ភ្នំពេញ៖ ឆាកដ៏ធំរបស់ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert សហការជាមួយនឹងផលិតកម្មហ្គាឡាក់ស៊ីណាវាត្រា នឹងខិតទៅជួបបងប្អូនខាងបាត់ដំបងនៅថ្ងៃ២៧ និង២៨ ខាងមុខនេះហើយ ដោយមានការ Live ផ្ទាល់នៅលើហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER ចាប់ពីម៉ោង ៨យប់តទៅ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានការចាប់សន្លឹកឆ្នោតរកអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង និងរង្វាន់ជាច្រើនទៀត ក្នុងការប្រគំតន្រ្តីផងដែរ។ ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញ ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈEXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងល័កខណ្ឌបងប្អូន ត្រូវតែនៅពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។ ជាក់ស្តែង កាលពីសប្តាហ៍មុនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនសំណាង២រូបដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ក្នុងការប្រគំតន្រ្តី Cambodia Mega Concert ក្នុងខេត្តកំពតដែលអ្នកទាំងពីរមានឈ្មោះ៖ ភូ គីម ស៊ុយ រស់នៅខេត្តកំពត និង ផាន សំភុត រស់នៅខេត្តកំពត។ ក្នុងកម្មវិធីដដែលនោះ ភេសជ្ជៈប៉ូវកម្លាំងវើកក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន៣គ្រឿង ជូនដល់អតិថិជន៣រូប មកពីខេត្តកំពតមានឈ្មោះ៖ កែវ ចិន, ជិន ណាគ្រី និង ភេង លក្ខ័ណា។ តោះ! ចុងសប្តាហ៍ មកមើល Concert ជាមួយគ្នាណា! ជួបជាមួយតារាល្បីៗ ពីផលិតកម្មហ្គាឡាក់ស៊ីណាវាត្រា រួមមាន៖ ឧកញ៉ាព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោកNak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀត ហើយក្រេបយករសជាតិដ៍ស្រស់របស់ CAMBODIA BEER។ ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer ពិសាដោយការទទួលខុសត្រូវ
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ដែលមានអាការៈប្រកាច់ លើសឈាម កំរិត២១ ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៨ អាណត្តិទី១ របស់ខ្លួន ។ កិច្ចប្រជុំនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាលរដ្ឋលេខាធិការ តំណាងក្រសួងនីមួយៗ ត្រូវក្ដាប់ព័ត៌មាន ក្នុងក្រសួងរបស់ខ្លួនឯងឲ្យបាន នៅពេលចូលរួមកម្មវិធីសម្ដេច ប៉ុន្តែបើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ គឺមិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយពីសួរនាំពីបញ្ហាមួយចំនួន ទាក់ទងទៅនឹងក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា ទៅរដ្ឋលេខាធិការក្រសួងនេះ...
ភ្នំពេញៈលោក មុឹង កុម្ភៈ អនុប្រធានក្រុមការងារចុះជួយស្រុកចន្រ្ទា បានអញ្ជើញសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំមេសរថ្ងក ស្រុកចន្ទ្រា។ បន្ទាប់ពីការជួបជុំសំណេះសំណាលរួចមកលោក ម៉ឹង កុម្ភៈ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបការលំបាកនៅភូមិបារាយណ៍ ចំនួន ១៤គ្រួសារ ព្រមទាំងជួយឧបត្ថម្ភសម្ភារៈនឹងថវិកា ក្នុងមួយគ្រួសារទទួលបាន:១ .អង្ករចំនួន ៥០គីឡូក្រាម,មី១កេស,ត្រីខ១យូរ, ទឹកត្រី១យូរ, ទឹកសុីអិីវ១យូ, សារុង១និងថវិការចំនួន...
ប៉េកាំង៖ នៅក្នុងគំនិតថ្មីៗសម្រាប់គេហទំព័រ Nikkei Asia របស់ប្រទេសជប៉ុន លោក Marco Rubio ដែលជាប្រធានសភាចិនឈានមុខគេរបស់សភាអាមេរិក ដែលល្បីល្បាញដោយសារ ការចាប់អារម្មណ៍បែបកំប្លែង ប៉ុន្តែគ្រោះថ្នាក់របស់លោកជាមួយនឹងការនិទានរឿង “ការគំរាមកំហែងរបស់ចិន” បានប្រកែកសម្រាប់ការកសាងសម្ព័ន្ធភាពប្រឆាំងចិន ក្នុងតំបន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Rubio មិនឯកោក្នុងភាពក្លៀវក្លារបស់លោក សម្រាប់ការប្រឈមមុខ ក្នុងប្លុកជាមួយនឹងប្រទេសចិននោះទេ។ ដោយជាប់នៅក្នុងផ្នត់គំនិតនៃសង្រ្គាមត្រជាក់ រដ្ឋបាលសហរដ្ឋអាមេរិក...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា ភាគីបរទេសមួយចំនួនព្យាយាម បង្កបញ្ហាក្នុងទំនាក់ទំនងរបស់ប្រទេសជាមួយប្រទេសជិតខាង ដោយអំពាវនាវឱ្យមន្ត្រីអ៊ីរ៉ង់ទប់ស្កាត់ ការអនុវត្តគោលនយោបាយបែបនេះ។ មេដឹកនាំបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅទីក្រុងតេអេរ៉ង់ ជាមួយមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ក៏ដូចជាឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ដោយបានរៀបរាប់លម្អិតអំពីគោលការណ៍ និងអាទិភាពគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ នេះបើយោងតាមគេហទំព័ររបស់មេដឹកនាំ។ លោកបានលើកឡើងថា អ៊ីរ៉ង់មានព្រំប្រទល់ ជាយូរមកហើយជាមួយប្រទេសផ្សេងៗគ្នា ហើយរដ្ឋាភិបាលអ៊ីរ៉ង់ បច្ចុប្បន្នបាន...
ស្វាយរៀង៖ លោកមុឹង កុម្ភៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរ និងក្រុមការងារទាំងអស់ ត្រូវចុះឲ្យដល់មូលដ្ឋាន ដើម្បីដោះស្រាយទុកលំបាកនានា ដោះស្រាយទាំងបញ្ហាប្រឈម និងសេវាតម្រូវការចាំបាច់ផ្សេងៗទៀតដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ ការលើកឡើងរបស់លោកមុឹង កុម្ភៈ ធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាល ជាមួយប្រធាន អនុគណបក្ស សាខាបក្សភូមិ នៅឃុំមេសថ្ងកនិងចែកអំណោយដល់ពលរដ្ឋក្រីក្រ ១៤គ្រួសារនាព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣។...
ភ្នំពេញ៖ សម្ដេចសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់មន្ត្រី របស់គណបក្សប្រជាជនកម្ពុជា បានបំពេញការងារបានយ៉ាងល្អប្រសើរ តែត្រូវតែធ្វើឲ្យកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ជាមួយនិងការបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋលឿន និងទាន់ចិត្ត។ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ...