាំង នៅក្នុងតំបន់ពាក់កណ្តាល ស្វយ័តមួយនេះ។ ប្រធានលេខាធិការខុទ្ទកាល័យ Yoshihide Suga បានឲ្យដឹងថាហុងកុង គឺជាដៃគូសំខាន់បំផុត ដែលជប៉ុនមានចំណង ទាក់ទងសេដ្ឋកិច្ច យ៉ាងជិតស្និទ្ធដោយបន្ថែមថា“...
បរទេស៖ បើតាមការសិក្សានៅ Lancet បានឱ្យដឹងថា លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកកំពុងយកថ្នាំ hydroxychloroquine ដើម្បីការពារអ្នកជំងឺ Covid-19 នោះ គឺពិតជាបង្កើនហានិភ័យ នៃអ្នកជំងឺ ឱ្យឆាប់ស្លាប់ទៅវិញនោះទេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា...
តូក្យូ៖ ក្រុមមន្រ្តីបានឲ្យដឹងថា លទ្ធភាពនៃការរុះរើ របស់រដ្ឋាភិបាលជប៉ុន នៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តក្បែរ ៗ គ្នាក៏ដូចជាកោះហុកកៃដូផងដែរ កំពុងកើនឡើង ខណៈចំនួនករណីឆ្លង វីរុសថ្មីកំពុងថយចុះ ដែលទំនងជានឹងបញ្ចប់ ភាពអាសន្ននៅថ្ងៃចន្ទខាងមុខ។ បន្ទាប់ពីមើលឃើញស្ថានភាព នៅចុងសប្តាហ៍ និងការស្តាប់យោបល់ ពីអ្នកជំនាញ ផ្នែកសុខភាព លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នឹងធ្វើការសម្រេចចិត្តជាផ្លូវការ...
ហុងកុង៖ សភាប្រទេសចិន បានឲ្យដឹងថាខ្លួនកំពុងអនុម័ត ច្បាប់ហាមឃាត់ ការធ្វើបាតុកម្ម និងអំពើភេរវកម្មនៅហុងកុង ដើម្បីការពារផលប្រយោជន៍ជាតិ ប៉ុន្តែសេចក្តីសម្រេចនេះ មានចាប់អារម្មណ៍ខ្លាំង ក្នុងចំណោមរដ្ឋាភិបាលបរទេស ជាពិសេសសហរដ្ឋអាមេរិក ដែលកំពុងដាក់ទណ្ឌកម្ម ជាការឆ្លើយតប។ មហាសន្និបាតប្រជាជនជាតិ ដែលកំពុងបើកសម័យប្រជុំ ប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងប៉េកាំង នឹងអនុម័តដំណោះស្រាយមួយ ដើម្បីអនុម័តច្បាប់ និងបង្កើតយន្តការពង្រឹងច្បាប់ សម្រាប់ហុងកុង ដើម្បីការពារសន្តិសុខជាតិ...
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានសហការជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអំពីការផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ របបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅសាលសន្និសីទ គ.ជ.ប ជាន់ទី១ ។...