ភាគច្រើននៃពួកយើង សុទ្ធតែធ្លាប់បានដឹងហើយ អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការទទួលទានផ្លែទៀបបារាំង ចំពោះសុខភាព។ ទោះជាយ៉ាងណា អ្នកដែលដឹងថា មិនត្រឹមតែផ្លែប៉ុណ្ណោះទេ ប៉ុន្តែស្លឹកនៃផ្លែទៀបបារាំង ក៏មានលក្ខណៈសម្បត្តិ ជាថ្នាំដ៏មានប្រសិទ្ធិភាពខ្ពស់ មិនគួរឲ្យជឿ អាចទប់ទល់ព្យាបាល នឹងបញ្ហាសុខភាពនានា សូម្បីតែជំងឺមហារីក បានដែរនោះ គឺមានតិចណាស់។ ស្លឹកទៀបបារាំង គឺមានផ្ទុកសម្បូរដោយសមាសធាតុ ល្អប្រសើរជាច្រើន ចំពោះសុខភាពរួមមាន ប្រូតេអ៊ីន,...
សត្វរុយ៖ រុយជាសត្វចង្រៃតែវាខ្លាចម្ទេស ព្រោះវាមិនចូលចិត្តក្លិនឆួល របស់ម្ទេសឡើយ។ ដូច្នេះនៅពេលយើង ចង់ហាលសាច់ប្រឡាក់ ឲ្យមានអនាម័យល្អ ចៀសវាងរុយរោមនោះ អ្នកគួរតែយកម្ទេសក្រៀម ទៅដោតតាមចន្លោះ ចង្កាក់សាច់ ឬចងព្យួរជុំវិញចង្កាក់សាច់ ដើម្បីការពារ កុំឲ្យរុយមករោម។ អ្នកគួរតែយកម្រេចបុកម៉ដ្ឋ លាយជាមួយស្ករត្នោត កូរឲ្យរាវ និងឲ្យស្អិត រួចយកទៅលាប ពីលើក្រដាស ហើយយកវាទៅដាក់កន្លែងដែរ សម្បូររុយ...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើដំណើរ...
ភ្នំពេញ៖ រយៈពេលប្រមាណជា ១ សប្តាហ៍ ដែលវីដេអូពាណិជ្ជកម្ម ស្រាបៀរកម្ពុជារូបរាងថ្មី ត្រូវបានចាក់ផ្សាយ ស្ទើរគ្រប់ស្ថានីយ៍ទូរទស្សន៍ ធ្វើអោយមានការចាប់អារម្មណ៍ជាច្រើន ពីទស្សនិកជន ដែលបានឃើញតួឯកប្រុស ក្នុងវីដេអូនោះ។ ការចាប់អារម្មណ៍នោះ គឺទៅលើតួឯកប្រុស ដែលមានរូបរាងខ្ពស់សង្ហារ ពូកែសម្តែងជាមួយទឹកមុខ សប្បាយរីករាយ និង ស្នាមញញឹមបង្កប់ ទៅដោយមន្តស្នេហ៍ ដែលមានទម្រង់មុខស្រដៀង កូនកាត់បន្តិច...
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ទីរ អង្គភាព ម្ចាស់សហគ្រាស គ្រឹះស្ថានព្រមទាំងស្ថាប័ន ពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរង តំណាងលោក អភិបាលខេត្តព្រះវិហារ លោកម៉េង ហុង នាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស.។ លោក នាយករង មានប្រសាសន៍ថា៖ បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងដំណើរការ របបសន្តិសុខសង្គម ចំនួនពីរ គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ដូច្នេះបងប្អូនកម្មករ និយោជិតទាំងអស់ ជាសមាជិក ប.ស.ស. អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យ ទាំងអស់ (មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន) ដែលជាដៃគូជាមួយ ប.ស.ស. ដោយឥតគិតថ្លៃ។ នៅពេលឆាប់ៗខាងមុខ ប.ស.ស. នឹងគ្រោងដាក់ ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដើម្បីឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ ទទួលបានប្រាក់ ចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការដែរ។ លោក នាយករង បានបន្តថា គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០១៩ នេះ ប.ស.ស. បានពង្រីកវិសាលភាព របស់ខ្លួនគ្របដណ្តប់ ទូទាំងប្រទេស ក្នុងការពន្លឿន ផ្តល់សេវា ជូនបងប្អូនកម្មករ និយោជិត ជាសមាជិករបស់ខ្លួន ឱ្យទាន់ពេលវេលា។ លោក នាយករង បានបន្តទៀតថា ប.ស.ស. បានផ្តល់តាវកាលិក ផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះ ជាកម្មករនិយោជិតចំនួន២២២ ៩៣៦នាក់ ក្នុងចំណោមកម្មករ និយោជិតជាសមាជិក ចំនួន ១ ៦៦០ ៤៦៤នាក់ នៃសហគ្រាស ចំនួន ១៣ ២១៦ សហគ្រាស។ ដោយឡែក សម្រាប់ផ្នែក ថែទាំសុខភាព បានផ្តល់សេវា ដល់កម្មករ និយោជិតចំនួន ៣ ២៦៥ ៤៥០ ដង/នាក់ ក្នុងចំណោមកម្មករនិយោជិត ប្រមាណជាង ២ ០៩៩ ៣៨២ នាក់ នៃសហគ្រាស ចំនួន ១០ ០៥៦ សហគ្រាស។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ សាលប្រជុំ នៃសាលាខេត្តព្រះវិហារ ដោយមានការចូលរួម ពីមន្ទីរ អង្គភាព ម្ចាស់សហគ្រាស គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងជនរងគ្រោះ ដោយសារគ្រោះថ្នាក់ការងារ សរុបប្រមាណជាង ១០០នាក់៕
ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ការិយាល័យ គោលនយោបាយ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានចុះរៀបចំ ប្រជុំផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងជំរុញ ការកែលម្អសុវត្ថិភាព រថយន្តដឹកកម្មករ និយោជិត ដល់អ្នកបើកបរ យានយន្ដដឹកកម្មករ និងកម្មករនិយោជិត នៅរោងចក្រ CAN STORTS SHOSE CO.LTD ស្ថិតនៅខេត្តកំពង់ឆ្នាំង។ លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាផ្នែកសុវត្ថិភាព ចរាចរណ៍ បានលើកឡើងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើងលើកម្មករនិយោជិត នៅពេលធ្វើដំណើរ ឬដោយមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញ ទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យ មិនស្របទៅតាមលក្ខណៈ បច្ចេកទេស។ បន្ថែមពីលើនេះ លោកបានសំណូមពរដល់ អ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករ និយោជិតទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច ព្រមទាំងពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរ ជាប់ជានិច្ច។ លោកឧត្ដមសេនីយ៍ត្រី កេត យ៉ុង តំណាងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកនាយល្បាត ត្រួតពិនិត្យនិងផ្សព្វផ្សាយ បានកោតសរសើរ និងអរគុណ ចំពោះក្រុមការងារ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. តែងតែចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនអ្នកបើកបរយានយន្ត ដឹកកម្មករ និយោជិត ក៏ដូចជាបងប្អូនកម្មករនិយោជិត ដើម្បីរួមចំណែកទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ កុំឱ្យកើតមាន លើបងប្អូនកម្មករ និយោជិត។ សូមបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយ ខាងលើមានការអញ្ចើញចូលរួមពី លោក សរ ថាត អភិបាល ស្រុកសាម្គីមានជ័យ លោក គង់ឃាង តំណាងមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង និង លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សា ផ្នែកសុវត្ថិភាពចរាចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម ព្រមទាំង លោកលោកស្រី តំណាង សសយក តំណាង ប.ប.ស. ខេត្តកំពង់ឆ្នាំង តំណាងរោងចក្រ និងបងប្អូន អ្នកបើកបររថយន្តដឹកកម្មករ និយោជិតនិងកម្មករ-កម្មការិនី ប្រមាណជា ១២០នាក់៕
សាធារណជន ប្រាកដជាបានឃើញ រូបរាងកំប៉ុងស្រាបៀរកម្ពុជាថ្មី ដែលរំលេចចេញ នូវរចនាបថយ៉ាងឡូយ និងទាន់សម័យ ព្រមជាមួយ នឹងរូបកីឡាករបីនាក់ ពីក្រុម Manchester City។ ចង់ដឹងកីឡារករទាំងបីរូបនេះ ពិសេសយ៉ាងណា ស្រាបៀរកម្ពុជា សូមលើកយកប្រវត្តិត្រួសៗ របស់ខ្សែប្រយុទ្ធមួយរូប ដែលបង្ហាញរូប លើសសម្បកកំប៉ុង ស្រាបៀរកម្ពុជា ។ កីឡាករ Sergio...
ភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) កាលពីពេលថ្មីៗនេះ បានរៀបចំសន្និសីទ សារព័ត៌មាន អំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)” ក្រោមអធិបតីភាព លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍...
ភ្នំពេញ៖ ឱ្យលឿនឡើង! បើគិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ គឺសល់មិនដល់ ១០ថ្ងៃនោះទេ ដែលកម្មវិធីប្រូម៉ូសិន ថែមជូនដ៏ធំសម្បើមអស្ចារ្យ នៃការអបអរខួបគម្រប់ ១០ឆ្នាំ នៃការផលិត និងបញ្ចេញស្តេចកំពូលស្មាតហ្វូន ស៊េរី S ( Samsung Galaxy S10, 10+) និងអធិរាជកំពូលស្មាតហ្វូន ប៊ិកស៊េរី...
មុនពេលចូលទៅកន្លែងគេង អ្នកកួរតែទទួលទានផ្លែឈើរី ឲ្យបានមួយក្តាប់។ យោងទៅតាម អ្នកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថា ផ្លែឈើប្រភេទនេះ មានសារធាតុ មេឡាតូនីន ដែលជាប្រភេទអ័រម៉ូនដូចគ្នា ដែលរូបកាយបានបង្កើតឡើង សំរាប់ចួយសម្រួលដំណេក ឲ្យបានលង់លក់ស្រួល។ បន្ទាប់ពិសាររួចហើយ អ្នកគួរតែចូលទៅងូតទៅក្តៅឧណ្ណៗ ដើម្បីជួយធ្វើឲ្យសាច់ដុំ បានធូរស្រាល និងរាងកាយ ទាំងមូលរបស់អ្នកផងដែរ។ ជាមួយគ្នានេះដែរ នៅកន្លែងគេងរបស់អ្នក អ្នកគួរដាក់ក្បាលកើយលើខ្នើយធ្ងន់ៗ...